28 C
Phnom Penh

កម្មករ​រោងចក្រ​កាត់ដេរ​ចាប់ផ្តើម​ធ្វើយុទ្ធនាការ​ទាមទារដំឡើង​ប្រាក់​ខែមុនការ​គ្រោង​ទុក​មួយ​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ប្រហែល​​​១.០០០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ធ្វើ​​​យុទ្ធនាការដែល​មានការ​ចូលរួមពីសហជីពជាច្រើន​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​​​​១៧៧​​​ដុល្លារ​​​ដែលតាមពិត​គ្រោង​ចាប់ផ្តើមនៅ​ថ្ងៃនេះទេ ដោយ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​រោង​​ចក្រ​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​លក្ខខណ្ឌការ​ងារ​​​​។

លោក ហ្វា សាលី ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​មក​​​ពី​​​​​​រោង​​​ចក្រ​​​ HueyChuen ស្ថិតនៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​១​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ បាន​​​ដើ​​​រ​​​ចេញ​​​​​​ជុំ​​​វិញ​​​ការ​​​បណ្តេញ​​​សហសេវិក​​​ម្នាក់​​​។

លោក ហ្វា សាលី បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ជា​​​មួយ​​​គ្នា​​​​​​ដែលយើង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ យើង​​​ក៏​​​បាន​​​ចាប់​​​ផ្តើម​​​យុទ្ធ​​​នាការ​​​របស់​​​យើង​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​១ដែរ​ ដើម្បី​​​បង្ហាញ​​​ដល់​​​​​​កម្មករ​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ថា យើង​​​បាន​​​ចាប់​​​ផ្តើម​​​យុទ្ធ​​​នាការ​​របស់​​​យើង​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​១៧៧​​​ដុល្លារ”។

ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ៧៧​​​ដុល្លារ​​​ទៅ​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​បច្ចុប្បន្ន​​​ដែល​​​មាន​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នោះ ​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​សហជីព​​​ចំនួន​​​ប្រាំ​​​បី​​​ដែលគ្រោង​​​ចាប់​​​ផ្តើម​​​នៅ​​​​​​ថ្ងៃ​​​នេះ​​​។

សហជីពទាំងនោះមាន​​​គម្រោង​​​ចែក​​​ស្ទីកគ័រ​​​​​​ចំនួន​​​ជាង​​​១០០.០០០​​​សន្លឹក​​​ដល់​​​កម្មករ​​​នៅ​​​​​​រោង​​​ចក្រ​​​​​​​​​រហូត​​​ដល់​​​៣០០​​​រោង​​​ចក្រ  ចែក​​​អាវ​​​យឺត​​​ដែល​​​មាន​​​សរសេរ​​​អក្សរ​​​ថា “១៧៧​​​ដុល្លារ” ហើយ​​​បាន​​​បញ្ចេញ​​​មតិ​​​អំឡុង​​​​​​ការ​​​សម្រាក​​​ពិសា​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ផងដែរ។ ពួក​​​គេ​​​ក៏​​​នឹង​​​ដាក់​​​ញត្តិ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​យីហោល្បី​​​ៗ​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ និង​​​ស្ថាន​​​ទូត​​​បរទេសនានា​​​ឲ្យ​​​ជួយ​​​គាំ​​​ទ្រ​​​ផង​​ដែរ​។

យុទ្ធ​​​នាការ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ ខណៈ​​​ដែល​​​ការ​​​ចរចា​​​អំពី​​​ប្រាក់​​​ខែ​​​គោល​​​ឈាន​​​ដល់​​​​​​ដំណាក់​​​កាល​​​ជាប់​​​គាំង​​​ ដោយ​​​រដ្ឋាភិបាល​​​ និង​​​រោង​​​ចក្រ​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​តែ​​​១០​​​ដុល្លារ​​​ប៉ុណ្ណោះសម្រាប់ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ដែល​​​នឹង​​​ចូល​​​ជា​​​ធរមាន​​​នៅ​​​ខែ​​​មករា​​​។

អ្នកស្រី សាន់​​​ដ្រា ដាមីកូ សមាជិក​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ​​​ជា​​​ស្ថាប័ន​​​ដែល​​​មាន​​​និយោជក​​​ តំណាង​​​រដ្ឋាភិបាល​​​ និង​​​សហជីព​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ការ​​​ចរចា​​​ចុង​​​ក្រោយ​​​ស្តី​​​ពី​​​ប្រាក់​​​គោល​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ និង​​​២៧​​​ខែកញ្ញា។

ប្រសិន​​​បើ​​មិន​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ទេ​​​នោះ​​​ ការ​​​បោះ​​​ឆ្នោត​​​លើក​​​ទី​​​២ និង​​​​​ចុង​​​ក្រោយ​​​​​​នឹង​​​ធ្វើ​​​ឡើង​នៅ​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​តុលា​​​។

លោក​​​ កេន ឆេងឡាង អនុ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សហជីព​​​ជាតិ​​​នៃ​​​ឧស្សាហកម្ម​​​វាយនភណ្ឌ​​​កាត់​​​ដេរ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​លោក​​​ទទួល​​​បាន​​ការ​​​អញ្ជើញ​​​ពី​​​ក្រសួង​​​ការ​​​ងារ​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ ឲ្យ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ប្រាក់​​​ខែ​​​គោល​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ទាំង​​រូបលោកនិង​​​លោក ហ្វា សាលី បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គាត់​​​នឹង​​​មិន​​​ចូល​​​រួម​​​ទេ​​​។

លោក​​​ ឆេងឡាង បានមាន​​​ប្រសាសន៍​​​ថា “កិច្ច​​​ប្រជុំ​​​នេះ គឺ​​​ក្នុង​​​បំណង​​​រារាំង​​​ពួក​​​យើង​​​មិន​​​ឲ្យ​​​ធ្វើ​​​យុទ្ធ​​​នាការ​​ ពីព្រោះ​​​[ក្រសួង​]​​ដឹង​​​ថា យើង​​​មាន​​​គម្រោង​​​ធ្វើ​​យុទ្ធនាការ​​​​យូរ​​​មក​​​ហើយ​​​”៕សារុន

 (រាយការណ៍​​​បន្ថែម​​​ដោយ ZsomborPeter)​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស