31 C
Phnom Penh

រដ្ឋាភិបាល​​​លើក​​​ឡើង​​​​​​ថា លោក​​​ស្រី​​​​​​ ម៉ម សុម៉ាលី​​​ ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​បើក​​​អង្គការ​​​​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​មួយ​​ផ្សេង​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​​​សប្ដាហ៍​​​ បន្ទាប់​​​ពី​​​​​​យុទ្ធនាការ​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​ឡើង​​​ជួស​​​មុខ​​​ឲ្យ​​​​​​លោក​​​ស្រី​​​ អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ស្រី​​​ ម៉ម សុម៉ាលី ដែល​​​ជា​​​បុគ្គល​​​ល្បី​​ខាង​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​នឹង​​​មិន​​​ត្រូវ​​​អនុ​​​ញ្ញាត​​​ឲ្យ​​​បើក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។

លោក​​​ ផៃ ស៊ីផាន អ្ន​​​ក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​ឲ្យ​​​ដឹង​​​​​​ថា រដ្ឋាភិបាល​​​នឹង​​​រារាំង​​​លោក​​​ស្រី ម៉ម សុម៉ាលី ​​​​​​​​​​​​​​​មិន​​​ឲ្យ​​​បើក​​​អង្គការ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​មួ​​យ​​​ផ្សេង​​​ទៀត​​​​​​នៅ​​​ពេល​​​អនាគត​​​ឡើយ​​​។លោក​​​ស្រី ម៉ម សុមា៉ាលី បាន​​​លា​​​លែង​​តំណែង​​​ពី​​​មូល​​​និធិ ​​​ម៉ម សុម៉ាលី កាល​​​ពី​​​ខែ​​​ឧសភា បន្ទាប់ពី​​​កាសែត​​​ Newsweek លាត​​​ត្រដាង​​​ថា​​​ លោក​​​ស្រី​​​បាន​​​ប្រឌិត​​​ប្រវត្តិ​​​ជា​​​ទាស​​​ករ​​​ផ្លូវ​​​ភេទ​​​របស់​​​លោក​​​ស្រី​​​​​​នោះ។

លោក​​​ ផៃ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា គាត់​​​នឹង​​​មិន​​​បើក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ម្តង​​​ទៀត​​​ឡើយ​​​។ យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​​​​ធ្វើ​​​សកម្ម​​​ភាព​​​បែប​​​នេះ​​​បាន​​​ទៀត​​​​​​”។

អត្ថបទ​​​របស់​​​កាសែត Newsweek ដែល​​​សរសេរ​​​ដោយ​​​លោក​​​ Simon Marks ក៏​​​បាន​​​រាយ​​​ការណ៍​​​ផង​​​ដែរ​​​ថា លោក​​​ស្រី  ម៉ម សុម៉ាលី បាន​​​បង្រៀន​​​ក្មេង​​​ស្រី​​​ៗ​​​នៅ​​​ក្នុង​​​អង្គការ​​​របស់​​​លោក​​​ស្រី​​​ឲ្យ​​​ភូត​​​កុហក​​​អំពី​​​ជីវិត​​​របស់​​​ខ្លួន ​​​ដើម្បី​​​ទាក់​​​ទាញ​​​ជំនួយ​​​មក​​​អង្គការ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​របស់​​​លោក​​​ស្រី គឺ​​​មូល​​​​​និធិ ម៉ម សុម៉ាលី និង​​​អង្គការ​​​ អាហ្វេស៊ីប (Afesip) ​​​​​​​​។ ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ក្នុ​​​ង​​​អត្ថបទ​​​របស់​​​កាសែត​​​ ខេមបូឌា ដេលី​​​ កាល​​​ពី​​​លើក​​​មុន​​​ៗ ក៏​​​​​​ត្រូវ​​​បាន​​​សរសេរ​​​ដោយ​​​លោក Simon Marks ដែរ​​​។

​​​នៅ​​​ក្នុង​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ កេរ្តិ៍​​​ឈ្មោះ​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ​​​របស់​​​លោក​​​ស្រី ម៉ម សុម៉ាលី បាន​​​ល្បី​​​​​​យ៉ាង​​​ខ្លាំង​​​​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើឲ្យ​​​លោកស្រី​​​អាច​​​ទាក់​​​ទាញ​​​បុគ្គល​​​ល្បីៗ​​​ អ្នក​​​នយោបាយ​​​ និង​​​ម្ចាស់​​​ជំនួយ​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្ដម្ភ។ ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​បាន​​​ហូរ​​​ចូល​​​មូល​​​និធិ ម៉ម សុម៉ាលី។ នៅ​​​ពេល​​​មាន​​​ភាព​​​មិន​​​ស្រប​​​គ្នា​​​នៃ​​​ប្រវត្តិ​​​របស់​​​លោក​​​ស្រី  ម៉ម សុម៉ាលី បាន​​​លេច​​​ឡើង​​​ លោកស្រី​​​បាន​​​លា​​​លែង​​​ពី​​​អង្គការ​​​ទាំង​​​ពីរ​​​របស់​​​លោក​​​ស្រី​​​ ហើយ​​​នៅ​​​ក្នុង​​​ខែ​​​មិថុនា មូល​​​និធិ​​​ ម៉ម សុម៉ាលី បាន​​​កាត់​​​ផ្តាច់​​​ការ​​​ផ្តល់​​​មូល​​​និធិ​​​ទៅ​​​ឲ្យ​​​អង្គការ​​​ អាហ្វេស៊ីប​​​ ភ្លាម​​​។

លោក ផៃ ស៊ីផាន តំណាង​​​ទី​​​១​​​របស់​​​រដ្ឋាភិបាល​​​ទទួល​​​បន្ទុក​​​លើ​​​បញ្ហា​​​របស់​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី  ម៉ម សុម៉ាលី “បាន​​​បោក​​​ប្រាស់​​​ពិភព​​​លោក​​​” ប៉ុន្តែ​​​ថា ​​​នៅ​​​មិន​​​ទាន់​​​មាន​​​ផែន​​​ការ​​​ផ្តន្ទា​​​ទោស​​​លោក​​​ស្រី​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ទាន់​​​ឃើញ​​​សកម្មភាព​​​របស់​​​គាត់​​​នៅ​​​ឡើយ​​​ទេ​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ [ប៉ុន្តែ] ប្រសិន​​​បើ​​​គាត់​​​ពិត​​​ជា​​​មា​​​ន​​​សកម្មភាព​​​មែន​​​នោះ​​​ យើង​​​អាច​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ដូច្នោះ​​​បាន​​​ ព្រោះ​​​វា​​​ជា​​​ការ​​​រំលោភ​​​លើ​​​សេចក្ដី​​​ទុក​​​ចិត្ត​​​ ព្រោះ​​​គាត់​​​បាន​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​ដែល​​​បាន​​​ពីក្រៅ​​​ប្រទេស​​​​​​ក្នុង​​​ចំនួន​​​​​​យ៉ាង​​​ច្រើន”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ហេតុ​​​ដូច្នេះ​​​គាត់​​​គ្មាន​​​សិទ្ធិ​​​ធ្វើ​​​សកម្មភាព​​​បែប​​​នោះ​​​ទៀត​​​បាន​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​ចង់​​​ឃើញ​​​ករណី​​​បែប​​​នេះ​​​ម្ដង​​​ទៀត​​​ទេ”។

​​​​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ លោក ផៃ ស៊ីផាន បាន​​​លើក​​​ឡើង​​​ថា លោក​​​ព្រួយ​​​បារម្ភ​​​​​ខ្លាច​​​ក្រែង​​​​​​​​​ការ​​​បោក​​​ប្រាស់​​​​​​​​​​​​របស់​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​​ ប៉ះពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ប្រទេស​​​កម្ពុជា។

លោក​​​បាន​​​សរសេរ​​​ថា “ខ្ញុំ​​​សោក​​​ស្ដាយ​​​ដែល​​​ថា លោក​​​ស្រី  ម៉ម សុម៉ាលី​​​ ដែល​​​ជា​​​ប្រធាន​​​អង្គការ​​​អាហ្វេស៊ីប ​​​និង​​​ដែល​​​​​បាន​​​ប្រឌិត​​​ប្រវត្តិ​​​អាក្រក់​​​របស់​​​ខ្លួន​​​ ដើម្បី​​​ផលប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​​​​ដោយ​​​បោក​​​ប្រាស់​​​ព្រះ​​​មហាក្សត្រី​​​របស់​​​ប្រទេស​​​អេស្ប៉ាញ និង​​​ប្រធានាធិបតី​​​​​​អាល្លឺម៉ង់​​​ ក៏​​​ដូច​​​ជា​​​ពិភព​​​លោក​​​​​​ ​​​បាន​​​ខ្ជះខ្ជាយ​​​​​​ប្រាក់​​​​​​រាប​​​់លាន​​​ដុល្លារ និង​​ធ្វើ​​​ឲ្យ​​​ខូច​​​ឈ្មោះ និង​​​មុខ​​​មាត់​​​របស់​​​ប្រទេស​​​កម្ពុជា។

ជំហរ​​​របស់​​​រដ្ឋាភិបាល​​​ទំនង​​​ជា​​​នឹង​​​រា​​​រាំង​​​ផែន​​​ការ​​​របស់​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​​ ដែល​​​ចង់​​​បន្ត​​​អាជីព​​​របស់​​​លោក​​​ស្រី​​​នៅ​​​ក្នុង​​​វិស័យ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​ឡើង​​​វិញ​​​​​​។ ផែន​​​ការ​​​របស់​​​លោក​​​ស្រី​​​​​​ត្រូវ​​​បាន​​​គេ​​​ដឹង​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ នៅ​​​ពេល​​​លោក​​​ស្រី បាន​​​ការ​​​ពារ​​​ខ្លួន​​​ជា​​​សាធារណៈ​​​ជា​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​ ដែល​​​ចុះ​​​ផ្សាយ​​​ដោយ​​​ទស្សនាវដ្ដី Marie Claire ។

កិច្ច​​​សម្ភាស​​​នេះ​​​កើត​​​ឡើង​​​ស្រប​​​ពេល​​​​​​មាន​​​យុទ្ធ​​​នាការ​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ជួស​​​មុខ​​​ឲ្យ​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​​ ដោយ​​​​​​លោក​​​ Scott Gorenstein ភ្នាក់​​​ងារ​​​សារ​​​ព័ត៌​​​មាន​​​សម្រាប់​​​ជន​​​ល្បី​​​ៗ​​​​​​ និង​​​ដោយ​​​យុទ្ធនាការ​​​មួយ​​​ដែល​​​​ចោទ​​​សួរ​​​​​​​​​ទៅ​​​កាសែត​​​ Newsweek ដោយ​​​ក្រុម​​​ហ៊ុន​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ Hearst ដែល​​​បោះ​​​ពុម្ព​​​ផ្សាយ​​​ទស្សនាវដ្ដី Marie Claire ។ ភាគ​​​ី​​​ទាំង​​​ពីរ​​​ដែល​​​បើក​​​យុទ្ធនាការ​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​ជួស​​​មុខ​​​ឲ្យ​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​​ នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ថ្កោល​​​ទោស​​​ជា​​​សាធារណៈ​​​ ចំពោះ​​​លោក​​​ស្រី​​​ ម៉ម សុម៉ាលី គឺ​​​វា​​​លឿន​​​ពេក​​​ហើយ​​​។

ស្រប​​​ពេល​​​នោះ​​​ដែរ​​​ មូល​​​និធិ​​​ ម៉ម សុម៉ាលី​​​ ថ្មី​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​កៀង​​​គរ​​​ជំនួយ​​​ដល់​​​អង្គការ​​​អាហ្វេស៊ីប ដោយ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​មិត្ត​​​ភក្តិ​​​ដែល​​​ចង់​​​ឲ្យ​​​លោក​​​ស្រី  ម៉ម សុម៉ាលី​​បន្ត​​​អាជីព​​​នៅ​​​ក្នុង​​​ការ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​នេះ​​​បន្ត​​​​​​ទៀត​​​។​​​ មូលនិធិ​​​នេះ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​។

ទោះ​​​បី​​​ជា​​​អះ​​​អាង​​​ថា អតិថិជន​​​របស់​​​ខ្លួន​​​ នឹង​​​អាច​​​និយាយ​​​ជា​​​មួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ដោយ​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កញ្ញា ក៏​​​ដោយ​​​ ក៏​​​លោក​​​ Gorenstein មិន​​​បាន​​​​​​ឆ្លើយ​​​ត​​​ប​​​ទៅ នឹង​​​សំណើ​​​សុំ​​​ធ្វើ​​​កិច្ច​​​សម្ភាស​​​លោក​​​ស្រី  ម៉ម សុម៉ាលី ដែរ៕ស៊ុយ​​​ឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស