29 C
Phnom Penh

នគរបាល​ចោទប្រកាន់​មនុស្ស​៧នាក់​ពីបទ​រំលោភបូក​លើក្មេងស្រីម្នាក់ក្នុងខេត្ត​កំពង់ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​និង​មន្ត្រី​តុលាការ​បាន​និយាយ​ថា ​កាលពី​ថ្ងៃ​ច័ន្ទ​បុរស​ប្រាំពីរ​នាក់​ ដែល​តាម​​ចោទ​ថា បាន​រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​១៧ឆ្នាំ​ម្នាក់ នៅ​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់ចាម ដែល​នាង​បាន​ទៅ​មើល​ម្ដាយ​របស់​នាង​ឈឺ​កាលពី​ម្សិលមិញ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ធ្វើ​ការ​ចោទ​ប្រកាន់​។

លោក អុ៊ក ពៅ អធិការរង​នគរ​បាល​ស្រុក​ក្រូច​ឆ្មារ ​បានមាន​ប្រសាសន៍​ថា ជន​រងគ្រោះ​បាន​​ប្រាប់​នគរ​បាល​ថា បុរស​ម្នាក់​បាន​តាម​ពេលនាង​ចូល​បន្ទប់​ទឹក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​នៅ​ម៉ោង​ប្រហែល​៧និង​៣០​នាទី​ថ្ងៃច័ន្ទ ហើយ​បាន​ចាប់​អូស​នាង​ចូល​ទៅ​ក្នុង​ចម្ការ​ចេក​មួយ​ខាង​ក្រោយអគារ ដែល​​បុរស​ប្រាំមួយ​នាក់ទៀត​រង់ចាំ​នៅទី​នោះ​។

លោក អុ៊ក ពៅ បាន​មាន​ប្រសាសន៍​ថា ” បុរស​ប្រាំ​ពីរ​នាក់​បាន​ចាប់​រំលោភ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​រងគ្រោះ​បាននិយាយ​ថា បុរស​ម្នាក់​បានមក​ចាប់​នាង​រួចយក​ដៃ​ខ្ទប់​មាត់​ហើយ​គំរាម​សម្លាប់​នាង​”។

ប៉ុន្តែ​លោក ហួត វុទ្ធី ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ចាប់​ខ្លួន​បាន​តែ​ជនសង្ស័យ​ម្នាក់​ប៉ុណ្ណោះក្នុងចំណោម​ជន​សង្ស័យ​ទាំងនោះ បន្ទាប់​ពី​អ្នកស្រី ឃិន​ យុង អាយុ​៤៨​ឆ្នាំ​ត្រូវ​ជា​ម្ដាយ​ជនរង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​។

លោក វុទ្ធី​ បាន​មាន​ប្រសាសន៍​ថា ធឿន​ ធី អាយុ​២១​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​​​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ​រូប​នេះ​មានស្ថាន​ទម្ងន់​ទោស”។ លោក​បាន​បន្ថែម​ថា បុរស​​ប្រាំមួយ​​នាក់​​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​កំ​បាំង​​មុខ។

យោង​តាម​លោក អ៊ុក ពៅ បាន​ឲ្យ​ដឹង​ថា ធឿន ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅនឹង​​ផ្ទះ​តែ​ម្ដង​កាលពី​​ថ្ងៃ​អង្គារ ដែល​លោក​បាន​បន្ថែម​ថា ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួនពិត​ជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រូប​នេះ​មែន ប៉ុន្តែ​បាន​អះអាង​ថា ជាការ​​ព្រមព្រៀង​គ្នា​។

លោក អុ៊ក ពៅ បានមាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​ ធឿន ធី បាន​សារភាព​ថា មិត្ត​ភក្ដិ​​របស់​ខ្លួន​ម្នាក់​ឈ្មោះ វេង ស បាន​ណាត់​ជួប​នាង​ ហើយ​បន្ទាប់ពី​ចាប់​រំលោភ​រួច​ ពួកគេ​បាន​ឲ្យ​លុយ​ជន​រងគ្រោះ​ចំនួន​៥ម៉ឺន​រៀល”។

អ្នកស្រី យុង ជា​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​សង្ឃឹម​ថា បុរស​ប្រាំមួយ​នាក់​ទៀត​នឹង​ត្រូវ​ចាប់​ខ្លួន​បានក្នុង​ពេល​​ឆាប់ៗ​នេះ​។

អ្នកស្រី យុង បាន​និយាយ​ថា ” ខ្ញុំ​ឈឺ​ចិត្ត​ណាស់​​ដែលពួកគេ​បាន​ធ្វើ​បាប​កូនស្រី​របស់​ខ្ញុំ។ ឥឡូវ​នេះ​នាង​ស្ថិត​ក្នុង​សភាព​តក់​ស្លុត​។ ខ្ញុំ​ស្នើ​ឲ្យ​នគរ​បាល​ និង​មន្ត្រី​តុលាការ​ផ្ដន្ទាទោស​ជន​​ល្មើស​ដែលបាន​ចាប់រំលោភ​កូនស្រី​របស់​ខ្ញុំ​ឲ្យ​បាន​ធ្ងន់ធ្ងរ​”៕ សារុន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស