29 C
Phnom Penh

តុលាការ​ចោទប្រកាន់​យុវជន​ប្រាំពីរ​នាក់​ពី​បទ​កាប់​យុវជនម្នាក់រហូត​ដល់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា យុវជន​​​ប្រាំពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ ជុំ​​​វិញ​​​ការ​​​សម្លាប់​​​ក្មេង​​​ជំទង់​​​ម្នាក់​​​ដ៏​​​ឃោរឃៅ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

នគរ​​​បាន​​​លើក​​​ឡើង​​​ថា ម៉ាប់ ណៃ អាយុ​​​១៦​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​កាប់នឹងពូថៅ​​​ដល់ស្លាប់បន្ទាប់​​​ពី​​​រត់​​​គេច​​​ជា​​​មួយ​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ពី​​ពិធី​មួយក្នុង​ថ្ងៃ​​​បុណ្យភ្ជុំ​​​បិណ្ឌ​​​មួួ​​យ​​​ក្នុង​​​ឃុំ​​​ថ្ម​​​ពេជ្រ ស្រុក​​​ត្បូង​​​ឃុំ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កញ្ញា បន្ទាប់ពី​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​ក្មេង​​​ជំទង់​​​មួយ​​​ក្រុម​​​ទៀត​​​នៅ​​​កន្លែង​​​រាំ​​​​​​កម្សាន្ត​​​មួយ។ ជន​​​សង្ស័យ​​​ប្រាំ​​​នាក់​​​ អាយុ​​​១៦​​​ដល់​​​១៨​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ និង​​​ថ្ងៃ​​​ពុធ​​​។ ​​​​​​​​​

លោក ឱក នី នាយ​​​ប៉ុស្តិ៍​​​ឃុំបាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “សែម សុភា អាយុ​​​២០​​​ឆ្នាំ និង​​​ យ៉ែម ប៊ុនហួ អាយុ​​​២១ឆ្នាំ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​”។

លោក ហួត វុទ្ធី ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សា​​​លា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ប្រាំពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​កាល​​​ពី​​​ថ្ងៃសុក្រ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធ​​​នាគារ​​​ខេត្ត​​​កំពង់​​​ចាម។

នគរបាល​​​បាន​​​រក​​​ឃើញ​​​សាក​​​សព​​​ ម៉ាប់​​​ ណៃ ចម្ងាយ​​​ប្រហែល​​​២០០​​​ម៉ែត្រ​​​ ពី​​​កន្លែង​រាំកម្សាន្តនោះ​​​​​​ដោយ​​​មាន​​​ស្នាម​​​កាប់​​​ប្រហែល​​​១០​​​ពូថៅ​​​។ មិត្ត​​​ភក្តិ​​​របស់​​​ជន​​​រង​​​គ្រោះ​​​រូបនេះ​អាច​​​រត​់​គេច​​​ខ្លួន​​​រួច​​​។

ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពិរុទ្ធ​​​ភាព​​​ ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធ​​​នាគារ​​​ពី​​​១០​​​ទៅ​​​១៥​​​ឆ្នាំ៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស