38 C
Phnom Penh

រដ្ឋាភិបាល​មាន​គម្រោង​ហាមប្រាមការ​ប្រើប្រាស់​ពាក្យ​ពេចន៍អសីលធម៌តាម​ប្រព័ន្ធ​អុីនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​ក្រសួង​​​​ព័ត៌​​​មាន​​​ម្នាក់​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ក្រសួង​​​ព័ត៌​​​មាន​​​​​​ មាន​​​គម្រោង​​​ចាប់​​​ផ្តើម​​ធ្វើ​និយតកម្ម​ប្រព័ន្ធ​​​​អីុន​​​ធើណិត​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​ប្រើ​​​ពាក្យ​​​ពេចន៍វាយ​​​ប្រហារ​​​មិន​​​ឲ្យ​​​ចុះ​​​ផ្សាយ​​​តា​​​​​​មប្រព័ន្ធ​​​អីុនធើណិត ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​​បរិហារ​​​កេរ្តិ៍ និង​​​ការ​​​បង្ក​​​អំពើ​​​ហិង្សា​​​ជា​​​ដើម​​​។

លោក អ៊ុក គឹម​​​សេង ទីប្រឹក្សា​​​ក្រសួង​​​ និង​​​ជា​​​អ្នក​​​ផ្តួច​​​ផ្តើមគំនិត​​​​​​​ដើម្បី​​​ចាប់​​​ពិរុទ្ធ​​​ប្រព័ន្ធ​​​អីុន​​​ធើ​​​ណិត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​​​ប្រាប់​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​អីុន​​​ធើ​​​ណិត​​​ទាំ​​​ងអស់​​​កំុ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ពេចន៍​​​ទាក់​​​ទង​​​នឹង​​​ពាក្យ​​​អាស​​​អាភាស​​​ និង​​​ពាក្យ​​​ពេចន៍ទាក់​​​ទង​​​នឹង​​​ការ​​​ស្អប់​​​ខ្ពើម និង​​​ការ​​​បរិហារ​​​កេរ្តិ៍​​​ជា​​​ដើម”។

លោក​​​បាន​​​បន្ថែម​​​ថា “ជា​​​ពិសេស​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​ហ្វេ​​​សប៊ុក​​​ត្រូវ​​​ដឹង​​​ថា តើត្រូវ​​​គិត​​​​ដល់​​​កេរ្តិ៍ឈ្មោះ​​​ និង​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​របស់​​​មនុស្ស​​​គ្រប់​​​រូបផង”។

លោក គឹមសេង បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​មិន​​​ទាន់​​​បាន​​​កំណត់​​ពេល​​​វេលា​​​សម្រាប់​​​គំនិត​​​​​​ផ្តួច​​​ផ្តើម​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​កំពុង​​​ចង​​​ក្រង​​​ពាក្យ​​​ពេចន៍​​​ ដែល​​​ត្រូ​​​វហាម​​ប្រាមរួច​​​ហើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឧទាហរណ៍ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ចោទ​​​​​​បុគ្គលម្នាក់​​​ថា​​​ក្បត់​​​ជាតិ​​​ ឬ​​​បង្ហោះ​​​រូប​​​ថត​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​សម្លាប់​​​ ឬ​​​ហិង្សា​​​ជា​​​ដើម។ យើង​​​កំពុង​​​សិក្សា​​​ថា តើ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដូច​​​ម្តេច​​​”។

លោក ជា​​​ ច័ន្ទ​​​បរិបូណ៌​​​​​​ រដ្ឋ​​​លេខា​​​ធិការ​​​ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​ប្រាម​​​នេះ​​​គឺ​​​ជា​​​គំនិត​​​របស់​​​លោក គឹមសេង ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។

ដោយ​​​សំដៅ​​​ដល់​​​លោក​​​ គឹមសេង លោក​​​​​​ ជា​​​ ច័ន្ទ​​​បរិ​​​បូណ៌ បាន​​​មាន​​​ប្រសាសន៍ថា “គាត់​​​គឺ​​​ជា​​​អ្នក​​​ដែល​​​បាន​​​ស្នើ​​​គំនិត​​​នេះ​​​។ សូម​​​សួរ​​​គាត់​​​ទៅ​​​”។

ខណៈដែល​​​ក្រុម​​​មន្ត្រី​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ការ​​​ហាម​​​ប្រាមនេះ​​​នឹង​​​អនុវត្ត​​​​​​ដូច​​​ម្តេច​នោះ ម្ចាស់ក្រុម​​​ហ៊ុន​​​អីុន​​​ធើណិត​​​មួយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​នឹង​​​អនុវត្ត​​​តាម​​​ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បិទ​​​គេ​​​ហទំព័រ​​​មួយ​​​ចំនួន​​​នោះ។

លោក សុខ ចន្តា នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន មេគង្គណិត  បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ធ្វើ​​​តាម​​​ច្បាប់​​​ប្រសិន​​​បើ​​​ក្រសួង​​​ចេញ​​​ពាក្យហាមប្រាម​​នោះ​​​។ ក្រសួង​​​អាច​​​ដក​​​អាជ្ញាប័ណ្ណ​​​របស់​​​ខ្ញុំ​​​បាន​​​ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​អនុវត្ត​​តាម​”។

លោក​​​ ព្រាប កុល នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​ថ្កោលទោសគំនិត​​​ផ្តួច​​​ផ្តើម​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជាវិធានការ​​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ។ ប្រសិន​​​បើ​​​ទំហំ និង​​​ការ​​​កំណត់​​​ភាសា​​​ដាក់​​​កម្រិត​​​ទៅ​​​លើ​​​សេរីភាព​​នៃការ​​​បញ្ចេញ​​​មតិ​​​នៅ​​​ពេល​​​គេ​​​សំដៅ​​​ដល់​​​ទស្សន​​​នយោបាយ​​​ ឬ​​​ការ​​​និយាយ​​​រិះ​​​គន់​​នោះ វា​​​អាច​​​បង្កើត​​​ជាការ​​​ចាប់​​​ពិរុទ្ធ​​​ និង​​​អាច​​​ប៉ះពាល់​​​អវិជ្ជមាន​​​ដល់​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស