31.8 C
Phnom Penh

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ អង្គការ​​​ឃ្លាំ​​​មើល​​សិទ្ធិមនុស្ស​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ថា បាន​​​ដាក់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ដ៏​​​លេច​​​ធ្លោ​​​បំផុ​​​ត​​​​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​មក​​​​​​ចរចា​​​អំពី​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​បាន​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​អន្ត​​​រ​​​ជាតិ​​​ជួយ​​​ជំរុញ​​​មេ​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យ​​​លើក​​​លែង​​​ចោទ​​​ប្រកាន់​​​ ដែល​​​”ទាក់ទិន​​​នឹង​​​រឿង​​​នយោបាយ”នេះ​​​​​។

​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​​​​បាន​​​ចោទ​​​ប្រកាន់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំ​​​រូប ចំពោះ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​​​​​​​​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​ចុង​​​ខែ​​​ធ្នូ​​​ និង​​​ដើម​​​ខែ​​​មករា​​​។ ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពី​​បទ​​​បង្ក​​​អំពើ​​​ហិង្សា ធ្វើ​​​ឲ្យ​​​ខូចខាត​​​​​​ទ្រព្យ​​​សម្បត្តិ​​​ ​​​​​​គំរាម​​​បំផ្លិច​​​បំផ្លាញ​​​ និង​​​ពីបទ​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​ចរាចរណ៍​​​​​​ដែលមាន​​​ស្ថា​​​នទម្ងន់​​​ទោស​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ក្រឡា​​​​​​​​​​​​​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​​​​ជន​​​សង្ស័យ​​​ទាំង​​​ប្រាំ​​​នាក់​​​នោះ​​​ ថា ជា​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​​​​ដែល​​​រួម​​​មាន​​​លោក រ៉ុង ឈុន លោក អាត់​​​ ធន់ លោក ប៉ាវ ស៊ីណា​​​ លោក ស្រី យ៉ាង សុភ័ណ្ឌ និង​​​លោក​​​​​​ ជា​​​ មុនី​​​ ហើយ​​​ថា មនុស្ស​​​ចំនួន​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​លោក​​​ស្រី​​​មិន​​​​​​អាច​​​ចាំ​​​អត្ត​​​សញ្ញាណ​​​ក៏​​​បាន​​​ជាប់​​​ក្នុង​​​ករណី​​​នេះ​​​ដែរ​​​។

នៅ ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​របស់​​​ខ្លួន​​​កាលពីម្សិលមិញ​​​ អង្គការឃ្លាំ​​​មើល​​​​​​សិទ្ធិ​​​មនុស្ស​​​ ក៏​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ថា លោកស្រី​​​​​​ ម៉ម ញឹម មេ​​​ដឹកនាំ​​​សហជីព​​​​​​មួយ​​​រូប​​​ដែរ​​​នោះ​​​ក៏​​​ស្ថិត​​​ក្នុងចំណោម​​​​​​ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ដែរ​​​។

លោក​​​ ប្រេដ​​​ អាដាម នាយក​​​​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​​​​អង្គការ​​​តស៊ូ​​​មតិ​​​ ដែល​​​មាន​​​​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុ​​​ងទី​​​ក្រុង​​​ញូវយ៉ក បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​ថា ” អាជ្ញាធរ​​​កម្ពុជា​​​កំពុង​​​បន្ត​​​ដាក់​​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន​​​ការ​​ងារ​​​ ដើម្បី​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​បោះបង់​​​ចោល​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អរបស់​​​ខ្លួន​​​”។

មេដឹកនាំ​​​សហជីព​​​ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​អ្នក​​​ដែល​​​ជួយ​​​រៀប​​​ចំ​​​បាតុកម្ម​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ និង​​​ខែ​​​មករា ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​កាត់ដេរ ពី​​​៩៥​​​ដុល្លារ ដល់​​​១៦០​​​ដុល្លារ​​​។ កូដកម្ម​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​មាន​​​ការ​​​បង្ហូរ​​​ឈាម​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​៣ ខែមករា នៅពេល​​​កងរាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា ដោយ​​​​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​កាត់ដេរយ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត និង​​​រង​​​របួស​​​ជាច្រើន​​​នាក់​​​ទៀត​​​។

រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ហើយ​​​កំពុង​​តែ​​​ចរចា​​​ជា​​​មួយ​​​សហជីព​​​ និង​​រោង​​​ចក្រ​​​ជុំ​​​វិញ​​​ថា តើ​​​ត្រូវ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ប៉ុន្មាន​​​ឲ្យ​​​កម្មករ​​​ ប៉ុន្តែ ការ​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​​១៥០​​​ដុល្លារ ឬ​​​លើស​​​ពី​​​នេះ​​​របស់​​​សហជីព​​​គឺ​​​វា​​​ហួស​​​​​​ឆ្ងាយ​​​ពីលទ្ធភា​​​ព​​ដែល​​​រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មិន​​​អាច​​​ធ្វើ​​​បាន​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​ការ​​​ណ៍​​​របស់​​​ខ្លួន​​​​​​ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ដាក់​​​សម្ពាធ​​​លើ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មីៗ ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ទៅ​​​លើ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​។

លោក អាដាម បាន​​​មាន​​​ប្រសាសន៍​​​ថា “ម្ចាស់​​​ជំនួយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​គួរ​​​តែ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា​​​ ​​​ខ្លួន​​​នឹង​​​មិន​​​អាច​​​ទទួល​​​យក​​​ការ​​​ចោទ​​​ប្រកាន់​​​ទាក់ទិន​​​រឿង​​​នយោបាយ​​​ណា​​​ផ្សេង​​​ទៀត​​​ឡើយ ហើយ​​​គួរ​​​តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ”។

លោក អិុត​​​ សំហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​ថ្លែង​​​នៅ​​​ក្រៅ​​​​​​​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​កាល​​​ពី​​ម្សិលមិញ​​​ថា ករណី​​​នេះ​​​មិន​​​ស្ថិត​​​ក្នុង​​​​​​ដៃ​​​របស់​​​រដ្ឋាភិបាល​​​ទេ​​​។

លោក អិុត សំហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​លូក​​​ដៃ​​​ចូល​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​បាន​​​ឡើយ តុលាការ​​​​​​នឹង​​​បំពេញ​​​តួនាទី​​​របស់​​​ខ្លួន ហើយ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​អន្ត​​​រាគមន៍​​​បាន​​​ទេ”៕ ស៊ុយ​​​ឈាង​​​​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស