25 C
Phnom Penh

លោក ស ខេង ប្រកាស​ផែន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​ឃុំ-សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​មិញ លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​ផែន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​មន្ត្រី​​​ភូមិ​និង​​​ឃុំ ក្នុង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​គម្លាត​​​រវាង​​ប្រាក់​​​ខែ​​​មន្ត្រី​​​រាជ​​​ការ​​​​​​ថ្នាក់​​​ក្រោម​​​ និង​​​ថ្នាក់​​​លើ​​​ខិត​​​ជិត​​​គ្នា។

សេចក្ដី​​​ព្រាង​​​អនុក្រឹត្យ​​​នេះ​​​ដែល​​​នឹង​​​ឃើញ​​​ថា ប្រាក់​​​ខែ​​​មេឃុំ​​​-ចៅ​សង្កាត់​នឹង​​​ដំឡើង​​​ពី​​​៣០០.០០០​​​រៀល​​​ក្នុង​​​មួយ​​​ខែ​​​ដល់​​​៤០០.០០០​​​រៀល​​​​​​ត្រូវ​​​បាន​​​ដាក់​​​ជូន​​​អំឡុង​​​សុន្ទរកថា​​​របស់​​​លោក ស ខេង នៅ​​​កិច្ច​​​ប្រជុំ​​​លើក​​​ទី​​​៩​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​សម្រាប់​អភិវឌ្ឍន៍​​​ប្រជា​​​ធិប​តេយ្យ​​​ថ្នាក់​​​ក្រោម​​​ជាតិ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​។

លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ពិនិត្យ​​​មើល​​​ប្រាក់​​​ខែ​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​-សង្កាត់ ពីព្រោះ​នៅ​មាន​​​គម្លាត​​​ធំ​​​នៅ​​​ឡើយ​​​​​​​​​ និង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ថ្នាក់​​​ក្រុង​​​ និង​​​ស្រុក​​​-ខណ្ឌ”។

សមា​ជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​-សង្កាត់​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៣០០.០០០​​​រៀល​​​ ហើយ​​​ប្រធាន​​ភូមិ​​​ និ​​​ង​​​អនុ​​​ប្រធាន​​​ភូមិ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០.០០០រៀល និង​​​១៤០.០០០រៀល​​​បន្ត​​​បន្ទាប់​​​គ្នា​​​។

លោកស្រី ស្រី សុខា អាយុ​​​៥៥​​​ឆ្នាំ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​ម្សាក្រង ក្នុង​​​ស្រុក​​​ស្ទោង ខេត្ត​​​កំពង់​​​ធំ​​​បាន​​​ស្វាគមន៍​​​សេចក្ដី​​​ប្រកាស​​​នេះ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​រីក​​​រាយ​​​ណាស់​​​ដែល​​​ក្រសួង​​​មហាផ្ទៃ​​​ នឹង​​​ដំឡើង​​​ប្រាក់​​​ខែ​របស់​ពួក​​​យើង​​​ដល់​​​៣០០.០០០​​​រៀល​​​”៕​​​សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស