38.1 C
Phnom Penh

កម្ពុជា​នឹង​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ស្តី​ពីជន​ភៀស​ខ្លួន​ជា​មួយ​​​អូស្រ្តាលី​នៅ​ថ្ងៃ​​សុក្រ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋា​ភិបាល​កម្ពុជា​នឹង​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​រដ្ឋា​ភិបាល​ប្រទេស​អូស្រ្តាលី​នៅថ្ងៃសុក្រ​នេះ​ ដើម្បីតាំង​ទីលំ​នៅជនភៀស​ខ្លួនមួយចំនួន​ដែលកំពុងស្នាក់​លើដែន​កោះនៅ​ប្រទេស​អូស្រ្តាលី​ នេះគឺជាកិច្ចព្រម​ព្រៀង​មួយ​ ដែល​ទទួល​រងការ​រិះគន់​ពីសំណាក់​អង្គការ​សហប្រជាជាតិ​ ក្រុម​សិទ្ធិ​មនុស្ស​និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នៃប្រទេស​ទាំងពីរ​។

ក្រសួងការ​បរទេស​បានចេញ​សេចក្តីថ្លែង​ការណ៍​មួយកាលពី​ថ្ងៃពុធថា​ លោកស្គុត​ ម៉ូរីសុន​ រដ្ឋ​មន្រ្តី​អន្តោ​ប្រវេសន៍​អូស្រ្តាលី​នឹង​ធ្វើទស្សន​កិច្ច​នៅកម្ពុជា​នៅថ្ងៃសុក្រ​នេះ ដើម្បី​ចុះហត្ថលេខា​លើអនុស្ស​រណៈនៃ​ការ​យោគយល់​គ្នាជា​មួយរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង។​

នៅខែកុម្ភៈ​រដ្ឋមន្រ្តីការបរទេសលោក​ ហោ ​ណាំហុង​ បានទម្លាយ​ព័ត៌​មាន​ទាក់ទង​ នឹង​សំណើរបស់​ប្រទេសអូស្រ្តាលី​ដែលសុំឲ្យ​ប្រទេសកម្ពុជា​ទទួលយកជន​ស្វែង​រកសិទ្ធិជ្រក​កោន​មួយចំនួន​ក្នុង​អំឡុង​ពេលទស្សន​កិច្ចរបស់​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​អូស្រ្តាលី​ លោក​ស្រី ជូលី​ ប៊ីសប​។​

ចាប់​តាំង​ពីពេល​នោះមក​ប្រទេស​ទាំង​ពីរបាន​ចរចា​គ្នាស្ងាត់​ៗ​។​ ប្រទេស​ទាំង​ពីរ​ គឺគ្មាន​ប្រទេសណា​មួយ​និយាយ​ថា​តើជន​ភៀស​ខ្លួនប៉ុន្មាន​នាក់​ដែល​ត្រូវប្រទេស​កម្ពុជា​ទទួលយក​ពីប្រទេស​អូស្រ្តាលី ​ឫក៍​ឲ្យពួក​គេរស់​នៅ​កន្លែង​ណា​មួួយឡើយ​ ចំណែក​ឯសេចក្តីថ្លែង​ការណ៍​នៅថ្ងៃពុធនេះ​ ក៏មិន​បានបញ្ជាក់​លើ​ចំណុច​នេះដែរ​។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ លោក​កុយ គួង ​បដិសេធ​មិន​ធ្វើអត្ថា​ធិប្បាយ​បន្ថែម​ឡើយ​។​ វណ្ណ រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស