28 C
Phnom Penh

បណ្តា​​​សហជីព​​​ចាប់​​​ផ្តើម​​​​​​យុទ្ធ​​​នាការ​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​១៧៧​​​ដុល្លារ​​សម្រាប់​​​កម្ម​​​ក​​រ​​​កាត់​​​ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​កាត់​​​ដេរ​​​ទាំង​​​ក្រមៗ​​​ដែល​​​បាន​​​​​​នាំ​​​គ្នា​​​​​​ដើរ​​​ចេញ​​​ក្រៅ​​​រោង​​​ចក្រ​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​នៅ​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​​​រួម​​​គ្នា​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​១៧៧​​​ដុល្លារ​​​ “ដែលអាច​​​រស់​​​បាន” សម្រាប់​​​ឧស្សាហកម្ម​​​​​​នេះ​​​ បាន​​​ចូល​​​រួម​ជាមួយ​សហជីព​​​​តាម​​​រយៈ​​​ការ​​​កៀរគរ​​​អ្នក​​​គាំទ្រ​​​នៅ​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​ និង​​​ហាង​​​លក់សម្លៀក​​​បំពាក់​​​នានា​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រា​​​លី និង​​​តំបន់​​​អឺរ៉ុប។

cam-photo-frontunioncd

សហជីព​​​នានា​​​របស់​​​កម្ពុជា​​​បាន​​​រៀប​​​ចំ​​​ “ទិវា​​​សកម្ម​​​ភាព​​​” (Day of Action) ឲ្យ​​​ស្រប​​​ពេល​​​គ្នា​​​​​​នឹង​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​ចរចា​​​របស់​​​ខ្លួន​​​ជាមួយ​​​រដ្ឋាភិបាល​​​ និង​​​ថៅកែ​​​រោង​​​ចក្រ​​​ជុំ​​​វិញ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​ ដែល​​​បច្ចុប្បន្ន​​​មាន​​​ចំនួន​​​​ត្រឹម​តែ​១០០​​​ដុល្លារ​​​។

បណ្តា​​​រោង​​​ចក្រ​​​​​​ និង​​​រដ្ឋាភិបាល​​​ចង់​​​ដំឡើង​​​​​​​​​ឲ្យតែ​​​១០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ ហើយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​​​​ក្រុម​​​ប្រឹក្សា​​​ការ​​​ងារ​​​អាច​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​កញ្ញា​​​ ដោយ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នឹង​​​ចូល​​​ជា​​​ធរមាន​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា។

កម្មករ​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ការ​​​តវ៉ា​​​ ​​​ពាក់​​​អាវយឺត​​​ពណ៌​​​ទឹក​​​ក្រូច​​​ដែល​​​មាន​​​បោះ​​​ពុម្ព​​​អក្សរ​​​ថា “យើង​​​ត្រូវ​​​​​ការ​​​ប្រាក់​​​ឈ្នួល​​​១៧៧​​​ដុល្លារ” នៅ​​​ពីខាង​​​មុខ​​​ និង​​​ខាង​​​ក្រោយ​​​ ដោយ​​​ពួកគេ​​​ធ្វើ​​​សកម្ម​​​ភាព​​​​​​ចែក​​​ស្ទីកគ័រ​​​ និង​​​កាន់​​​បដា​​​ចោទ​​​ប្រកាន់​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​មួយ​​​ចំនួន​​​ដែល​​​ខ្លួន​​​ផលិត​​​សម្លៀ​​​ក​​​បំពាក់​​​ឲ្យ​​​រួម​​​មាន​​​ទាំង​​​ក្រុម​​​ហ៊ុន​​​ Zara និង​​​ Puma ផ​​​ង​​​​​​ ថា​​​បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខ្មែរ​​​ជួប​​​ប្រទះ​​​​​​​​​ “ភាព​​​អត់​​​ឃ្លាន”។

កម្មករ​​​ប្រហែល​​​៣០០​​​នាក់​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ជិត​​​កន្លែង​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ធ្លាប់​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​បាតុករ​​​ដែល​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​១៦០​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ​​​​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ប្រាំនាក់​​​បាត់​​​បង់​​​ជីវិត និង​​​រាប់​​​សិប​​​នាក់​​​ទៀត​​​រង​​​របួស​​​។

រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​​​​នានា​​​និយាយ​​​ថា បូក​​​រួម​​​​​​ជា​​​មួយ​​​ប្រាក់​​​​​​ឧបត្ថម្ភ​​​ និង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ កម្មករ​​​កាត់​​​ដេរអាច​​​រក​​​​​​ចំណូល​​​បាន​​​លើល​​​ពី​​​គ្រប់​​​គ្រាន់​​​រួច​​​ទៅ​​​ហើយ​​​ សម្រាប់​​​ការ​​​ចំណាយ​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​ខ្លួន​​​ និង​​​​​​សម្រាប់​​ផ្ញើ​​​ប្រាក់​​​ទៅ​​​ស្រុក​​​ ហើយ​​​ថា ការ​​​ដំឡើង​​​៧៧​​​ដុល្លារ​​​ភ្លាម​​​ៗ នឹង​​​បង្ខំ​​​ឲ្យ​​​រោង​​​ចក្រ​​​​ជា​​​ច្រើន​​​បិទ​​​ទ្វារ។​​​ បណ្តា​​​សហជីព​​​និយាយ​​​ថា កម្មករ​​​កំពុង​​​តែ​​​ត្រដរ​​​រស់​​​​ទាំង​​​វេទនា ខណៈ​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​ចំណេញ​​​កប់ក្តោង​​​​​​ពី​​​កម្លាំង​​​ពល​​​កម្ម​​​របស់​​​ពួកគេ​​​។

កម្មការិនី​​​ឈ្មោះ ពៅ​​​ ស៊ីថន ដែល​​​បាន​​​ហែ​​​ក្បួន​​​ជា​​​មួយ​​​ក្រុម​​​នេះ​​​តាម​​​ផ្លូវ​ដែល​​​​មាន​​​រោង​​​ចក្រ​​​ជា​​​ជួរ​​​កាត់​​​តាម​​​សួន​​​ឧស្សាហកម្ម​​​កាណា​​​ឌីយ៉ា​​​ ​​​និយាយ​​​ថា “យើង​​​ចង់​​​បាន​​​ប្រាក់​​​ខែ​​​គោល​​​ខ្ពស់​​​ ពី​​​ព្រោះ​​​សព្វ​​​ថ្ងៃ​​​យើង​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ទំនុកបម្រុង​​​ខ្លួន​​​ឯង​​​ទេ ដោយ​​​សារតែ​​​អ្វី​​​ៗ​​​ថ្លៃ​​​ខ្លាំង​​​ពេក ដូច​​​ជា​​​ថ្លៃ​​​ឈ្នួល​​​ផ្ទះ​​​ ទឹក​​​ភ្លើង​​​ និង​​​អាហារ​​​ជា​​​ដើម​​​”។

កម្មការិនី​​​ម្នាក់ទៀត​​​ឈ្មោះ ឡុង ឌី ដែល​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​ស្ត្រី​​​រូប​​​នេះ​​​ដែរ​​​និយាយ​​​ថា
ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដែល​​​កម្មករ​​​ទទួល​​​បាន​​​ គឺ​​​តែង​​​តែ​​​គ្មាន​​​ប្រយោជន៍​​​ដោយសារ​​​តែ​​​តម្លៃ​​​ទំនិញ​​​ចេះ​​​​​​តែ​​​ឡើង​​​ថ្លៃ​​​​​​មិន​​​ឈប់​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ពិបាក​​​រស់​​​​​​។

ស្ត្រី​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា “ពេល​​​គេ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​​​​ អ្វី​​​ៗ​​​នៅ​​​លើ​​​ទីផ្សារ​​​ក៏​​​ឡើង​​​ថ្លៃ​​​ដែរ ដូច្នេះ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ គឺ​​​គ្មាន​​​ប្រយោជន៍​​​ទេ។ ប្រសិន​​​បើ​​​មិន​​​ចង់​​​ដំឡើង​​​ប្រាក់ខែ​​​របស់​​​យើង​​​ទេ​​​ កុំ​​​បណ្តោយ​​​ឲ្យ​​​ទំនិញ​​​ឡើង​​​ថ្លៃ​​”។

គាត់​​​សង្ឃឹម​​​ថា ចលនា​​​រួប​​​រួម​​​គ្នា​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ និង​​​រោង​​​ចក្រ​​​នានា​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគេ​​​។គាត់​​​និយាយ​​​ទៀត​​​ថា “ចង្កឹះ​​​មួយ​​​​​​ងាយ​​​នឹង​​​កាច់​​​បាក់​​​ ប៉ុន្តែ ចង្កឹះ​​​មួយ​​​បាច់​​​កាច់​​​មិន​​​បាក់​​​ឡើយ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា​​​ យុទ្ធ​​​នាការ​​​នេះ​​​នឹង​​​ដាក់​​​សម្ពាធ​​​លើ​​​អ្នក​​​ទិញ និង​​​រដ្ឋាភិបាល​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​”។

លោក អាត់​​​ ធន់ ប្រធាន​​​សហជីព​​​ឯករាជ្យ​​​ដ៏​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ក៏​​​បាន​​​ចូល​​​រួម​​​​តវ៉ា​​​ជា​​​មួយ​​​កម្មករ​​​នៅ​​​សួន​​​ឧស្សាហកម្ម​​​​​​កាណាឌីយ៉ា​​​ដែរ​​​។ ​​​លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាននៅ​​​កណ្តាល​​​ចំណោម​​​ក្បួន​​​តវ៉ា​​​ថា “យើង​​​មក​​​ជួប​​​ជុំ​​​គ្នា​​​ មាន​​​សហជីព​​​ សហព័ន្ធ​​​ និង​​​សមាគម​​​ សម្រាប់​​​យុទ្ធ​​​នាការ​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​ ១៧៧​​​ដុល្លារ​​​ ដើម្បី​​​បង្ហាញ​​​ថា ១៧៧​​​ដុល្លារ​​​ជា​​​អ្វី​​​ដែល​​​កម្មករ​​​ចង់​​​បាន​​​ដើម្បី​​​មាន​​​ជីវ​​​ភាព​​​សម​​​រម្យ​​​។ យើង​​​នឹង​​​បញ្ជូន​​​សារ​​​នេះ​​​ទៅ​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​ រដ្ឋាភិបាល​​​ និង​​​អ្នក​​​បញ្ជា​​​ទិញ​​​”។

បច្ចុប្បន្ន លោកកំពុង​​​ប្រឈម​​​សវនាការ​​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​ចំនួន​​​​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ភាព​​​សហជីព​​​របស់​​​លោក ហើយ​​​តុលាការ​​​​​​បាន​​​ហាម​​​ប្រាម​​​​​​​​​លោក​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ការ​​​ជួប​​​ជុំ​​​​​​​​​គ្នា​​​ជា​​​សាធារណៈ​​​ ឬ​​​ជួប​​​ជាមួយ​​​សមាជិក​​​សហជីព​​​របស់​​​លោក​​​ឡើយ។ ប៉ុន្តែ
លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​​​​ការ​​​ល្មើស​​​បទ​​​បញ្ជា​​​នេះ​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​
ហើយ​​​ចំណែក​​​ឯ​​​មន្ត្រី​​​តុលាការ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​ឡើយ​។

សហជីព​​​ចំនួន​​​ប្រាំ​​​បី ដែល​​​បាន​​​រៀប​​​ចំ​​​យុទ្ធ​​​នាការ​​​នេះ​​ បាន​​​អះ​​​អាង​​​ថា កម្មករ​​​ប្រមាណ​​​៣០.០០០នាក់​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​ស្រដៀង​​​គ្នា​​​នេះ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​ប្រហែល​​​២០០​​​តាម​​​បណ្តា​​​ខេត្ត​​​ទូទាំង​​​ប្រទេស​​​ ប៉ុន្តែ​​​ចំនួន​​​​​​នេះ​​​មិន​​​អាច​​​បញ្ជាក់​​​បាន​​​ទេ​​​។

នៅ​​​ឯ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​ ភាគ​​​ច្រើន​​​នៃ​​​កម្មករ​​​រាប់​​​ពាន់​​​នាក់​​​ដែល​​​បាន​​​ធ្វើ​​​ការ​​​​​​​​​នៅ​​​​​​រោង​​​ចក្រ​​​​​​​​​នានា​​​ក្នុង​​​សួន​​​ឧស្សាហកម្ម​​​នេះ​​​ មិន​​​បាន​​​ចូល​​​រួម​​ការ​​​តវ៉ា​​​​​​នេះ​​​ទេ គឺ​​​បាន​​​ត្រឹម​​​តែ​​​ឈរ​​​មើល​​​ប៉ុណ្ណោះ​​​។

​​​កម្មការិនីឈ្មោះ សីុ នាង និយាយ​​​ថា គាត់​​​ចង់​​​ចូល​​​រួម​​​ដែរ ​​​​​​​​​ប៉ុន្តែ មិន​​​ហ៊ាន​​​​ព្រោះ​ខ្លាច​ពេក​ដោយ​​​សារ​​​តែ​​​គាត់​​​នៅ​​​តែ​​​នឹក​​​ឃើញ​​​ដល់​​​ហេតុ​​​ការណ៍​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់​​​សម្លាប់​​​កម្មករ​​​កាល​​​ពី​​​ខែ​​​មករា​​​ ហើយ​​​ម្យ៉ាង​​​គាត់​​​​​​ប្រយ័ត្ន​​​ប្រយែង​​​ចំពោះ​​​វត្ត​​​មាន​​​​​​ទាហាន​​​ប្រដាប់​​​អាវុធ​​​ប្រហែល​​​ជា​​​ង​​​១០​​​នាក់​​​ដែល​​​ចាំ​​​ឃ្លាំ​​​មើល​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ​​​។

ស្ត្រី​​​រូប​​​នេះ​​​​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​ចង់​​​ចូល​​​រួម​​​ណាស់​​​ ប៉ុន្តែ ខ្ញុំ​​​ខ្លាច​​​មាន​​​រឿង​​​កើត​​​ឡើង​​​ដូច​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ ទី៣ ខែ​​​មករា​​​ ដែល​​​ពេល​​​នោះ​​​អាជ្ញាធរ​​​បាន​​​សម្លាប់​​​កម្មករ​​​ជា​​​ច្រើន​​​​​​។ តើយើង​​​ចូល​​​រួម​​​ជាមួយ​​​ពួក​​​គាត់​​​ម៉េច​​​នឹង​​​កើត​​ បើ​​​នៅទី​នេះមាន​​​ទាហាន​​​​​​ប្រដាប់​​​ដោយ​​​​​​កាំ​​​ភ្លើង​​​អាកា​​​​​​​​​បែប​​​នេះ​​​? ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​សុវត្ថិភាព​​​របស់​​​ខ្ញុំ​​​ ពីព្រោះ​​​មាន​​​ទាហាន​​​ច្រើន​​​ណាស់​​​”។

សហជីព​​​អន្តរ​​​ជាតិ​​​ចំនួន​​​បី​​​បាន​​​ជួយ​​​កៀរ​​គរ​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​យុទ្ធនាការ​​​នៅ​​​ឯ​​​បរទេស​​​។ សហជីព​​​ Industri All Global Union ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ហ្ស៊ឺណែវ ​​​និយាយ​​​ថា ខ្លួន​​​​​​បាន​​​ដឹក​​​នាំ​​​ប្រតិភូ​​​មួយ​​​ក្រុម​​​ទៅ​​​កាន់​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ ប្រចាំ​​​ទី​​​ក្រុង​​​ហ្ស៊ឺណែវ ដើម្បី​​​គាំទ្រ​​​កម្មករ​​​ខ្មែរ​​​ និង​​​ការ​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​១៧៧​​​ដុល្លារ​​​ ហើយ​​​ថា សម្ព័ន្ធ​​​សហជីព​​​កម្មករ​​​អន្តរ​​​ជាតិ ( International Trade Union Confederation) ក៏​​​បាន​​​ធ្វើ​​​ដូច្នេះ​​​​​​ដែរ​​​នៅ​​​ក្នុង​​​​​​ទី​​​ក្រុង​​​
ព្រុច​​​សែល​​​។

អ្នកនាំពាក្យ​​​សហជីព Industri All GlobalB Union បាន​​​លើក​​​ឡើង​​​ថា សហជីព​​​សាខា​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​មែល​​​ប៊ន បាន​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ខាង​​​មុខ​​​ហាង​​​មួយ​​​របស់​​​ក្រុម​​​ហ៊ុន H&M ហើយ​​​សកម្មជន​​​សហជីព​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​កង់​​​បេរ៉ា បាន​​​​​​តវ៉ា​​​នៅ​​​ស្ថាន​​​ទូត​​​កម្ពុជា ​​​ប្រចាំ​​​នៅ​​​ទី​​​នោះ​​​។
មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​​​​បាន​​​​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ហាង​​​មួយ​​​របស់​​​ក្រុមហ៊ុន​​​លក់​​​សម្លៀក​​​បំពាក់ Adidas នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ឡុងដ៍ ហើយ​​​​​​សហជីព​​​ Industri All Global Union ​​​បាន​​​និយាយ​​​ថា តាម​​​ការ​​​រំពឹង​​​ទុក​​​ថា នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ក៏​​​នឹង​​​មាន​​​បាតុកម្ម​​​​​ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​៕សុខុម 

(រាយការណ៍​​​បន្ថែម​​​ដោយ Zsombor Peter )

​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស