29 C
Phnom Penh

ក្រុមហ៊ុន​​​អាកាសចរណ៍​​​សាន​​​តុង​​​ អ៊ែរឡាញ គ្រោង​​​ធ្វើ​​​ប្រតិបត្តិការ​​​ជើង​​​ហោះ​​​ហើរ​​​ផ្ទាល់​​​មក​​​កាន់​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​​អាកាសចរណ៍​​​សាន​​​តុង​​​ អ៊ែរឡាញ (Shandong Airlines) របស់​​​ប្រទេស​​​ចិន​​​​​​មាន​​​គម្រោង​​​ចាប់​​​ផ្តើម​​​ជើង​​​ហោះ​​​ហើរ​​​ផ្ទាល់​​​រវាង​​​ខេត្ត​​​សានតុង​​​ និ​​​ង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​ សប្តាហ៍​​​ក្រោយ​​​ ហើយ​​វា​​​ជា​​​ការ​​​បណ្តាក់​​​ទុន​​​ចុង​​​ក្រោយ​​​បំផុត​​​របស់​​​ប្រទេស​​​ចិន​​​​​​ដើម្បី​​​ស្រូប​​​យក​​​ចំនួន​​​ភ្ញៀវ​​​ទេសច​​​រ​​​ដែល​​​កំពុង​​​កើន​​​ឡើង​​​ ស្រប​​​ពេល​​​​​ប្រទេស​​​នេះ​​​​​​កំពុង​​​ព្យាយាម​​​ “បញ្ចេញ​​​ឥទ្ធិពល​​​វិជ្ជមាន​​​” នៅ​​​ក្នុង​​​តំបន់។

លោក ស៊ិន ចាន់​​​សិរី​​​វុត្ថា អ្នក​​​នាំពាក្យ​​​​​​រដ្ឋ​​​លេខាធិការ​​​​​ដ្ឋាន​​​អាកាស​​​ចរណ៍​​​ស៊ីវិល​​​ (SSCA) បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​​ី​​​ម្សិលមិញ​​​ថា ជើង​​​ហោះ​​​ហើរ​​​ទាំង​​​នេះ​​​ ​​​ដែល​​​រង់​​​ចាំ​​​ការ​​​អនុម័ត​​​ពី ​​​SSCA នឹង​​​ភ្ជាប់​​​ក្រុង​​​ជីណាន ក្នុង​​​ខេត្ត​​​សាន​​​តុង មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​ក្រុង​​​សៀម​​​រាប​​​​​​ជាមួយ​​​នឹង​​​សេវា​​​ហោះ​​​ហើរ​​​ពីរលើក​​​ក្នុង​​​មួយ​​​សប្តាហ៍​​​​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កញ្ញា​​​ទៅ​​​។

ប្រសិន​​​បើ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ វា​​​នឹង​​​ក្លាយ​​​ជា​​​ក្រុម​​​ហ៊ុន​​​អាកាសចរណ៍​​​ទី​​​៩​​​របស់​​​ចិន​​​ ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​ជើង​​​ហោះ​​​ហើរ​​​មក​​​កាន់​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​អាកាសចរណ៍​​​ស៊ាមិន អ៊ែរ​​​ឡាញ (Xiamen Airlines) ដែល​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ប្រតិបត្តិការ​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ ដើម្បី​​​ស្រូប​​​យក​​​ចំនួន​​​ទេសចរ​​​ចិន​​​ ដែល​​​កំពុង​​​កើន​​​ឡើង​​​។

យោង​​​តាម​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជា​​​ជន​​​ចិន​​​ចំនួន​​​២៤០​​​.៦៥៧​​​នាក់​​​បាន​​​មក​​​ដើរ​​​កម្សាន្ត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ អំឡុង​​​រយៈ​​​ពេល​​​ប្រាំ​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​១៨,៩ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។

លោក​​​ ស៊ិន​​​ ចាន់​​​សិរីវុត្ថា បាន​​​មាន​​​ប្រសាសន៍​​​ថា “ទំនាក់​​​ទំនង​​​រវាង​​​ប្រទេស​​​ចិន​​​និង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ភាព​​​ស្និទ្ធ​​​ស្នាល ហើយ​​​ការ​​​បង្កើន​​​ជើង​​​ហោះ​​​ហើរ​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​នេះ​​​​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ ដើម្បី​​​លើក​​​កម្ពស់​​​​​​វិស័យ​​​ទេសចរណ៍​​​ និង​​​វិនិយោគ​​​ទុន​​​”។

ក្រុមហ៊ុន​​​អាកាសចរណ៍​​​ពីរ​​​ដែល​​​​​​បាន​​​ត្រៀម​​​ខ្លួន​​​​​​រួច​​​ជា​​​ស្រេច​​​ ដើម្បី​​​ឈាន​​​ចូល​​​ទី​​​ផ្សារ​​​​​​នេះ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ដែរ​​​នោះ​​​​​​ គឺ​​​ក្រុមហ៊ុន​​​អាកាសចរណ៍ បាសាកា​​​ អ៊ែរ (Bassaka Air)ដែល​​​គ្រោង​​​នឹង​​​ចាប់​​​ផ្តើមជើង​​​ហោះ​​​ហើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​នៅ​​​ខែ​​​នេះ​​​ និង​​​ក្រុមហ៊ុន ខេមបូឌា បាយ័ន​​​ អ៊ែរ​​​ឡាញ (Cambodia Bayon Airlines) ដែល​​​គ្រោង​​​នឹង​​​ចាប់​​​ផ្តើម​​​ជើង​​​ហោះ​​​ហើរ​​​នៅ​​​ខែ​​​ធ្នូ​​​ នេះ​​​បើ​​​យោ​ង​​​តាម​​​មជ្ឈ​​​មណ្ឌល​​​សម្រាប់​​​អាកាស​​​ចរណ៍​​​អាស៊ីបា៉ាស៊ីហ្វិក​​​ (CAPA) ដែល​​​មាន​​​មូល​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ស៊ីដ​​​នី​​​ ប្រទេស​​​អូស្ត្រាលី​​​។

របាយការណ៍​​​មួយ​​​ដែល​​​ CAPA បាន​​​បញ្ចេញ​​​កាល​​​ពី​​​ខែ​​​កក្កដា លើក​​​ឡើ​​​ងថា “វិនិយោគ​​​ិន​​​ចិន​​​បាន​​​​​​ទទួល​​​ស្គាល់​​​ថា មាន​​​ឱកាស​​​ច្រើន​​​សម្រាប់​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​បម្រើ​​​ទី​​​ផ្សារ​​​ទេសចរ​​​ចិន​​​ដែល​​​​​​​​​ចូល​​​​​​មក​​​ទី​​​នេះ​​​។ អាជ្ញាធរ​​​កម្ពុជា​​​​​​​​​​​​​​​​​​​​​កំពុង​​​ដើរ​​​លើ​​​​​​ផ្លូវ​​​ត្រឹម​​​ត្រូវ​​​​​​នៅ​​​ក្នុង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​កម្ពុជា​​​យ៉ាង​​​សកម្ម​​​នៅ​​​ក្នុ​​​ង​​​ទី​​​ផ្សារ​​​ចិន និងការ​​​ទទួល​​​យក​​​ក្រុមហ៊ុន​​​អាកាសចរណ៍​​​​​​កម្ពុជា​​​​​​ ដែល​​​គាំទ្រ​​​ដោយ​​​ចិន​​​”។

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​បញ្ចេញ​​​កាល​​​ពី​​​ម្សិលមិញ CAPA បាន​​​លើក​​​ឡើ​​​ង​​​ថា​​​ ការ​​​បន្ធូរ​​​បន្ថយ​​​ដល់​​​ការ​​​​​ធ្វើ​​​ប្រតិបត្តិការ​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មាន​​​ការ​​​រឹត​​​បន្តឹង លើ​​​ភាព​​​ជា​​ម្ចាស់​​​កម្ម​​​សិទ្ធិ​​​របស់​​​បរទេស​​​ ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​វិនិយោគ​​​ដ៏​​​សំខាន់​​​​​​​​​​​​​​​នៅ​​​ក្នុង​​​ “តំបន់​​​មួយ​​​ដែល​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ផ្នែក​​​ការទូត​​​” ជា​​​កន្លែង​​​ដែល​​​ “ប្រទេស​​​ចិន​​​ចង់​​​បញ្ចេញ​​​ឥទ្ធិពល​​​វិជ្ជមាន”៕​​​សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស