28.4 C
Phnom Penh

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​និយាយ​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​សើុប​​​អង្កេ​​​ត​​​ករណី​បាត់​​​ខ្លួន​​​ដោយបង្ខំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ក្នុង​​​ឋានៈ​​​ជា​​​ភាគី​​​មួយ​​​នៃ​​​អនុ​​​សញ្ញា​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​គ្រប់​​​រូប​​​ពី​​​ការ​​​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ​​​ ហើយ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​ចំពោះការ​​​បាត់​​​ខ្លួន​​​របស់​​​យុវជន​​​ ខែម សុផាត អាយុ​​​១៦​​​ឆ្នាំ​​​ ដែលគេ​​​​​​ឃើញ​ជា​​​លើក​​​ចុង​​​ក្រោយដេក​នៅ​​នឹង​ដី​ដោយ​មាន​របួស​និង​​ប្រឡាក់​ឈាម​​ជោក​​​ខ្លួន​​​អំឡុង​​​បាតុកម្ម​ហិង្សា​​​​កាល​​​ពី​​​ខែ​​​មករា​​​។   

សូម​​​បញ្ជាក់​​​ថា នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ គឺ​​​ជា​​​ទិវា​​​អន្តរ​​​ជាតិ​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាត់​​​ខ្លួន​​​​​​ដោយ​​​បង្ខំ​​​។ ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​កម្ពុជា ​​​បាន​​​លើ​​​ក​​​ឡើង​តាម​អីុម៉េល​មួយ​​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​យុវជន​​​ ខែម សុផាត​​ “​បាន​រង​​​ទុក្ខ​​​​​​មិនអាចថ្លែង​បាន​​​​” ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាត់​​​ “រាល់​​​វិធាន​​​ការ” ដើម្បី​​​តាម​​​ស្វែង​​​រក ​​​បង្ហាញ​​​ទ​ីតាំង​​​ និង​​​ដោះ​​​លែង​​​​​​អ្នក​​​ដែល​​​បាត់​​​ខ្លួន​​​ ហើយ​​​​ប្រសិន​បើ​ក្នុង​​​ករណី​​​ស្លាប់​​​​​​ ត្រូវ​​​បង្ហាញ​​​ទី​​​តាំង​​​ គោរព​ និង​​​ប្រគល់​​​សាកសព​​​មក​​​វិញ​​​”។ ។

ការិយាល័យ​នេះ​បាន​​​លើកឡើង​​​​បន្ត​​​ថា “ប្រសិន​​​បើ​​​​​​រក​​​ឃើញ​​​ថា ខែម សុផាត​​​ គឺ​​ជា​​​ករណី​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ អនុសញ្ញា​​​នេះ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា​​​ ប្រទេស​​​នេះ​​​ត្រូវ​​​តែ​​​នាំ​​​ខ្លួន​​​ជន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទា​​​ទោស​​​”។

​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដាច​​​់​​​ដោយ​​​ឡែក​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​មជ្ឈ​​​មណ្ឌលសិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​អង្គការ​​​អាដហុក​​​ បាន​​អំពាវ​​​នាវ​​​​​​​​​​​​​​​ឲ្យ​​​បណ្តា​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន រួ​​​ម​​​ទាំង​​​កម្ពុជា​​​ផង “បង្កើន​​​ការ​​​​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​ករណី​​​ទាំង​​​អស់​​​នេះ​​​ និង​​​ករណី​​​ទាំង​អស់​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​ នាំ​​​ខ្លួន​​​ជន​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទាទោស និង​​​ផ្តល់​​​សំណង​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ​​​”៕សុខុម​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស