33 C
Phnom Penh

តុលាការ​សាកសួរ​អ្នកភូមិ​ពាក់ព័ន្ធ​វិវាទដីធ្លីជាមួយ​លោក​ លី យ៉ុងផាត​់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលម​​​ិញ សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​បួ​​​ន​​​នាក់​​ពាក់ព័ន្ធ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏អូស​​​បន្លាយ​​​មួយ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​របស់​​​លោក​​​ លី យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​គ្រប់​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​កោះ​​​កុង​​​។

កាល​​​ពី​​​ខែ​​​មករា លោក លី យ៉ុង​​​ផាត់ បាន​​​ចាប់​​​ផ្តើម​​​សង់​​​របង​​​បេតុង​​​ជុំវិញ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​ក្នុង​​​ស្រុក​​​គិរីសាគរ។ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​ភូមិ​​​ព្យាយាម​​​រារាំង​ការ​​​សាង​​​សង់​​​ដោយ​​​ដក​​​យក​​​សម្ភារ​​​នោះ​​​ លោក​​​ លី​​​ យ៉ុង​​​ផាត់​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅសាលា​​​ដំបូង​​​ខេត្ត​​​​​​ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​របស់​​​លោក និង​​​​បំផ្លាញ​​​ញញួរ​​​ ប៉ែល និង​​​​​​រទេះ​​​រុញ​​​។

លោក រួត សុផល​​​ តំណាង​​​អ្នក​​​ភូមិ​​​ម្នាក់ក្នុង​​ចំណោម​តំណាងទាំង​បួននាក់​ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា “យើង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា យើង​​​មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ទេ​​​ ហើយ​​​ថា សម្ភារ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​ដោយ​​​សុវត្ថិ​​ភាព​​​នៅ​​​ផ្ទះ​​​អនុ​​​ប្រធាន​​​ភូមិ”។

លោក សុផល បាន​​​និយាយ​​​ថា “ខ្ញុំ​​​តូចច​​​ិត្ត​​​ណាស់​​​ដែល​​​ក្រុម​​​ហ៊ុន និង​​​អាជ្ញាធរ​​​ បាន​​​ប្លន់​​​យក​​​ដី​​​របស់​​​អ្នក​​​ភូមិ។ យើង​​​ស្នើ​​​ឲ្យ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​សម​​​រម្យ​​​ ប៉ុន្តែ គ្មានដំណោះស្រាយឡើយ​​​។ យើង​​​នឹង​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុននេះ​​​រហូតដល់​​​​​យើង​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​”។

លោក សុផល បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​១៣៥​​​គ្រួសារ​​​បាន​​​បាត់​​​បង់​​​ដីស្រែចម្ការ​​របស់​​​ខ្លួន​​​បន្ទាប់ពី​​​លោក លី យ៉ុង​​​ផាត់ បាន​​​បណ្តេញ​​ពួក​​​គាត់​​​ចេញ​​​ដើម្បីចាប់ផ្តើម​សាង​​​សង់​​​របង​​​​​​។

លោក​​​ លី យ៉ុង​​​ផាត់ ដែល​​​មិន​​​អាច​​​ទាក់​​​ ទង​​​សុំ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ បាន​​​និយាយ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា លោក​គ្មានអ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ទេ ព្រោះលោក​​​បាន​​​ទិញ​​​ដី​​​ទំហំ​​​ប្រហែល​​​២.០០០ហិកតា​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​ពី​​​ម្ចាស់​​​ស្រប​​​ច្បាប់​​​។

លោក ស្រី ម៉ាក់នី ព្រះ​​​រាជ​​​អាជ្ញារង​​​ដែល​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក ផាត ប៊ុន​​​ហួ តំណាង​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​កោះ​​​កុង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ក្រុម​​​ហ៊ុន​​​មិន​​​បាន​​​ប្លន់​​​ដី​​​​​​របស់​​​អ្នក​​​ភូមិ​​​ទេ ប៉ុន្តែ ក្រុម​​​អ្នក​​​​​​ភូមិ​​​ទេបាន​ប្លន់​​​ដី​​​របស់​​​ក្រុមហ៊ុន​នោះ​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​លំបាក​​​និយាយ​​ជា​​​មួយ អ្នក​​​ភូមិ​​​ណាស់​​​ ពី​​​ព្រោះ​​​ពួក​​​គាត់​​​មិន​​​ដែល​​​ស្តាប់​​​យើង​​​ឡើយ​​​”។

លោក អិុន គង់​​​ចិត្រ​​​ អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំខេត្ត​​​កោះ​​​កុង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូមិ​​​ជាង​​​១០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​កាល​​​ពី​​​ម្សិល​មិញ ដើម្បី​​​គាំទ្រ​​​តំណាង​​​ទាំង​​​នោះ​​​។

លោក គង់​​​ចិត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន ចង់​​​គំរាម​​​កំហែង​​​ដល់​​​ស្មារតី របស់​​​អ្នក​​​ភូមិ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ក្រុម​​​​​​អ្នក​​​ភូមិ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក សុន តារា អភិបាល​​​រង​​​ខេត្ត​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា។

លោក សុផល ដែល​​​ជា​​​តំណាង​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា លោក​​​អភិបាល​​​រង​​​បាន​​​សន្យា​​​បញ្ជូនបន្ត​​​​ករណី​​​របស់​​​ពួក​​​គាត់​​​ទៅ​​​មន្ត្រី​​​ថ្នាក់​​​ជាតិ​​​។ប៉ុន្តែ លោក សុផល បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ឈប់​​​ជឿ​​​មន្ត្រី​​​ខេត្ត​​​ទៀត​​​ហើយ ពីព្រោះ​​​ពួកគេ​​​​​​បាន​និយាយ​​​ដូច​​​ពី​​​មុនអ៊ីចឹង​​​​​”៕សារុន​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស