28.4 C
Phnom Penh

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​​ជំរុញ​ឲ្យ​អ្នក​ភូមិ​មាន​វិវាទ​ដីធ្លី​ត្រឡប់ទៅលំនៅដ្ឋាន​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រមាណ​​​៥០​​​នាក់​​​​​​ដែល​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្ដាហ៍​​​​មុន​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅស្ថាន​​​ទូតនានា​​​ និង​​​ការិយាល័យ​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​ជាមួយ​​​ក្រុមហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​​​​ភរិយា​​​រដ្ឋ​​​មន្ត្រី​​​ម្នាក់​​​លើក​​​ឡើ​​​ង​​​ថា ​​​តំណាង​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាម្នាក់បាន​​​មក​​​ជួបពួក​​​គាត់​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​ចាក​​​ចេញ​​​ពីរាជធានី​​​ភ្នំពេញ​​​ត្រឡប់​​​ទៅ​លំនៅដ្ឋាន​​​​របស់​​​ខ្លួន​​​វិញ។

អ្នកស្រី អ៊ុំ សុភី បាន​​​និយាយ​​​ថា លោក​​​ស្រី កែ ច័ន្ទមុនី តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មក​​​ជួប​​​ពួក​​​គាត់​​​ ហើយ​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​លំនៅដ្ឋាន​​​វិញ​​​ក្នុង​​​ខេត្ត​​​កំពង​​​់​​​ឆ្នាំង​​​ ប៉ុន្តែ បាន​​​និយាយ​​​ថា ពួក​​​​​​គាត់​​​បាន​​​បដិសេធ​​​។

ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​តស៊ូ​​​ជាមួយ​​​ក្រុមហ៊ុន ខេឌីស៊ី ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ស្រី​​​ ជា ខេង ភរិយា​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​ ជុំ​​​វិញ​​​ដី​​​ដែល​​​អះ​​​អាង​​​កាន់​​​កាប់​​​ដោយ​​​ក្រុមហ៊ុន ខេឌីស៊ី ដែល​​​អ្នក​​​ភូមិ​​​លើក​​​ឡើ​​​ង​​​ថា ពួក​​​គាត់​​​បាន​​​​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​​​រយៈ​​​ពេល​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។

លោកស្រី ច័ន្ទ​​​មុនី តំណាងរាស្ត្រ​ ដែល​​​បាន​​​ទៅ​​​ជួប​​​ក្រុម​​​អ្នក​​​ភូមិ​​​ជាមួយ​​​លោក​ស្រី​ដោក​​​ សុធា ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​ស្រី​​​ចង់​​​ឲ្យ​​​អ្នក​​​ភូមិ​​​ត្រឡប់​​​ទៅ​លំនៅ​ដ្ឋាន​​​វិញ ហើយ​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​។

លោកស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា យើង​​​មិន​​​អាច​​​យល់​​​ព្រម​​​តាម​​​សំណើ​​​របស់​​​អ្នក​​​ភូមិ​​​ទាំ​​​ង​​​នេះ​​​បាន​​​ទេ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​ការ​​​ងារ​​​​​របស់​​​តុលាការ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ជ្រៀត​​​ជ្រែក​​​ករណី​​​នេះ​​​បាន​​​ទេ​​​”។

កាល​​​ពី​​​ខែ​​​មុន​​​ លោកស្រី ឡោ ខេង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មួយ​​​រូ​​​ប​​​ទៀត​​​ក៏​​​បាន​​​អន្តរាគមន៍​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​អូស​​​បន្លាយ​​​នេះ​​​ដែរ​​​ ដោយ​​​សន្យា​​​ផ្តល់​​​ប្រាក់​​​សំណង​យ៉ាង​ច្រើន​​​​ដល់​​​អ្នក​​​តវ៉ា​​​ឥត​​​សំចៃ​​​ពីរ​​​នាក់​​​ប្រសិនបើ​​​ពួក​​​គាត់​​​បោះ​​​បង់​​​​​​ការ​​​ទាម​​​ទារ​​​ដី​​​នេះ​​​៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស