29 C
Phnom Penh

នគរបាល​ឆ្មក់​ចូល​សង្វៀន​ជល់មាន់ពីរកន្លែង​នៅក្នុង​រាជ​ធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​២០​នាក់​អំឡុង​ការ​ឆ្មក់ចូល​​ដាច់​ដោយ​ឡែក​ពីគ្នា​នៅសង្វៀន​ជល់​មាន់​ពីរ​កន្លែង​នៅ​ក្នុង​រាជ​ធានី ប៉ុន្តែ​ការ​ឆ្មក់​ចូល​នោះ​ចាប់​បាន​តែ​មាន់​​ជល់​មួយ​ក្បាល​​ប៉ុណ្ណោះ ពីព្រោះ​ម្ចាស់​មាន់​ជល់​ជាច្រើន​ទៀត​បាន​រត់​គេច​ខ្លួន​អស់​។

ក្រៅ​ពី​​មាន់​ជល់​មួយ​ក្បាល នគរ​បាល​ក៏​បាន​រឹប​អូស​ម៉ូតូ​ប្រាំគ្រឿង​​ មេអាប៉ោង​មួយ​ចំនួន​ផង​ដែរ​​​អំឡុង​ការ​ឆ្មក់​ចូលនៅ​សង្វៀន​ជល់មាន់ខុស​​ច្បាប់​នោះ ដែល​បាន​បើក​នៅ​ដីឡូត៍​ទំនេរស្ថិតនៅ​ក្នុង​សង្កាត់​​ស្រះចក​ ខណ្ឌដូនពេញ​ និង​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ។

នគរ​បាល​បាន​លើក​ឡើង​ថា បុរស​ដែល​​ត្រូវ​ចាប់​​ខ្លួន​​ទាំង​នោះ​គឺ​ជា​អ្នក​រត់​ម៉ូតូឌុប​ ហើយ​​ត្រូវ​បាន​ដោះលែងវ​ិញ​បន្ទាប់​ពីសន្យា​ថា នឹង​ឈប់​ពាក់​ព័ន្ធ​​​នឹង​ការ​ជល់​មាន់​ទៀត​។ជន​សង្ស័យ​​ជាង​១០​នាក់​ត្រូវ​បាន​​ឃុំខ្លួន​នៅ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី ហើយ​​​​​គ្រោង​បញ្ជូន​​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​នេះ​។

ការ​ឆ្មក់​ចូល​​​ដែល​គ្មាន​ការ​សហការ​​​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​បាន​រាយការណ៍​ទៅ​នគរ​បាល​ ប៉ុន្តែ​ម្ចាស់​មាន់​ជល់​ និងអ្នក​រៀបចំ​បាន​រត់គេច​ខ្លួន​មុន​ពេល​អាជ្ញាធរ​មក​ដល់​។

លោក ប៊ុន សត្យា ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ បាន​មាន​ប្រសា​សន៍​ថា “​នៅ​ពេល​នគរ​បាល​ចុះទៅ​ដល់​ [ស្ទឹង​មាន​ជ័យ] មនុស្ស​មួយ​ចំនួន​បាន​យក​មាន់​និង​មេអាប៉ោង​រត់គេច​ខ្លួន​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​កន្លែង​នោះដដែល ដូច្នេះ​យើង​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​​”។

លោក​បាន​បន្ថែមថា ” នគរ​បាល​ចាប់​ខ្លួន​បាន​មនុស្ស​១១​នាក់​ ខណៈ​ដែល​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ [​សង្កាត់​ស្រះចក ] ប៉ុន្តែ​មនុស្ស​មួយ​ចំនួនទៀត​បាន​រត់​អស់​”។

​លោក​ សត្យា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សរុប​មក​ ” យើង​បាន​ឃុំខ្លួន​បុរស​ជាង​១០​នាក់​ដើម្បី​ធ្វើ​ការ​សាកសួរ ហើយ​អ្នក​ផ្សេងទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ បន្ទាប់​ពី​យើង​បាន​ធ្វើ​ការ​អប់រំ។ ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ល្បែង​ភ្នាល់​នោះ​ឡើយ​”។

កាលពី​​ខែ​មេសា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​១៥​នាក់ក្នុងសង្កាត់​ស្រះចក ដោយ​​សារ​ពួកគេ​បាន​ភ្នាល់​ល្បែង​ជល់​មាន់ ជា​ទម្រង់​ល្បែង​ថ្មី​បំផុត​​ដែល​ចាត់​ទុក​ថា ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ល្បែង​ដ៏សាហាវនេះ ​កាលពី​ឆ្នាំ​២០០៩ នៅ​ពេល​លោក​សង្កេត​ឃើញ​ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កាល​ពី​​ឆ្នាំ​២០០៦ បាន​រៀបចំ​ ពាន​រង្វាន់​ “Cambodian Slasher Cup” នៅ​ភូមិគ្រឹះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ។

នៅ​ថ្ងៃ​ប្រកួតពានរង្វាន់​ Slasher Cup លោក សេង សាវ៉ន ដែល​ពេល​នោះ​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ មាន់ដែលឈ្នះ​នឹង​ក្លាយ​ជា​ ” មាន់​ដែល​ពូកែ​កម្រិត​ថ្នាក់​ជាតិ​” ៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស