27 C
Phnom Penh

អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​ប៊ូឌីង​​​មិន​​​​​​ច្បាស់​​​អំពី​​​វាសនា​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាពមិន​​​ច្បាស់​​​លាស់​​​កំពុង​​​កើន​​​ឡើង​​​ទាក់​​​ទិន​​​នឹង​​​​​​អគារ​​​​​​បូ៊ឌីង​​​ ​​​ដែល​​​ជា​​​អគារ​​​ប្រវត្តិសាស្ត្រ​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដោយ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​នោះ​​​​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​វាសនា​​​របស់​​​ខ្លួន បន្ទាប់​​​ពី​​​លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​អង្គារ​​​ថា អគារ​​​ប្រវត្តិសាស្ត្រ​​​នេះ​​​មាន​​​សភាព​​​ទ្រុឌ​​​ទ្រោម​​​ ហើយ​​​និង​​​ត្រូវ​​​វាយ​​​កម្ទេច​​​ចោល​​​។

អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​បូ៊ឌីង​​​​​​ ដែល​​​ត្រូវ​​​បាន​​​សាក​​​​សួរ​​​ភាគ​​​ច្រើន​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គាត់​​​មិន​​​ទាន់​​​ទទួល​​​បាន​​​សេចក្ត​​ី​​​ជូន​​​ដំណឹង​​​ជា​​​ផ​​​្លូវ​​​ការ​​​ ឬក៏​​​​​​សេចក្តី​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​ត្រួត​​​ពិនិត្យ​​​ដែល​​​​​​ថា អគារ​​​នេះ​​​គ្មាន​​​សុវត្ថិភាព​​​នៅ​​​ឡើយ​​​ទេ​​​ ទោះ​​​បី​​​ជា​​​សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា​​​ ខ្លួន​​​បាន​​​ប្រាប់​​​ឲ្យ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​នេះ​​​ឲ្យ​​​​​​ដឹង​​​ទាំង​​​ស្រុង​​​អំពី​​​ស្ថាន​​​ភាព​​​នេះ​​​ហើយ​​​ក៏​​​ដោយ​​​។

លោក​​​ ញែ៉ម សុវណ្ណ ប្រធាន​​​ភូមិ​​ ភូមិ​​​២ ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​ត្បូង​​​នៃ​​​អគារ​ ក្នុង​​​សង្កាត់​​​ទន្លេ​​​បាសាក់​​​​​​បាន​​​និយាយ​​​ថា គេ​​​​​​នៅ​​​មិន​​​ទាន់​​​​​​​​មក​​​ពិគ្រោះ​​​យោបល់​​​ជា​​​មួយ​​​គាត់​​​​​​​​​អំពី​​​ការ​​​ត្រួត​​​ពិនិត្យ​​​ ឬ​​​ការ​​​បណ្តេញ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក សុវណ្ណ អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​នេះ​​​តាំង​​​ពីឆ្នាំ​​​១៩៨១​​​មក​​​បាន​​​លើក​​​ឡើ​​​ងថា ពេល​​​ចុង​​​ក្រោយ​​​​​​ដែល​​​លោក​​​បាន​​​ឃើញ​​​មន្ត្រី​​​ចុះ​​​មក​​​ត្រួត​​​ពិនិត្យ​​​អគារ​​​នោះ​​​វា​​​មាន​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ឆ្នាំ​​​មក​​​ហើយ នៅ​​​ពេល​​​អគ្គិភ័យ​​​បាន​​​ឆាប​​​ឆេះ​​​ផ្នែក​​​ខ្លះ​​​​​​នៃ​​​អគារ​​​បូ៊ឌីង​​​នេះ​​​។

លោក សុវណ្ណ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ឮ​​​នរណា​​​មួយ​​​និយាយ​​​អំពី​​​ស្ថាន​​​ភាព​​​អគារ​​​នេះ​​​ទេ​​​តាំង​​​ពី​​​​​​ពេល​​​នោះ​​​មក​​​។ យើង​​​មិន​​​ឮ​​​ថា​​​មាន​​​​​​នរណា​​​ម្នាក់​​​មក​​​ត្រួត​​​ពិនិត្យ​​​អគារ​​​នេះ​​​ទេ​​​។ យើង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​នេះ​​​តាម​​​តែ​​​រយៈ​​​សារព័ត៌មាន​​​​​​ប៉ុណ្ណោះ”។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា “សាលា​​​រាជ​​​ធានី​​​បាន​​​ជូន​​​ដំណឹង​​​ពល​​​រដ្ឋ​​​” អំពី​​​ស្ថាន​​​ភាព​​​អគារ​​​នេះ​​​ហើយ​​​។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​ការ​​​ត្រួត​​​ពិនិត្យ​​​នេះ​​​ទេ​​​។

លោក ម៉ុល ណារិន អនុ​​​ប្រធាន​​​មន្ទីរ​​​រៀប​​​ចំ​​​ដែនដី​​​រាជ​​​ធានី​​​ ដែល​​​លោក​​​ ឡុង​​​ ឌីម៉ង់ បាន​​​លើក​​​ឡើង​​​ថា បាន​​​ចុះ​​​មក​​​ត្រួត​​​ពិនិត្យ​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​មិន​​​ចាំ​​​ទេ​​​ថា តើ​​​ការ​​​វាយ​​​តម្លៃ​​​នោះ​​​ត្រូវ​​​បាន​​​ធ្វើ​​​នៅ​​​ពេល​​​ណា​​​ ឬ​​​ថា​​​ តើ​​​វា​​​មាន​​​លទ្ធផល​​​យ៉ាង​​​ណា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​មួយ​​​កាល​​​ពី​​​ពេល​​​មុន​​​ប៉ុន្តែ ខ្ញុំ​​​មិន​​​ចាំ​​​ច្បាស់​​​ទេ”។

នៅ​​​ក្នុង​​​អគារ​​​បូ៊ឌីង​​​ក្រុម​​​អ្នក​​​សិល្បៈ​​​ និង​​​បុគ្គលិក​​​បម្រើការ​​​​​​សង្គម​​​​​​បាន​​​​​​រៀប​​​ច​​​ំ​​​ការ​​​ប្រជុំ​​​មួយ​​​កាល​​​ពីម្សិលមិញ អំពី​​​ការ​​​អះអាង​​​របស់​​​លោក ប៉ា សុជាតិ​​​វង្ស ដែល​​​ថា អគារ​​​បូ៊ឌីង​​​ជា​​​កន្លែង​​​សម្រាប់​​​ពលរដ្ឋ​​​ប្រមាណ​​​៦០០គ្រួសារ​​​ស្នាក់​​​នៅ​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​គ្រោះ​​​ថ្នាក់​​​បំផុត​​​មិន​​​អាច​​​រស់​​​នៅ​​​បាន​​​នោះ​​​។

ដោយសារ​​​តែ​​​ខ្វះ​​​ព័ត៌​​​​​​មាន​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ត្រួត​​​ពិនិត្យ ការ​​​បណ្តេញ​​​ចេញ និង​​​ការ​​​តាំង​​​លំនៅ​​​ថ្មី​​​ ក្រុម​​​នេះ​​​មាន​​​ផែនការ​​​នាំ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​នេះ​​​ឡើង​​​ទៅ​​​លើ​​​ដំបូល​​​អគារ​​​កាល​​​ពី​​​ថ្ងៃសៅរ៍ ដើម្បី​​​ពិភាក្សា​​​ពី​​​ផែន​​​ការ​​​នេះ​​​។

ទោះ​​​បី​​​ជា​​​​មិន​​​មាន​​​ការ​​​ជួស​​​ជុល​​​ បន្ទាប់​​​ពី​​​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ក៏​​​ដោយ​​​ ក៏​​​អ​​​គារ​​​ប៊ូឌីង​​​នេះ​​​ នៅ​​​តែ​​​ជា​​​អគារ​​​និមិត្ត​​​រូប​​​នៃ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​របស់​​​កម្ពុជា​​​ ហើយ​​​ជា​​​អគារ​​​មួយ​​​ក្នុង​​​ចំណោម​​​អគារ​​​ប្រវត្តិសាស្ត្រ​​​ជាច្រើន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។

​​​លោកស្រី Anne Lemaistre នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ​​​យូណេស្កូ (Unesco)  ដែល​​​ធ្វើ​​​ការ​​​ដើម្បី​​​អភិរក្ស​​​វប្បធម៌​​​ និង​​​ប្រពៃ​​​ណី បាន​​​លើក​​​ឡើ​​​ងថា ការ​​​ពិភាក្សា​​​ក្នុង​​​ពេល​​​ថ្មីៗ​​​របស់​​​លោកស្រី​​​ជា​​​មួយ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ គឺ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​អភិរក្ស​​​ជា​​​ជាង​​​ការ​​​វាយកម្ទេច​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “ខ្ញុំ​​​មិន​​​អាច​​​លាក់​​​បាំង​​​បាន​​​ទេ​​​ វា​​​គឺ​​​ជា​​​បញ្ហា​​​ស្មុគ​​​ស្មាញ បើ​​​និយាយ​​​អំពី​​​ស្ថាន​​​ភាព​​​បច្ចុប្បន្ន​​​របស់​​​អគារ​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ឲ្យ​​​ដឹង​​​អំពី​​ផែន​​​ការ​​​ច្បាស់​​​លាស់​​​មួយ​​​ចំនួន​​​ ដែល​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ស្នើ​​​ឡើង​​​ ដើម្បី​​​អភិរក្ស​​​អគារ​​​នេះ​​​ ខណៈមាន​​​ការ​​​​​​ធានា​​​នូវ​​​សិទ្ធិ​​​របស់​​​ម្ចាស់​​​អចលនទ្រព្យ”។

លោកស្រី Lemaistre មិន​​​បាន​​​ប្រាប់​​​លម្អិត​​​អំពី​​​ផែន​​​ការ​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា អគារ​​​ប៊ូឌីង​​​នេះ​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​រចនា​​​បទ​​​ថ្មី​​​នៃ​​​ស្ថាបត្យកម្ម​​​ខ្មែរ​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​លោក វណ្ណ ម៉ូលីវណ្ណ ដែល​​​ជា​​​អ្នក​​​គូរ​​​ប្លង់​​​ពហុកីឡា​​​ដ្ឋាន​​​អូឡាំពិក។

​ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  “គ្រប់​​​ពេល​​​វេលា​​​អគារ​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​អំឡុង​​​ទសវត្សរ៍​​​នោះ​​​​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ចោល​​​​​​ ដូច្នេះ​​​យើង​​​កំពុង​​​តែ​​​លុប​​​បំបាត់​​​ផ្នែក​​​នៃ​​​អគារ​​​ប្រវត្តិសាស្ត្រ​​​ខ្មែរ”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស