35 C
Phnom Penh

ការ​​​នាំ​​​ចេញ​​​អង្ករ​​​របស់​​​កម្ពុជា​​​ទៅតំបន់​​​អឺរ៉ុប​​​មាន​​​ការ​​​កើន​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​នាំ​​​ចូល​​​អង្ករ​​​របស់​​​សហភាព​​​អឺរ៉ុប​​​ពី​​​ប្រទេស​​​អភិវឌ្ឍន៍​​​តិច​​​តួច​​​ជា​​​ពិសេស​​​គឺ​​​ប្រទេស​​​កម្ពុជា​​​នោះ​​​បាន​​​កើន​​​ឡើង​​​៥១ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​មុន​​​។ តួលេខ​​​នេះ​​​ជា​​​តួ​​​លេខ​​​មួយ​​​ ដែល​​​ទី​​​ភ្នាក់​​​ងារ​​​ស្រូវ​​​អង្ករ​​​ជាតិ​​​អីុតាលី ចាត់​​​ទុក​​​ថា “​​​ជា​​​ទិន្ន​​​ន័យ​​​ថ្មី​​​មិន​​​ល្អ” នៅ​​​ក្នុង​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ ដើម្បី​​​ដក​​​ចេញ​​​នូវ​​​ការ​​​នាំ​​​ចេញ​​​រួច​​​ពន្ធ​​​។

យោ​​​ង​​​តាម​​​ទិន្នន័យ​​​​​​ចេញ​​​ដោយ​​​គណៈ​​​កម្មការ​​​អឺរ៉ុប សហភាព​​​អឺរ៉ុប​​​បាន​​​នាំ​​​ចូល​​​អង្ករ​​​ចំនួន​​​២៥៤.៤៣៦តោន​​​ ពី​​​ប្រទេស​​​កម្ពុជា​​​ និ​​​ង​​​ពី​​​ប្រទេស​​​ភូមា​​​ចាប់​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៣​​​ដល់​​​ខែ​​​កក្កដា ឆ្នាំ​​​នេះ​​​ បើ​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ដែល​​​មាន​​​ចំនួន​​​១៦៨.៨៣២តោន​​​នោះ​​​។ ចំណែក​​​ឯ​​​ការ​​​នាំចេញ​​​របស់​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប្រមាណ​​​៩៧ភាគ​​​រយ ​​​ពោល​​​គឺ​​​ស្មើ​​​នឹង​​​២៤៦.៩៥៤តោន​​​។

តួលេខ​​​នេះ​​​ត្រូវ​​​បាន​​​បង្ហាញ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​បិទ​​​ច្រក​​​នាំ​​​ចូល​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រា​​​លី ដោយ​​​កសិករ​​​ និង​​​​​​សមាជិក​​​នៃ​​​សហជីព​​​កសិកម្ម​​​កាល​​​ពី​​​ខែ​​​មុន នៅ​​​ក្នុង​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ “អ្វី​​​ៗ​​​ទាំង​​​អស់​​​លើក​​​លែង​​​តែ​​​សព្វាវុធ” របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​អង្ករ​​​កម្ពុជា​​​ត្រូវ​​​បា​​​ន​​​នាំ​​​ចេញ​​​​​​ដោយ​​​រួចពន្ធ​​​ទៅ​​​កាន់​ទី​​​ផ្សារ​​​អឺរ៉ុប​​​នោះ​​​។

លោក Roberto Carriere ប្រធាន​​​សមាគម​​​​​​រោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​អីុ​​​តាលី​​​បាន​​​លើក​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គាំ​​​ទ្រ​​​ពី​​​អ្នក​​​នយោបាយ​​​អីុតាលី​​​ក្រោយ​​​ពី​​​មាន​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​កក្កដា ក៏​​​ដោយ​​​ ក៏​​​ការ​​​នាំ​​​ចូលអង្ករ​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទំនង​​​ជា​​​នៅ​​​តែ​​​កើន​​​ឡើង​​​ ហើយ​​​បាន​​​ដាក់​​​សម្ពាធ​​​បន្ថែម​​​លើ​​​ឧស្សាហកម្ម​​​ស្រូវ​​​អង្ករ​​​របស់​​​អីុតាលី ខណៈ​​​កសិករ​​​អីុតាលី​​​កំពុង​​​ជួប​​​ការ​​​លំបាក​​​ដោយសារ​​​អង្ករ​​​នាំ​​​ចូល​​​មាន​​​តម្លៃ​​​ថោក​​​ជាង​​​។

លោក  Carriere បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “អ្នក​​​នយោបាយ​​​អីុតាលី “នៅ​​​ក្នុង​​​សភា​​​របស់​​​យើង​​​ក្នុង​​​តំបន់​​​ស្រូវ​​​អង្ករ​​​របស់​​​យើង​​​ និង​​​សភា​​​សហភាព​​​អឺរ៉ុប​​​”កំពុង​​​ចាប់​​​អារម្មណ៍​​​​​​​​​​​​លើ​​​បញ្ហា​​​របស់​​​យើង​​​ ហើយ​​​ពួក​​​គេ​​​មាន​​​ចិត្ត​​​ចង់​​​ដោះស្រាយ​​​បញ្ហា​​​នេះ”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា គ្មាន​​​ឱកាស​​​ដើម្បី​​​បញ្ឈប់​​​ការ​​​នាំ​​​ចូល​​​ដែល​​​កំពុង​​​តែ​​​កើន​​​ឡើង​​​នោះ​​​ទេ​​​ ប្រសិន​​​បើ​​​គណៈកម្មការ​​​មិន​​​អនុម័ត​​​នូវ​​​ខ​​​មួយ​ដែល​មាន​ចែង​ពី​​​ការ​​​គាំពារ ដើម្បី​​​ដោះ​​​ស្រាយ​​​​​​ពន្ធ​​​នាំ​​​ចូល​​​”។

លោក Carriere  បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទីភ្នាក់ងារ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឯកសារ​​​ព្រាង​​​មួយ​​​ស្តី​​​ពី​​​កម្ពុជា​​​ ហើយ​​​នឹង​​​ដាក់​​​ជូន​​​ក្រសួង​​​អភិវឌ្ឍន៍​​​​​​សេដ្ឋ​​​កិច្ច​​​អី​​ុតាលី ដើម្បី​​​រៀប​​ចំ​​កិច្ច​​​ប្រជុំ​​​ទាក់​​​ទិន​​​នឹង​​​ឧស្សាហកម្ម​​​ស្រូវ​​​អង្ករ​​​ក្នុង​​​គោល​​​បំណង​​​ពិភាក្សា​​​ពី​​​ការ​​​ការ​ពារ​​​វិស័យ​​​នេះ។

លោក ដេវីដ វាន​​​ នាយក​​​ប្រតិបត្តិ​​​​​​ក្រុម​​​ហ៊ុនរោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​ និង​​​នាំ​​​ចេញ​​​ Boost Riche ​​​​​​​​​​​​ បាន​​​លើក​​​ឡើង​​​ថា ទាក់​​​ទិន​​​នឹង​​​ខ្លឹម​​​សារ​​​នៃ​​​ឯកសារ​​​នោះ​​​ វា​​​មាន​​​ការ​​​គំរាម​​​កំហែង​​​តិច​​​តួច​​​ដល់​​​កសិករ​​ រោង​​​មា៉ស៊ីន​​​កិន​​​ស្រូវ និង​​​អ្នក​​​នាំ​​​ចេញ​​​របស់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា ក្នុង​​​ឯកសារ​​​នោះ​​​មាន​​​អត្ថន័យ​​​អ្វី​​​ឡើយ​​​​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​រឿង​​​ផ្ទៃក្នុង​​​របស់​​​ពួកគេ​​​។ យើង​​​មិន​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​នោះ​​​ទេ​​​ ហើយ​​​យើង​​​ក៏​​​មិន​​​មាន​​​ប្រតិកម្ម​​​លើ​​​សកម្ម​​​ភាព​​​របស់​​​ពួក​​​គេ​​​ដែរ​​​​​​ លុះ​​​ត្រា​​​តែ​​​សហភាព​​​អឺរ៉ុប​​​មាន​​​ប្រតិ​​​កម្ម​​​ចំពោះ​​​បណ្តឹង​​​​​​របស់​​​ពួក​​​គេ​​​”។

កាល​​​ពី​​​ខែ​​​មុន​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​ទទួល​​​បន្ទុក​​​ផ្នែក​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​ និង​​​កសិកម្ម​​​បាន​​​បញ្ជាក់​​​ពី​​​គោល​​​ជំហរ​​​ស្មារតី​​​គោរព​​​តាម​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជ​​​កម្ម​​​រួច​​​ពន្ធ​​​​​​របស់​​​សហភាព​​​អឺរ៉ុប ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដក​​​ចេញ​​​នូច​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ “គឺ​​​មិន​​​ស្ថិត​​​ក្នុង​​​របៀប​​​វារៈ​​​ទេ​​​”។

លោក គឹម សាវុធ  ប្រធាន​​​ក្រុម​​​ហ៊ុន​​​ខ្មែរហ្វូ៊ត (Khmer Food) ដែល​​​នាំ​​​ចេញ​​​អង្ករ​​​​​​បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​វិស័យ​​​ស្រូវ​​​អង្ករ​​​របស់​​​អីុតាលី​​​ជួប​​​បញ្ហា​​​នោះ​​​ មាន​​​កសិករ​​​ជា​​​ច្រើន​​​នៅ​​​ទី​​​នេះ​​​ដែល​​​​​​រីក​​​រាយ​​​នឹង​​​ជួយ​​​។

លោក សាវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ប្រទេស​​​អីុតាលី​​​ព្រួយ​​​បារម្ភ​​​​​​​​​ខ្លាច​​​ក្រែង​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​ចាក​​​ចេញ​​​ពី​​​ដី​​​ស្រែ​​​ អ៊ី​​​ចឹង​​​ អាច​​​មក​​​ជួប​​​ខ្ញុំ​​​ដើម្បី​​​ពិភាក្សា​​​គ្នា​​​។ យើង​​​អាច​​​បញ្ជូន​​​កសិករ​​​របស់​​​យើង​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​។គ្រាន់​​​តែ​​​ផ្តល់​​​ទិដ្ឋាការ​​​ដល់​​​ពួកគេ​​​ទៅ​​​ជា​​​ការ​​​ស្រេច ហើយ​​​កសិករ​​របស់​​​យើង​​​​​​អាច​​​រស់​​​បាន​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​មាន​​​ប្រាក់​​​ឧបត្ថម្ភធន ឬ​​​អ្វី​​​ផ្សេង​​​ទៀត​​​ឡើយ​​​៕គឹម​​​ហឿន​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស