31 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ប្រកាស​អំពី​បម្រាម​គោចរ​អំឡុង​​​ពិធីបុណ្យ​អំុទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ គង់ សំអុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នឹង​​​មាន​​​បម្រាម​​​គោចរ​​​នៅ​​​ពេល​​​រំលង​​​អធ្រាត្រ​​​អំឡុង​​​ពិធី​​​បុណ្យ​​​អំុទូក​​​នៅឆ្នាំ​​​នេះ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ជាលើ​​​ក​​​ដំបូង​​​​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​មនុស្ស​​​៣៥៣​​​នាក់​​​បាន​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នៅ​​​លើ​​​ស្ពាន​​​កោះ​​​ពេជ្រ​​​នៅ​​​យប់​​​ចុង​​​ក្រោយ​​​នៃ​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​។ ពិធី​បុណ្យ​​​អុំ​​​ទូក​​​នៅ​​​ឆ្នាំ​​​នេះ​​​នឹង​​​ចាប់ផ្តើម​ពី​​​ថ្ងៃ​​ទី​​​៥​​​ដល់​​​ថ្ងៃ​​​ទី​​​៧​​​ខែ​​​វិច្ឆិកា​​​។​​​

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​រៀប​​​ចំ​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​នៅ​​​សាល​​​សន្និសីទ​​​ចតុ​​មុខ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក គង់ សំអុល បាន​​​ព្យាយាម​​​ឆ្លើយ​​​ថា​​​ លោក​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​សោក​​​នាដ​​​កម្ម​​​​​​ដែល​​​មានការ​​​សាង​​​សង់​​​ស្តូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​នៅ​​​ក្បែរ​​​ស្ពាន​​​ដែល​​​ត្រូវ​​​វា​​​យក​​​ម្ទេចចោល​​​ទាំង​​​ស្រុង​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១២​​​​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុ​​​ការណ៍​​​[កាល​​​ពី​​​ឆ្នាំ​​​២០១០] ​​​កើត​​​ឡើង​​​កាលពីរំលង​​​អធ្រាត្រ​​​ ហើយ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​បាន​​​​​​​​​ចោទ​​​ខ្ញុំ​​​ថា​​​ជា​​​អ្នក​​​រៀប​​​ច​​​ំ​​​នោះ”។ លោក​​​បាន​​​បន្ថែម​​​ថា រដ្ឋាភិបាល​​​នឹង​​​ដាក់​​​បម្រាម​​​គោ​​​ចរ​​​នៅ​​​ឆ្នាំ​​​នេះ​​​​​​ ដើម្បី​​​ទប់​​​ស្កាត់​​​កុំឲ្យ​មាន​​​​គ្រោះ​​​មហន្ត​​​រាយ​​​នៅ​​​យប់​​​ចុង​​​ក្រោយ​​​ដូច​​​នោះ​​​ទៀត​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​បាន​​​រៀប​​​ចំ​​​អ្វី​​​ៗ​​​នៅ​​​កោះ​​​ពេជ្រ​​​ទេ​​​ ខ្ញុំ​​​រៀប​​​ច​​​ំ​​​តែ​​​កន្លែង​​​ប្រណាំង​​​ទូក​​​ប៉ុណ្ណោះ​​​។ ពួក​​​គេ​​​បាន​​​បន្ទោស [ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ]​​​ និង​​​រូប​​​ខ្ញុំ​​​ ពីព្រោះ​​​យើង​​​បាន​​​រៀប​​​ច​​​ំ​​​ពិធី​​​”។

គ្មាន​​​​​​នរណា​​​ម្នាក់​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នោះ​​​ទេ​​​។ បន្ទាប់​​​ពី​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​ខ្លី លោក​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា វា​​​ជា​​​ឧបទ្ទវហេតុ​​​ ហើយ​​​ថា មិន​​​​​​ចាំ​​​បាច់​​​មាន​​​វិធាន​​​ការ​​​ដាក់​​​ទោស​​​ពៃ​​​រ៍អ្វីទេ​​​។

រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​ពិធីបុណ្យ​អំុទូក​​​​​​ដែល​​​តាម​​​ធម្មតា​​​ទាក់​​​ទាញ​​​មនុស្ស​​​ប្រហែល​​​១​​​លាន​​​នាក់​​​មកកាន់​​​រាជ​​​ធានី​​​នោះ​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​​​​ ដោយ​​​រដ្ឋាភិបាល​​​លើក​​​​​​ឡើង​​​ពី​​​គ្រោះ​​​ទឹក​​​ជំនន់​​​ និង​​​ការ​​​សោយ​​​ទិវង្គត​​​របស់​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​ សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ ថា​​​ជា​​​មូល​​​ហេតុ​​​។

លោក​​​ គង់ សំអុល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញថា  ពិធីបុណ្យ​​​អុំ​​​ទូក​​​បាន​​​ប្រារព្ធ​​​ធ្វើតាម​សំណើ​​​របស់​​​ប្រជាពលរដ្ឋ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពិធីបុណ្យ​​​អុំ​​​ទូក​​​នៅ​​​ឆ្នាំ​​​នេះ​​​​​​ត្រូវ​​​បាន​​​ស្នើ​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ ពី​​​ព្រោះ​​​មនុស្ស​​​មួយ​​​ចំនួន​​​លើក​​​ឡើង​​​ថា ប្រសិន​​​​​​បើ​​​យើង​​​​មិន​​​រៀប​​​ចំ​​​ ពិធីបុណ្យ​​​អុំ​​​ទូក​​​ទេ​​​ វា​​​នឹង​​​​​​មិន​​​នាំ​​​មក​​​នូវ​​​សុខ​​​ក្សេមក្សាន្ត​​​ដល់​ភូមិ​​​ស្រុក​​​របស់​​​ពួកគាត់ឡើយ”។

លោក ជួន សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា កង​​​កម្លាំង​​​របស់​​​លោក​​​​​​ត្រៀម​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​មាន​​​ហេតុការណ៍​​​​ដូច​​​ឆ្នាំ​​​២០១០​​​កើត​ឡើង​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “អង្គភាព​​​ពាក់​​​ព័ន្ធ​​​របស់​​​យើង​​​នឹង​​​រៀប​​​ចំ​​​ផែនការ​​​ឲ្យ​​​បាន​​​តឹង​​​រឹុង​​​ ដើម្បី​​​ធានា​​​សន្តិសុខ​​​អំឡុង​​​ពិធី​​​បុណ្យ​​​។ យើង​​​នឹង​​​ដាក់​​​ពង្រាយ​​​​​​កម្លាំង​​​ជំនាញ​​​របស់​​​យើង​​​ការ​​​ពារ​​​គ្រប់​​​កន្លែង​​​ទាំង​​​អស់​​​ដើម្បី​​​បញ្ចៀស​​​ឧបទ្ទវហេតុ​​​ ដែល​​​អាច​​​កើត​​​ឡើង​​​ដោយនឹក​​​ស្មាន​​​មិន​​​ដល់​​​ ​​​”៕​​​សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស