38.8 C
Phnom Penh

អ្ន​​​ក​​​តវ៉ា​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ដាក់​​​ជូន​​​ញត្តិ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ និង​​​រដ្ឋ​​​សភា ដើម្បី​​​សុំ​​​ជំនួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្ស​​​ិល​​​មិញ អ្នក​​​ជាតិ​​​និយម ដែល​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​​​​ការ​​​លើក​​​ឡើង​​​របស់​​​មន្ត្រី​​​ស្ថាន​​​ទូត​​​​​​វៀតណាម​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រគល់​​​ទឹក​​​ដី​​​កម្ពុជា​​​ក្រោម​​​ទៅ​​​ឲ្យ​​​ប្រទេស​​​វៀត​​​ណាម​​​បាន​​​បន្ត​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ដាក់​​​​​​ញត្តិ​​​ជូន​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​រដ្ឋ​​​សភា​​​។

អំឡុង​​​កិច្ច​​​សម្ភាស​​​តាម​​​វិទ្យុ​​​កាល​​​ពី​​​ខែ​​​មិថុនា អ្នក​​​នាំ​​​ពាក្យ​​​ស្ថានទូត​​​វៀតណាម​​​ម្នាក់​​​​បាន​​​ជំទាស់​​​នឹង​​​ការ​​​អះ​​​អាង​​​ដែល​​​​​​ថា ទឹក​​​ដី​​​កម្ពុជា​​​ក្រោម​​​ជា​​​របស់​​​ប្រទេស​​​កម្ពុជា​​​មុន​​​ពេល​​​ប្រទេស​​​បារាំង​​​កាត់​​​ទៅ​​​ឲ្យ​​​វៀតណាម​​​ក្នុង​​​ឆ្នាំ​​​១៩៤៩​​​។

អ្នក​​​តវ៉ា​​​ចង់​​​ឲ្យ​​​ប្រទេស​​​វៀតណាម​​​សុំ​​​ទោស​​​ ហើយ​​​អ្នក​​​តវ៉ា​​​ប្រហែល​​​១០០នាក់​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​បាន​​​ដាក់​​​ញត្តិ​​​ជូន​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ និង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​​​​ម្សិល​​​មិញ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ជួយ​​​គាំទ្រ​​​​​​​​​​​​​​​​​​​​​​​ដល់​​​ការ​​​អះ​​​អាង​​​ដែល​​​ថា បើ​​​តាម​​​​​​ប្រវត្តិសាស្ត្រ​​​ទឹក​​​ដី​​​កម្ពុជា​​​ក្រោម​​​គឺ​​​ជា​​​របស់​​​កម្ពុជា​​​នោះ​​​។

នៅ​​​ឯ​​​រដ្ឋ​​​សភា​​​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ប្រហែល​​​១០​​​នាក់​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​ក្នុង​​​រដ្ឋ​​​សភា​​​ជា​​​ទី​​​ដែល​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ជួប​​​ជាមួយ​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា គឺ​​​លោក ឈាង វុន ។ លោក ឃុន ខេម​​​រិន្ទ អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ម្នាក់​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ស្នើ​​​​​​ឲ្យ​​​លោក ឈាង វុន ​​​ទៅ​​​និយាយ​​​​​​ជាមួយ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ ដើម្បី​​​ឲ្យ​​​សុំ​​​ទោស ប៉ុន្តែ គ្មាន​​​​​​បាន​​​ផល​​​​​​នោះ​​​ទេ។

លោក ខេមរិន្ទ បាន​​​និយាយ​​​​​​ថា “លោក ឈាង វុន បាន​​​ប្រាប់​​​យើង​​​ថា លោក​​​គ្មាន​​​សមត្ថភាព​​​ក្នុង​​​ការ​​​កោះ​​​ហៅ​​​លោក ហ៊ោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​មក​​​សាក​​​សួរ​​​នោះ​​​ទេ​​​ហើយ​​​ថា ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ស្នើ​​​សុំ​​​ឲ្យ​​​មន្ត្រី​​​យួន​​​សុំ​​​ទោស​​​​​​ជា​​​សាធារណៈ​​​ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ទំនាក់​​​ទំនង​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ខ្មែរ​​​ និង​​​យួន​​​”៕ស៊ុយ​​​ឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស