29 C
Phnom Penh

លោក​​​ ហ៊ុន សែន ប្រាប់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ឲ្យ​​​រៀន​​​តាម​​​កម្ម​​​វិធី TheVoice

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ប្រៀប​​​ធៀប​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ដែល​​​កំពុង​​​ឈាន​​​ជើង​​​ចូល​​​ក្នុង​​​ទី​​​ផ្សារ​​​ការងារ​​​ទៅ​​​នឹង​​​កម្ម​​​វិធី​​​ប្រឡង​​​ចម្រៀង​​​មួយ​​​ឈ្មោះ​​​ថា “The Voice” ។

ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ពី​​​សាកល​​​វិទ្យាល័យ​​​បៀល​​​ប្រាយ​​​ជាង​​​៤.០០០នាក់​​​ ​​​នៅ​​​កោះ​​​ពេជ្រ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​​​​ដោយ​​​ផ្តល់​​​ការ​​​ពន្យល់​​​ជា​​​មូល​​​ដ្ឋាន​​​នៃ​​​កម្ម​​​វិធី​​​ “The Voice” ជា​​​កម្ម​​​វិធី​​​ប្រឡង​​​ចម្រៀង​​​លំដាប់​​​ថ្នាក់​​​ពិភព​​​លោក​​​ ដែល​​​ត្រូវ​​​បាន​​​ទិញ​​​សិទ្ធិ​​​ពី​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​កំពុង​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​នៅ​​​ក្នុង​​​រដូវ​​​កាល​​​ទី១​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មុន​​​​​​ពេល​​​លោក​​​បាន​​​ធ្វើការ​​​ដាស់​​​តឿន​​​ថា និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​​​​អាច​​​នឹង​​​ជួប​​​ការ​​​ប្រកួត​​​ប្រជែង​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​ការ​​​ប្រឡង​​​ចម្រៀង​​​ដែល​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​ការ​​​ប្រកួត​​​ប្រជែង​​​នេះ​​​។

លោក​​​​​​នាយ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ពន្យល់​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ការ​​​តាម​​​ដាន​​​កម្ម​​​វិធី​​​ “The Voice” ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​របស់​​​លោក​​​ ដើម្បី​​​ប្រៀប​​​ធៀប​​​តារា​​​ចម្រៀង​​​ខ្មែរ​​​ទៅ​​​នឹង​​​អ្នក​​​មាន​​​ទេពកោសល្យ​​​នៅ​​​ក្នុង​​​វិស័យ​​​ផ្សេង​​​ៗ​​​ទៀត​​​ ដូច​​​ជា ច្បាប់ សេដ្ឋកិច្ច និង​​​វិទ្យាសាស្ត្រ​​​សុខាភិបាល​​​ថា “​​​នៅ​​​វគ្គ​​​ដំបូង​​​ បេក្ខជន​​​ច្រៀង​​​ ហើយ​​​គណៈកម្មការ​​​ចុច​​​ប៊ូ​​​តុង​​​ជ្រើស​​​រើស​​​”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​បន្ត​​​ថា “ឥឡូវ​​​នេះ វា​​​ដល់​​​វគ្គ​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​​គេ​​​បាន​​​យក​​​បេក្ខ​​​ជន​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ទៅ​​​បង្វឹក​​​បន្ថែម ហើយ​​​​​​​​​​​​​​​​​​បញ្ជូន​​​ឲ្យ​​​ត្រឡប់​​​មក​​​ប្រកួត​​​ប្រជែង​​​គ្នា​​​ម្តង​​​ទៀត​​​”។

នៅ​​​ក្នុង​​​កម្ម​​​វិធី​​​ “The Voice”នេះ​​​ បេក្ខជន​​​ត្រូវ​​​ច្រៀង​​​ឲ្យ​​​ Coachដែល​​​អង្គុយ​​​បែរ​​​ខ្នង​​​ស្តាប់​​​។ Coach ​​​ទាំង​​​បួ​​​ន​​​រូប​​​ ដែល​​​សុទ្ធ​​​តែ​​​ជា​​​តារា​​​ចម្រៀង​​​​​​ដ៏​​​ល្បី​​​ល្បាញ​​​ បាន​​​ចុច​​​ប៉ូតុង​​​​​​ប្រសិន​​​បើ​​​ដល់​​​ចំណុច​​​មួយ​​​​​​ដែល​​​ពួក​​​គេ​​​សម្រេច​​​ថា ចង់​​​យក​​​បេក្ខជន​​​ដែល​​​កំពុង​​​ច្រៀង​​​ទៅ​​​បង្វឹក​​​បន្ថែម​​​ដើម្បី​​​ប្រកួត​​​ប្រជែង​​​បន្ត​​​ទៀត​​​នៅ​​​លើក​​​ក្រោយ​​​។ បន្ទាប់​​​ពី​​​ចុច​​​ប៊ូតុង​​​រួច​​​ កៅអី​​​របស់​​​ Coach បាន​​​បង្វិល​​​ទៅ​​​រក​​​បេក្ខ​​​ជន​​​ ហើយ​​​វា​​​ជា​​​ឱកាស​​​លើក​​​ដំបូង​​​ដែល​​​ Coach បាន​​​ឃើញ​​​មុខ​​​បេក្ខ​​​ជន។

នៅ​​​ក្នុង​​​ការ​​​ប្រឡង​​​ចម្រៀង​​​លំដាប់​​​ពិភព​​​លោ​​​ក​​​នេះ​​​ អ្នក​​​ដែល​​​ធ្វើ​​​បាន​​​ល្អ​​​បំផុត​​​ជា​​​ធម្មតា​​​ត្រូវ​​​បាន​​​គេ​​​ជ្រើស​​​រើស​​​យក​​​ភ្លាម​​​ៗ ខណៈ​​​ដែល​​​អ្នក​​​ធ្វើ​​​មិន​​​សូវ​​​ល្អ​​​គេ​​​ទុក​​​ឲ្យ​​​ច្រៀង​​​នៅ​​​យូរ​​​បន្តិច​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រាប់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ថា “ហេតុ​​​ដូច្នេះ​​​វា​​​ក៏​​​ដូច​​​គ្នា​​​សម្រាប់​​​និស្សិត​​​របស់​​​យើង​​​ដែរ​​​​​​​​​​​​”។ បន្ទាប់​​​មក​​​ទៀត ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​រំឭក​​​ដល់​​​​​​អ្នក​​​ស្វែង​​​រក​​​ការ​​​ងារ​​​ថា ដូច​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​ “The Voice” ដែរ អ្នក​​​ដែល​​​មាន​​​ជំនាញ​​​តិច​​​នឹង​​​ត្រូវ​​​ខិត​​​ខំ​​​ ដើម្បី​​​ទទួល​​​បាន​​​ការ​​​ងារ​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ជូន​​​កាល ​​​បេក្ខ​​​ជន​​​ពីរ​​​នាក់​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​គ្នា​​​ ហើយ​​​ជួន​​​កាល​​​បេក្ខ​​​ជន​​​បី​​​នាក​​់​​​ប្រកួត​​​ប្រជែង​​​គ្នា​​​ ប៉ុន្តែ មាន​​​តែ​​​បេក្ខ​​​ជន​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​។ កម្ម​​​វិធី​​​នេះ​​​ [ The Voice] មិន​​​អាច​​​ស៊ី​​​សំណូក​​​បាន​​​ទេ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ប្រសិនបើ​​​​​​អ្នក​​​ចង់​​​ប្រកួត​​​ប្រជែង​​​នៅ​​​តាម​​​ស្រុក​​​ភូមិ​​​ វា​​​មិន​​​អី​​​ទេ​​​ ប៉ុន្តែ បើ​​​លំដាប់​​​ថ្នាក់​​​ជាតិ​​​វិញ​​​​​​​​​​​​ គឺ​​​វា​​​មិន​​​ងាយ​​​នោះ​​​ឡើយ”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស