34 C
Phnom Penh

កម្មករ​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ចំនួន​​​ពីរ​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ការ​​​ងារ​​​ឡើង​​​វិញ​​​ដល់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ប្រហែល​​​៥០០នាក់​​​ដែល​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​ការងារ​​​កាល​​​ពីម្សិលមិញ​​​ ដើម្បី​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ការ​​​ងារ​​របស់​​​ខ្លួន​​​ជាមួយ​​​រោង​​​ចក្រ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កញ្ញា កម្មករ​​​ជាង​​​១.០០០នាក់​​​បាន​​​ដើរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​   Jian Le ដើម្បី​​​រួម​​​ដៃ​​​គ្នា​​​ជា​​​មួយ​​​លោក ហេង ស៊ីហឿន តំណាង​​​សម្ព័ន្ធ​​​សហជីព​​​​​​ជាតិ​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​កាល​​​ពី​​​ខែ​​​សីហា​​​ ។

អ្នក​​​តវ៉ា​​​​​​បាន​​​​​​ដាក់​​​ញត្តិ​​​ជូន​​​មន្ត្រី​​​​​​ក្រសួង​​​ការ​​​ងារ​​​ម្នាក់​​​ ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល​​​់ការ​​​ងារ​​​ឡើង​​​វិញ​​​ដល់​​​លោក ស៊ីហឿន និង​​​ប្រាក់​​​អតីតភាព​​​ការ​​​ងារ​​​សម្រាប់​​​កម្មករ​​​ដែល​​​គេ​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ខែ​​​មុន​​​ថា រោង​​​ចក្រ​​​បាន​​​ប្តូរ​​​ឈ្មោះ​​​របស់​​​​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​ម្ចាស់​​​ថ្មី។

លោក ហ្វា សាលី​​​ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​ត្រូវ​​​បាន​​​លក់​​​ទៅ​​​ឲ្យ​​​​​​ក្រុមហ៊ុន​​​ផ្សេង ហើយ​​​ឈ្មោះ​​​ត្រូវ​​​បាន​​​ប្តូរ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ពួក​​​គេ​​​បាន​​ព្យាយាម​​​​​​លាក់​​​បាំង​​​រឿង​​​នេះ​​​ពី​​​កម្មករ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​ផ្តល់​​​ប្រាក់​​​អតីត​​​ការងារ​​​ឲ្យ​​​កម្មករ​​​ឡើយ​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា កាល​​​ពី​​​រ​​​សៀល​​​​​​ម្សិលមិញ ក្រសួង​​​ការ​​​ងារ​​​បាន​​​យល់​​​ព្រម​​​​​​ហៅ​​​ភាគី​​​ខាង​​​សហជីព និង​​​រោង​​​ចក្រ​​​មក​​​ជួប​​​ចរចា​​​គ្នា​​​ក្នុង​​​សប្តាហ៍​​​នេះ។

លោក សាលី បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ប្រសិន​​​បើ​​​គ្មាន​​​លទ្ធផល​​​បន្ទាប់​​​ពី​​​ការ​​​ចរចា​​​គ្នា​​​នៅ​​​ថ្ងៃ​​​ពុធ​​​ទេ​​​នោះ យើង​​​នឹង​​​ដាក់​​​ញត្តិ​​​ជូន​​​រដ្ឋ​​​សភា​​​ ហើយ​​​ស្នើ​​​ឲ្យ​​​សម្តេច ហេង សំរិន [ ប្រធាន​​​រដ្ឋ​​​សភា ]​​​​​​​​​ ជួយ​​​អន្តរាគមន៍​​​”។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​​​​មួយ​​​​​​ទៀត​​​កម្មករ​​​ជាង​​​១.៥០០​​​នាក់​​​​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ Y&W ​​​​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ និង​​​ដែល​​​បាន​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ក៏​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ការ​​​ងារ​​​ឡើង​​​វិញ​​​ដល់​​​សមាជិក​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​កា​​​រ​​​ងារ​​​ក៏​​ដូច​​​ជា​​​​​​​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​ផង​​​ដែរ។​​​ នេះ​​​បើ​​​​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​​​​មេ​​​ដឹក​​​នាំ​​​សហជីព។

យោង​​​តាម​​​ លោក នាក់​​​ សារុ៉ន​​​ តំណាង​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​​​​​​ក្រោយ​​​ពេល​​​កម្មករ​​​ដើរ​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ឯក ចាន់​​​ភក្តី និង​​​លោក សួង​​​ សំណាង តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ខ្មែរ​​​ស្មារតី​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​​​​មុន​​​ពិធីបុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​ពី​​​បទ​​​កៀង​​​គរ​​​កម្មករ​​​មក​​​ធ្វើ​​​កូដ​​​កម្ម​​​។

កម្មករ​​​ក៏​​​កំពុង​​​ទាម​​​ទារ​​​ប្រាក់​​​​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ប្រចាំ​​​​​​​​ថ្ងៃ​​​ចំនួន​​​មួយ​​​ដុល្លារ ប្រាក់​​​សម្រាប់​​​ការ​​​ធ្វើ​​​ដំណើរ​​​ និង​​​ថ្លៃ​​​ស្នាក់​​​នៅ​​​ប្រចាំ​​​ខែ​​​ចំនួន​​​១៥​​​ដុល្លារ​​​​​​ និង​​​លុយ​​​ព្រីម​​​ប្រចាំ​​​ខែ​​​ចំនួន​​​១៥​​​ដុល្លារ​​​​​​ផង​​​ដែរ​​​។

លោក សារ៉ុន បាន​​​និយាយ​​​ថា “យើង​​​បាន​​​ធ្វើ​​​ការ​​​ទាម​​​ទារ​​​តាំង​​​ពី​​​មុន​​​ពិធីបុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​មក​​​មេ្ល៉ះ​​​ ប៉ុន្តែ បាន​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​ ព្រោះ​​​រោង​​​ចក្រ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​”៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស