32.9 C
Phnom Penh

កម្មករ​​​សម្រុក​​​ចូល​​​រោង​​​ចក្រ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​រង​​​របួស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​សហជីព​​​រាប់​​​ពាន់​​​នាក់​​​ ដែល​​​នាំ​​​គ្នា​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​ យ៉ាង​​​តិច​​​ចំនួន​​​ពីរ​​​នាក់​​​បាន​​​រង​​​របួស​​​ក្បាល។

កម្មករ​​​ប្រហែល​​​២.០០០នាក់​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ Juhui នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​​​​ កាល​​​ពី​​​ខែ​​​មុន​​​ជុំវិញ​​​ការ​​​តវ៉ា​​​ ដែល​​​បាន​​​បន្ត​​​អស់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​មក​​​នេះ​​​បាន​​​នាំ​​​គ្នា​​​សម្រុក​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​ ហើយ​​​ចាប់​​​ផ្តើម​​​គប់​​​ដុំថ្ម​​​ដាក់​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​មុន​​​ពេល​​​កង​​​សន្តិសុខ​​​ធ្វើ​​​អន្តរាគមន៍​​​។

យោង​​​តាម​​​លោក ខុន ខូយ អ្នក​​​ឃ្លាំ​​​មើល​​​​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​លីកា​​​ដូ​​​ប្រចាំ​​​​​​ខេត្តកំពង់​​​ចាម​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ កម្មករ​​​បាន​​​សម្រុក​​​ចូល​​​តាម​​​​​​ច្រក​​​ទ្វារ​​​មួយ​​​ ដែល​​​យាម​​​ដោយ​​​សន្តិសុខ​​​ ហើយ​​​បាន​​​ចាប់​​​​​​ផ្តើម​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​អតីត​​​អ្នក​​​គ្រប់​​​គ្រង​​​​​​របស់​​​ខ្លួន។

លោក ខូយ បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​បរិវេណ​​​រោង​​​ចក្រ​​​​​​ពួក​​​គាត់​​​បាន​​​ឈ្លោះ​​​ប្រកែក​​​ពាក្យ​​​សម្តី​​​ជា​​​មួយ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​នគរបាល​​​បង្ក្រាប​​​បាតុកម្ម​​​ប្រហែល​​​១០០នាក់​​​បាន​​​ទៅ​​​ការ​​​ពារ​​​នៅ​​​ជុំ​​​វិញ​​​ការិយាល័យ​​​របស់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ និង​​​បរិវេណ​​​រោង​​​ចក្រ​​​ ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​កម្មករ​​​តវ៉ា​​​ និង​​​គប់​​​ដុំ​​​ថ្ម​​​”។

សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (សីុខៅឌូ) បាន​​​រៀប​​​ចំ​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃទី​​​១ ខែ​​​កញ្ញា​​​មក​​​ម្លេ៉ះ​​​​​​​​​​​​ នៅ​​​ពេល​​​កម្មករ​​​ចំនួន​​​ប្រមាណ​​​៥.០០០នាក់​​​បាន​​​ដើរ​​​ចេញ​​​ព​​ី​​​ការ​​​ងារ​​​ជុំវិញ​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​១៥​​​ចំណុច​​​របស់​​​ខ្លួន។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​កញ្ញា​​​ អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Juhui បាន​​​បណ្តេញ​​​កម្មករ​​​ពី​​​ការ​​​ងារ​​​ដោយ​​​សារ​​​ពួក​​​គាត់​​​បដិសេធ​​​មិន​​​ព្រម​​​គោរព​​​តាម​​​សេចក្ដី​​​បង្គាប់​​​​​របស់​​​តុលាការ​​​​​ ដែល​​​បង្គាប់​​​ឲ្យ​​​ពួក​​​គាត់​​​បញ្ឈប់​​​ការ​​​តវ៉ា ហើយ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​ងារ​​​វិញ​​​ ប៉ុន្តែ បាន​​​ទទួល​​​កម្មករ​​​ប្រហែល​​​៣.០០០នាក់​​​ឲ្យ​​​ធ្វើ​​​ការ​​​វិញ​​​ បន្ទាប់​​​ពី​​​ពិធីបុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​ត្រូវ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ខែ​​​មុន​​​។

សមាជិក​​​ស៊ីខៅឌូ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ត្រូវ​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយសារ​​​ទំនាក់​​​ទំនង​​​របស់​​​ពួកគាត់​​​ជា​​​មួយ​​​សហជីព​​​។

ហែល សុខលីន  អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Juhui ដែល​​​បាន​​​ចូល​​​រួម​​​កា​រ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ ​​​បាន​​​និយាយ​​​ថា សមាជិក​​​សហ​​​ជីព​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ពី​​​ការ​​​ងារ​​​លែង​​​​​មានការ​​​អត់​​​ធ្មត់​​​ទៀត​​​ហើយ​​​។ សុខលីន បាន​​​និយាយ​​​ថា “កម្មករ​​​លែង​​​ខ្វល់​​​ទៀត​​​ហើយ​​​​​​ប្រសិន​​​បើ​​​មាន​​​អំពើ​​​ហិង្សា​​​នោះ​​​ ព្រោះ​​​រោង​​ចក្រ​​​បាន​​​រំលោភ​​​ច្បាប់​​​ការ​​​ងារ​​​។ យើង​​​គ្រាន់​​​តែ​​​ទាម​​​ទារ​​​ប្រាក់​​​ឧបត្ថម្ភ​​​ និង​​​ផល​​​ប្រយោជន៍​​​ផ្សេង​​​ៗ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បណ្តេញ​​​យើង​​​ចេញ​​​ពី​​​ការ​​​ងារ​​​ ហើយ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​សមាជិក​​​ស៊ីខៅឌូ ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​វិញ​​​ឡើយ​​​”។

សុខ​​​លីន បាន​​​ទទួល​​​ស្គាល់​​​ថា កម្មករ​​​ពិត​​​ជា​​​បាន​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​មែន​​​ ប៉ុន្តែ ​​​បាន​​​អះ​​​អាង​​​ថា​​​ វា​​​គ្រាន់​​​តែ​​​ជា​​​ការ​​​​​​​​​​​​ការ​​​ពារ​​​ខ្លួន​​​ប៉ុណ្ណោះ​​​ ព្រោះ​​​អ្នក​​​គ្រប់​​​គ្រង​​​ជនជាតិ​​​តៃ​​​វ៉ាន់​​​ម្នាក់​​​បាន​​​វាយ​​​មក​​​លើ​​​ពួក​​​គាត់​​​មុន​​​ ដោយ​​​ទះ​​​កំផ្លៀង​​​កម្មការិនី​​​ម្នាក់​​​។ សុខ​​​លីន បាន​​​និយាយ​​​បន្ត​​​ថា “​​​កម្មករ​​​បាន​​​នាំ​​​គ្នា​​​ព័ទ្ធ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​​​​នៅ​​​ពេល​​​កម្មករ​​​ម្នាក់​​​ស្រែក​​​ថា ចិន​​​កំពុង​​​វ៉ៃ​​​ខ្មែរ​​​​​​”។  សុខ​​​លីន ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា កម្មករ​​​មួយ​​​ចំនួន​​​បាន​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​រោង​​​ចក្រ​​​ ដែល​​​​​​រារាំង​​​មិន​​​ឲ្យ​​​​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ចូល​​​ទៅ​​​ដឹក​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ដែល​​​រង​​​របួស​​​។ លោក ជឹម សេងហុង​​​ ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រសិន​​​បើ​​​​​​កង​​​សន្តិសុខ​​​មិន​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​ទេ​​​នោះ​​​ អំពើ​​​ហិង្សា​​​នឹង​​​កើត​​​ឡើង​​​កាន់​​​តែ​​​ខ្លាំង​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​​​កម្មករ​​​ និង​​​រោង​​​ចក្រ​​​ អ្នក​​​គ្រប់​​​​​​គ្រង​​​រោ​​​ង​​​ចក្រ​​​តៃវ៉ាន់​​​ពីរ​​​នាក​​់​​​បាន​​​រង​​​របួស​​​ក្បាល​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​ទទួល​​​​​​​​​​​​ការ​​​ព្យាបាល​​​​​​ត្រឹម​​​ត្រូវ​​​ទេ គឺ​​​បាន​​​ត្រឹម​​​តែ​​​រុំ​​​របួស​​​ប៉ុណ្ណោះ”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​មិន​​​បាន​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​យើង​​​មិន​​​ស្គាល់​​​ថា នរណា​​​ជា​​​អ្នក​​​គប់​​​ដុំ​​​ថ្ម​​​នោះ​​​ឡើយ​​​”។

លោក​​​ ឃុន សុខុម បុគ្គលិក​​​ស៊ីខៅឌូ ដែល​​​អង្កេត​​​ការ​​​តវ៉ា​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​ពី​​​ម្សិល​​​មិញ បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កម្មការិនី​​​យ៉ាង​​​តិច​​​បួន​​​នាក់​​​ ក៏​​​បាន​​​រង​​​របួស​​​ស្រាល​​​ត្រង់​​​ក្បាល​​​ និង​​​មុខ​​​ដែរ​​​។

លោក​​​ ហេត ហ៊ុន ​​​​​​ តំណាង​​​ស៊ីខៅឌូ នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ គឺ​​​ដោយសារ​​​តែ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ “មើល​​​ងាយ​​​” កម្មករ។ លោក​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​កម្មករ​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​​​​ អ្នក​​​​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​បាន​​​ចាប់​​​ក្របួច​​​កអាវ​​​របស់​​​កម្មការិនី​​​ម្នាក់​​​ ហើយ​​​ទះ​​​កំផ្លៀង​​​នាង ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ផ្សេង​​​ទៀត​​​ផ្ទុះ​​​កំហឹង​​​”។

លោក ចេង ហៀង ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​បាន​​​បញ្ចប់​​​មន្ទីរ​​​របស់​​​លោក​​​បាន​​​​​​​​​សម្រប​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​រវាង​​​តំណាង​​​សហជីព និង​​​រោង​​​ចក្រ ប៉ុន្តែ ថា នៅ​​​​​​មិន​​​ទាន់​​​មាន​​​ដំណោះស្រាយ​​​នៅឡើយ​​​ទេ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ឯកភាព​​​បន្ត​​​ការ​​​ចរចា​​​ម្តង​​​ទៀត​​​នៅ​​​រោង​​​ចក្រ​​​នៅ​​​ថ្ងៃទី​​​១០​​​ ខែតុលា​​​។ សមាជិក​​​សហជីព​​​បាន​​​យល់​​​ព្រម​​​បញ្ឈប់​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​ថ្ងៃ​​​នោះ​​​ ហើយ​​​រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​មិន​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​ ដែល​​​ខ្លួន​​​នៅ​​​ជួល​​​នៅ​​​ឡើយ​​​នោះ​​​ឲ្យ​​​មក​​​​​​​​​ធ្វើ​​​ការ​​​ឡើយ​​​”។ តំណាង​​​រោង​​​ចក្រ​​​ស្បែកជើង Juhui មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស