29 C
Phnom Penh

លោក​​​ ហ៊ុន សែន ប្រកាស​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​គ្រូបង្រៀន និង​​​គិលានុបដ្ឋាក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្ស្ិល​​​មិញ លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ប្រកាស​​​ផែន​​​ការ​​​​​​បី​​​ដំណាក់កាល​​​ដើម្បី​​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​​មន្ត្រី​​​រាជ​​​ការ​​​ ដែល​​​ធ្វើ​​​ការ​​​ក្រោម​​​ក្រសួង​​​អប់​​​រំ​​​ និង​​​​​​ក្រសួង​​​សុខាភិបាល​​​ ដោយ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ជំហាន​​​ដំបូង​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កញ្ញា។

ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​នៅ​​​សាកលវិទ្យាល័យ​​​ ប៊ែល​​​ធី ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​គ្រូ​​​បង្រៀន​​​នឹង​​​ត្រូវ​​​ដំឡើង​​​ចាប់​​​ពី​​​ប្រហែល​​​១០៥ដុល្លារ រហូត​​​ដល់​​​ប្រហែល​​​១៣៨​​​ដុល្លារ​​​ត្រឹម​​​ខែ​​​មេសា ឆ្នាំ​​​ក្រោយ​​​។

លោក  ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​ចាប់​​​ផ្ដើម​​​​​​នៅ​​​ក្នុង​​​ខែ​​​កញ្ញា [ ប្រាក់​​​ខែ​​​របស់​​​គ្រូបង្រៀន​​​]​​​​​​​​​​​​​​​ នឹង​​​ត្រូវ​​​ដំឡើង​​​ដល់​​​ ៥០៥.០០០រៀល​​​ [ ប្រហែល​​​១២៦​​​ដុល្លារ​​​ ] ​​​ហើយ​​​ចន្លោះ​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា ប្រាក់​​​ខែ​​​នឹង​​​ត្រូវ​​​ដំឡើង​​​ដល់​​​៥០៧.០០០រៀល ហើយ​​​នៅ​​​ខែ​​​មេសា​​​​​​នឹង​​​ត្រូវ​​​ដំឡើង​​​ដល់​​​៥៥២.៨០០​​​រៀល [ ប្រហែល​​​១៣៨ដុល្លារ ]​​​​​​​​​​​​​​​ នេះ​​​គឺ​​​សម្រាប់​​អ្នក​​​​​​ដែល​​​មាន​​​​​​ប្រាក់​​​ខែ​​​ទាប​​​បំផុត​​​”។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ប្រាក់​​​ខែ​​​ខ្ពស់​​​បំផុត​​​គឺ​​​១.៦៦៧.០០០​រៀល​​​ [ ប្រហែល​​​៤១០​​​ដុល្លារ ] ប៉ុន្តែ សូម​​​មេត្តា​​​យោគ​​​យល់​​​​​​។ យើង​​​មិន​​​ទាន់​​​អាច​​​ដំឡើង​​​បាន​​​ទេ​​​។ យើង​​​ចាំបាច់​​​ត្រូវ​​​ពិភាក្សា​​​គ្នា​​​បន្ថែម​​​ទៀត​​​”។

នៅ​​​ពេល​​​ប្រាក់​​​ខែ​​​គ្រូ​​​បង្រៀន​​​នឹង​​​ត្រូវ​​​ដំឡើង​​​ចាប់​​​ពី​​​ខែ​​​ក្រោយ​​​នោះ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​​​លើក​​​ឡើង​​​ថា ពេល​​​វេលា នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​សម្រាប់​​​មន្ត្រី​​​រាជ​​​ការ​​​​​​​​​បម្រើ​​​ការ​​​ក្នុង​​​វិស័យ​​​សុខាភិបាល​​​មិន​​​ទាន់​​​​​​បាន​​​កំណត់​​​នៅ​​​ឡើយ​​​ទេ។

លោក ហ៊ុន សែន ក៏​​​បាន​​​សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​​​​លោក​​​បាន​​​និយាយ​​​ថា ប្រាក់​​​ខែ​​​របស់​​​ពួកគេ​​​មិន​​​ទាន់​​​មាន​​​លទ្ធភាព​​​ដំឡើង​​​បាន​​​នោះ​​​ផង​​​ដែរ។

ប្រាក់​​​ខែ​​​សម្រាប់​​​មន្ត្រី​​​រាជ​​​ការ​​​ ដែល​​​រួម​​​មាន​​​ គ្រូបង្រៀន​​​ប្រមាណ ១១០.០០០នាក់​​​ និង​​​មន្ត្រី​​​ប្រមាណ​​​២០.០០០នាក់​​​ទៀត​​​ ដែល​​​កំពុង​​​ធ្វើ​​​ការ​​​ក្រោម​​​ក្រសួង​​​សុខាភិបាល​​​នឹង​​​ត្រូវ​​​ចែក​​​​​​ជា​​​បី​​​កម្រិត​​​​​​មិន​​​មែន​​​បួន​​​កម្រិត​​​នោះ​​​ទេ​​​។

គ្រូបង្រៀន​​​បាន​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ បន្ទាប់​​​ពី​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា ។ នៅ​​​ពេល​​​នោះ​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​ (CITA)  និង​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​​​​បាន​​​បើក​​​យុទ្ធ​​​នា​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​២៥០​​​ដុល្លារ​​​ដល់​​​គ្រូបង្រៀន​​​ ប៉ុន្តែ លោក ហង់​​​ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ បើ​​​យោង​​​តាម​​​ថវិកា​​​សព្វ​​​ថ្ងៃ​​​។

លោក រ៉ុង ឈុន ប្រធាន​​​សមាគម​​​​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​ដែល​​​មាន​​​សមាជិក​​​​​​ជាង​​​១០.០០០នាក់​​​បាន​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​ប្រកាស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដំឡើង​​​នេះ​​​មិន​​​ទាន់​​​គ្រាប់​​​គ្រាន់​​​ទេ​​​។

លោក រ៉ុង ឈុន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​នឹង​​​ដំឡើង​​​ដល់​​​១លាន​​​រៀល​​​ [ ប្រហែល​​​២៥០ដុល្លារ ]​​​។ ប្រសិន​​​បើ​​​លោក ហ៊ុន សែន គិត​​​ថា ការ​​​ដំឡើង​​​ដល់​​​១​​​លាន​​​រៀល​​​​​​វា​​​អាម៉ាស់​​​សម្រាប់​​​លោក​​​​​​ដែល​​​ធ្វើ​​​តាម​​​ការ​​​ស្នើ​​​សុំ​​​របស់​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នោះ អ៊ីចឹង​​​លោក​​​អាច​​​ដំឡើង​​​ដល់​​​១,២លាន​​​រៀល”៕គឹម​​​ហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស