34 C
Phnom Penh

ព្រះ​​​សង្ឃ​​​រាប់​​​រយ​​​អង្គហែ​​​ក្បួន​​​ដាក់​​​ញត្តិ​​​ដើម្បី​​​ការ​​​ពារ​​​វិទ្យាស្ថាន​​​ពុទ្ធសាសនបណ្ឌិត្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​​​រាប់​​​រយ​​​អង្គ​​​បាន​​​ហែ​​​ក្បួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​ និង​​​ជុំវិញ​​​វិទ្យា​​​ស្ថាន​​​ពុទ្ធសាសនបណ្ឌិត្យ ដែល​​​កំពុង​​​ត្រូវ​​​បាន​​​ហ៊ុម​​​ព័ទ្ធ​​​យ៉ាង​​​ឆាប់រហ័ស​​​ដោយ​​​សំណង់​​​ និង​​​ការដ្ឋាន​​​សាង​​​សង់​​​របស់​​​ក្រុមហ៊ុន Naga Corp។ 

កាល​​​ពី​​​ខែ​​​ឧសភា ក្លោង​​​ទ្វារ​​​មុខ​​​នៃ​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ចោល​​​ដើម្បី​​​​​​បើក​​​ផ្លូវ​​​សម្រាប់​​​​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ក្រោម​​​ដី​​​​​​​​​​ ហើយ​​​នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​ក្រុមហ៊ុន​​​សាង​​​សង់​​​ឯកជន​​​មួយ​​​បាន​​​​​​ចាក់​​​ក្រាល​​​បេតុង​​​លើ​​​ដី​​​ទំហំ​​​៣០ម៉ែត្រ​​​គុណ​​​១០០ម៉ែត្រនៅ​​​ចំ​​​កណ្ដាល​​​បរិវេណ​​​វិទ្យា​​​ស្ថាន​​​នេះ​​​ បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ថា ដី​​​នេះ​​​ត្រូវ​​​បាន​​​លក់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ។

ព្រះសង្ឃ​​​ប្រហែល​​​២០០អង្គ ដែល​​​និមន្ត​​​មក​​​ពី​​​បណ្ដាញ​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​ព្រះ​​​មហាក្សត្រ​​​នរោត្តម សីហមុនី ធានា​​​រក្សា​​​ទុក​​​វិទ្យា​​​ស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ឲ្យ​​​នៅ​​​ដដែល​​​ ប៉ុន្តែ ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​នគរ​​​បាល​​​ប្រឆាំង​​​បាតុកម្ម​​​ប្រហែល​​​៥០នាក់​​​ ដែល​​​ឈរ​​​ជើង​​​ជិត​​​ព្រះ​​​បរម​​​រាជ​​​វាំង។

ព្រះ​​​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ព្រះ​​​មហា​​​ក្សត្រ​​​បញ្ជា​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ជួល​​​ដី​​​នៅ​​​ក្នុង​​​វិទ្យា​​​ស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​។ មន្ត្រី​​​មួយ​​​ចំនួន​​​បាន​​​លក់​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ ហើយ​​​គ្មាន​​​នរណា​​​ម្នាក​​​់ចាត់​​​វិធាន​​​ការ​​​ទេ​​​។ តើ​​​នេះ​​​គឺ​​​ជា​​​ការ​​​គោរព​​​​​​ព្រះ​​​មហាក្សត្រ​​​ឬ?”។

នៅ​​​ទី​​​បំផុត​​​មន្ត្រី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​មួយ​​​រូប​​​បាន​​​ចេញ​​​មក​​​ជួប​​​ព្រះ​​​សង្ឃ​​​តវ៉ា​​​ទាំង​​​នេះ ហើយ​​​បាន​​​ទទួល​​​​​​យក​​​ញត្តិ​​​របស់​​​ព្រះ​​​អង្គ​​​ ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​​​​លើ​​​បរិវេណ​​​ដី​​​វិទ្យា​​​ស្ថាន​​​នេះ​​​ និង​​​ដក​​​ចេញ​​​នូវ​​​សំណង់​​​បេតុង​​​ ដែល​​​ពេល​​​នេះ​​​កំពុង​​​ស្ថិត​​​នៅ​​​ចំ​​​កណ្ដាល​​​នៃ​​​បរិវេណ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ។

នៅ​​​ឯ​​​រដ្ឋ​​​សភា ជា​​​កន្លែង​​​បន្ទាប់​​​ដែល​​​ត្រូវ​​​ឈប់​​​នៅ​​​ក្នុង​​​ហែ​​​ក្បួន​​​​​​នេះ ព្រះ​​​សង្ឃទាំង​​​នេះ​​​បាន​​​ជួប​​​ជាមួយ​​​លោក យ៉ែម បុញ្ញប្ញទ្ធិ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​អប់​​​រំ​​​ យុវជន​​​ និង​​​កីឡា និង​​​កិច្ច​​​ការ​​​សាសនា​​​។

លោក យ៉ែម បុញ្ញប្ញទ្ធិ បាន​​​ប្រាប់​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​ថា “យើង​​​នឹង​​​អញ្ជើញ​​​ឯកឧត្ដម​​​ មិន ឃិន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​នៅ​​​រសៀល​​​ថ្ងៃ​​​ទី​​​៩​​​ [ខែ​​​តុលា​​​] ពាក់​​​ព័ន្ធ​​​នឹង​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​”។

លោក សេង សុមុនី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ស្ថាន​​​ភាព​​​នៃ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ឡើយ​​​។

លោក ស សុខនី ប្រធាន​​​ស្តីទី​​​នៃ​​​វិទ្យាស្ថាន​​​​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ដែរ​​​ ដោយ​​​ប្រាប់​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទៅ​​​មើល​​​សេចក្តី​​​ប្រកាស​​​មួយ​​​របស់​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ដែល​​​លើក​​​ឡើង​​​ថា ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​បរិវេណ​​​វិទ្យា​​​ស្ថាន​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​ឡើង​​​ជា​​​លក្ខណៈ​​​បណ្តោះ​​​អាសន្ន​​​ប៉ុណ្ណោះ ហើយ​​​ថា ដី​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​លក់​​​ដូរ​​​ទេ​​​៕សុខុម​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស