29 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ​រំលោភ​បូក​ក្មេង​​​ស្រី​អាយុ​១៧ឆ្នាំម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​​​​នគរ​​​បាល​​​សង្កាត់​​​ម្នាក់​​​បាន​​​ឲ្យដឹង​​​ថា ក្មេង​​​ជំទង់​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ ពី​​​បទ​​​ជាប់សង្ស័យ​​​ថា បាន​​​រំលោភ​​​បូក​​​​​​លើ​​​ក្មេង​​​ស្រី​​​អាយុ​​​១៧​​​ឆ្នាំ​​​ម្នាក់​​​ក្នុង​​​ខណ្ឌ​​​ដង្កោ រាជ​​​ធានី​​​​ភ្នំពេញ​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​។

ជឹម​​​ សុខា អាយុ​​​១៨​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​អាយុ​​​១៧​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​​​​​​​​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដោយ​​​អះ​​​អាង​​​ថា ពួកគេ​​​បាន​​​ចាប់​​​រំលោភ​​​នាង​នៅ​​​វាល​​​ស្រែ​​​មួយ​​​ នៅ​​​ក្នុង​សង្កាត់​​​ព្រៃ​​​ស។ បុរស​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បា​​​ន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ កំពុង​​​រត់​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ​​​កាល​​​ពី​​​​​​ម្សិលមិញ។

យោង​​​តាម​​​លោក ទុំ ប៉ូលីន នាយរង​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​ និង​​​មិត្ត​​​ភក្តិ​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​ទៅ​​​​​​ក្លឹប​​​កម្សាន្ត​​​មួយ​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​វេង​​​ស្រេង កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ពេល​​​​​​បុរស​​​ប្រាំ​​​នាក់​​​បាន​​​​សុខ​​​ចិត្ត​​​ជូន​ពួកគេ​ទៅ​​​ផ្ទះ។

មិត្ត​​​ភក្តិ​​​ពីរ​​​នាក់​​​របស់​​​ក្មេង​​​ស្រី​​​រូ​​​ប​​​នេះ​​​បាន​​​យល់​​​ព្រម​​​ទៅ​​​ផ្ទះ​​​ជា​​​មួយ​​​បុរស​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​ក្នុង​ក្រុម​​​នោះ​​​ ដោយ​​​ទុក​​​ឲ្យ​​​នាង​​​នៅ​​​តែ​​​ម្នាក់​​​​​​ឯង​​​ជាមួយ​​​បុរស​​​បី​​​នាក់​​​ទៀត​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រំលង​​​អធ្រាត្រ​​​។ នៅ​​​ពេល​​​នោះ​​​នាង​​​អះ​​​អាង​​​ថា បុរស​​​បី​​​នាក់​​​បាន​​​ចាប់​​​រំលោភ​​​នាង​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​មួយ​​​។

លោក ប៉ូលីន បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​អាយុ​​​១៧​​​ឆ្នាំ​​​រូប​​​នេះ​​​ ត្រូវ​​​បាន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ចាប់​​​រំលោភ​​​​​​ម្នាក់​​​ម្ដង​​​ៗ បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​ផ្សេង​​​ទៀត​​​បាន​​​ជិះ​​​ម៉ូតូ​​​​​​ទៅ​​​ផ្ទះ​​​ជាមួយ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ទៀត”​​​។

លោក ប៉ូលីន បាន​​​បន្ថែម​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា នាង​​​ឈឺ​​​បត់​​​ជើង ហើយ​​​អាច​​​រត់​​គេច​​​ខ្លួន​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​​​​រំលោភ​​លើក​​​ទី​​​៣​​​។ បន្ទាប់​​​មក​​​នាង​​​បាន​​​ស្រែក​​​ឲ្យ​​​គេ​​​ជួយ​​​ក្បែរ​​​​រោង​​​ចក្រ​​​មួយ​​​។

លោក យឹម សុជាតិ អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​កំពុង​​​ត្រូវ​​​ឃុំខ្លួន ហើយ​​​នឹង​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នៅ​​​រសៀល​​​ថ្ងៃនេះ​​​ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​។

លោក សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ យើង​​​បាន​​​ចាប់​​​​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំងពីរ​​​នាក់​នេះ​​នៅ​​​ពេល​​​ព្រឹក​​​តែ​​​ម្ដង​​​។ ជ​​ន​​​សង្ស័យទី៣​​​​​​ម្នាក់​​​ទៀត​​​យើង​​​កំពុង​​​ព្យាយាម​​​តាម​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ឡើយ​​​”៕សារុន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស