26 C
Phnom Penh

ក្រុមហ៊ុន​​​ចិន​​​ផ្តល់​​​រថយន្ត​​​ក្រុង​​​១០០គ្រឿង​​​ដល់​​​សាលា​​​រាជ​​​ធានី​​​ដើម្បី​​​ពង្រីក​​​គម្រោង​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​​នឹង​​​ផ្តល់​​​រថយន្ត​​​ក្រុង​​​ចំនួន​​​១០០​​​គ្រឿង​​​ដើម្បី​​​ជួយ​​​ក្នុង​​​គម្រោង​​​ពង្រីក​​​​​​សេវា​​​រថយន្តក្រុង​​​សាធារណៈ​​​ថ្មី​​​របស់​​​សាលារាជ​​​ធានី​​​ភ្នំពេញ​​​ដែល​​​គ្រោង​​​ពង្រីក​​​ពី​​​៣ខ្សែ​​​ទៅ​​​១០​​​ខ្សែ នៅ​​​ឆ្នា​​​ំ​​​ក្រោយ​​​។

យោង​​​តាម​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល​​​់​​​គ្នា​​​មួយ​​​​​​រវាង​​​សាលា​​​រាជ​​​ធានី​​​ និង​​​អាជ្ញាធរ​​​ក្រុង​​​ចឹង​​​ចូវ​​​ ដែល​​​ជា​​​ទីរួម​​​ខេត្ត​​​នៃ​​​ខេត្ត​​​ ហឺណាន របស់​​​ប្រទេស​​​ចិន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ផលិត​​​រថយន្ត​​​ក្រុង​​​របស់​​​ប្រទេស​​​ចិន​​​ Yutong នឹង​​​ផ្តល់​​​រថយន្ត​​​ក្រុង​​​​​​ជា​​​ច្រើន​​​គ្រឿង​​​ដែល​​​ក្រុម​​​ហ៊ុន​​​និយាយ​​​ថា ​​​អាច​​​មាន​​​តម្លៃ​​​៧០.០០០ដុល្លារ​​​ក្នុង​​​មួយ​​​គ្រឿង​​​។

លោក ជ្រៀង សុផាន់ អភិបាល​​​រង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុ​​​ស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​នេះ កាល​​​ពី​​​ថ្ងៃ​​​អង្គការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​ទទួល​​​យក​​​រថយន្ត​​​ក្រុង​​​ទាំង​​​នេះ​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ជំហាន​​​ដំបូង​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ស្នើ​​​គោល​​​ការណ៍​​​ពី​​​រដ្ឋាភិបាល​​​ ហើយ​​​បន្ត​​​ស្នើ​​​តាម​​​រយៈ​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញ​​​វត្ថុ​​​ទៅ​​​កាន់​​​ស្ថាន​​​ទូត​​​ចិន​​​”។

លោក អៀន សុឃីម ប្រធាន​​​រដ្ឋករ​​​ស្វយ័ត​​​ដឹក​​​ជញ្ជូន​​​រថយន្ត​​​ក្រុង​​​បាន​​​ឲ្យ​​​ដឹង​​​ថា រថយន្តក្រុង​​​ ដែល​​​នឹង​​​ទទួល​​​បាន​​​ទាំង​​​នេះ​​​នឹង​​​មាន​​​​​​សារៈសំខាន់​​​ចំពោះ​​​ការ​​​ពង្រីក​​​សេវា​​​រថយន្ត​​​ក្រុង​​​សាធារណៈ​​​របស់​​​សាលា​​​រាជ​​​ធានី​​​។

លោក សុឃីម បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា បច្ចុប្បន្ន​​​ សាលា​​​រាជ​​​ធានី​​​មាន​​​រថយន្ត​​​ក្រុង​​​ចំនួន​​​៤៤​​​គ្រឿង​​​ ដែល​​​កំពុង​​​រត់​​​លើ​​​ផ្្លូវ​​​​​​ចំនួន​​​បី​​​ខ្សែ​​​របស់​​​ខ្លួន​​​ ហើយ​​​ថា សាលា​​​រាជ​​​ធានី​​​ត្រូវ​​​ការ​​​រថយន្ត​​​ក្រុង​​​សរុប​​​ចំនួន​​​៣៥០​​​គ្រឿង​​​ ដើម្បី​​​ពង្រីក​​​គម្រោង​​​ដែល​​​គ្រោង​​​ពង្រីក​​​ឲ្យ​​​ដល់​​​ចំនួន​​​១០​​​ខ្សែ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជំហាន​​​ដំបូង ​​​ពួក​​​គេ​​​ [ក្រុម​​​ហ៊ុន​​​​​​ Yutong] នឹង​​​ផ្តល់​​​រថយន្ត​​​ក្រុង​​​ចំនួន​​​១០០​​​គ្រឿង​​​ដល់​​​យើង​​​ដោយ​​​មិន​​​គិត​​​ថ្លៃ​​​នោះ​​​ទេ​​​ ដើម្បី​​​សាក​​​ល្បង​​​ ហើយ​​​ប្រសិន​​​បើ​​​ជោគ​​​ជ័យ​​​យើង​​​នឹង​​​បញ្ជា​​​ទិញ​​​បន្ថែម​​​”។ លោក​​​បាន​​​បន្ថែម​​​ថា រថយន្តក្រុង​​​ចំនួន​​​១០០​​​គ្រឿង​​​នេះ​​​អាច​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​។

ទោះ​​​បី​​​ជា​​​សេវា​​​រថយន្ត​​​ក្រុង​​​ថ្មី​​​​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​ដំណើរ​​​ការ​​​​​​កាល​​​ពី​​​ខែ​​​មីនា​​​ក៏​​​ដោយ​​​ តែ​​​ក្រុមហ៊ុន​​​ចិន​​​​​​ Global (Cambodia) Trade Development ដែល​​​ចុះ​​​កិច្ច​​​សន្យា​​​ធ្វើ​​​ប្រតិបត្តិការ​​​បម្រើ​​​សេវា​​​រថយន្ត​​​ក្រុង​​​នេះ​​​​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​​វិញ បន្ទាប់​​​ពី​​​ទទួល​​​បរាជ័យ​​​ក្នុង​​​ការ​​​ស្នើ​​​សុំ​​​មិន​​​បង់​​​ពន្ធ​​​ពី​​​សាលា​​​រាជ​​​ធានី​​​ ដែល​​​កំពុង​​​តែ​​​ស្វែង​​​រក​​​ក្រុមហ៊ុន​​​ឯកជន​​​ផ្សេង​​​មួ​​​យ​​​ទៀត​​​មក​​​បន្ត​​​ប្រតិបត្តិការ​​​លើ​​​គម្រោង​​​នេះ។

កាល​​​ពី​​​ខែ​​​មុន​​​ លោក អ៊ូ គឹមសាន អនុ​​​ប្រធាន​​​ការ​​​ិយាល័យ​​​ដឹក​​​ជញ្ជូន​​​នៅ​​​មន្ទីរ​​​ដឹក​​​ជញ្ជូន​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​​​​សេវា​​​រថយន្ត​​​ក្រុង​​​ថ្មី​​​បាន​​​ដំណើរ​​​ការ​​​មក​​​ សាលា​​​រាជ​​​ធានី​​​បាន​​​ខាត​​​បង់​​​អស់​​​ទឹក​​​ប្រាក់​​​ចំនួន​​​២៥.០០០ដុល្លារ​​​ហើយ​​៕​​​ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស