33 C
Phnom Penh

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​នាំ​ក្មេងស្រី​គថ្លង់​ម្នាក់​ទៅ​លក់​នៅ​បនស្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សពីរនាក់​ត្រូវ​បាន​​រកឃើញ​ថា មាន​ទោស​ពីបទ​ជួញដូរ​ក្មេងស្រី​គថ្លង់​​អាយុ​១៣​ឆ្នាំ​ម្នាក់​យក​ទៅ​លក់​នៅ​បនស្រី ហើយពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​​១៥​ឆ្នាំ ដោយ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ។

ឯម សុភា អាយុ​៤៤​ឆ្នាំ និង ឡុញ ចាន់ អាយុ​២៨​ឆ្នាំ​ សុទ្ធតែ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​​ម្នាក់ៗ​ប្រហែល​១៥​ឆ្នាំ ពីបទ​លក់​ក្មេងស្រី​នេះ​ទៅ​ឲ្យ​បន​ស្រី​មួយ​ក្នុង​ខណ្ឌចំការ​មន រាជ​ធានីភ្នំពេញ ជា​កន្លែង​ដែលជន​រងគ្រោះ​បាន​អះអាង​ថា ខ្លួន​ត្រូវ​គេ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ជាច្រើន​នាក់​កាលពី​ខែ​មិថុនា មុន​ពេល​នាង​គេច​ខ្លួន​រួច​។

ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៤លាន​រៀល ទៅ​ឲ្យ​ជនរងគ្រោះ​។ ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ បន្ទាប់​ពី​នគរ​បាល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​លោក សុខ ផល្លា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្ដី​សង្ឃឹម​ថ្មីនៃ​​កុមារ​កម្ពុជា ដែល​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​ឲ្យ​ក្មេងស្រី​រងគ្រោះ​រូប​នេះ​ ដែល​ផ្ទុក​មេរោគ​អេដស៍ ​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​នាង​​បាន​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍​មក​។

ក្មេង​ស្រី​រងគ្រោះ​រូប​នេះ​បាន​បាត់​ខ្លួន​នៅ​ពេល​ទៅ​លេង​ផ្ទះ​​មិត្ត​ភក្ដិ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី សុភា ដែល​អះអាង​កាលពី​ខែ​មករា​ថា ខ្លួន​បាន​លេង​ល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ណាហ្គាវើល ចំពេល​ដែល​​បទ​ល្មើស​នេះ​បាន​កើត​ឡើង​នោះ នៅតែ​និយាយ​ថា ខ្លួន​គ្មាន​ទោស​កំហុស​បន្ទាប់ពី​តុលាការ​បាន​ចេញ​សាល​ក្រម​កាលពី​ម្សិលមិញ​។ អ្នកស្រី​​បាន​សួរ​ថា ​” តើ​ខ្ញុំ​ត្រូវ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ​? ហេតុអី​មិន​កាត់​ទោស​ឲ្យ​ខ្ញុំ​ជាប់​គុក​ពី​៥០ទៅ​​៦០​ឆ្នាំ​ទៅ​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​អី​ខុស​ទេ”។

​លោក មុត​ ពិសិដ្ឋ​ មេធាវី​របស់​អ្នកស្រី សុភា​ បាន​លើក​ឡើង​ថា អ្នកស្រី​​នឹង​ប្ដឹង​ជំទាស់​​ការ​ផ្ដន្ទាទោស​នេះ​៕ គឹមហឿន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស