29 C
Phnom Penh

បុរស​​​ជនជាតិ​​​ចិន​​​ត្រូវ​​​បាន​​​ពិន័យ​​​ពីបទ​​​លាក់​​​ទុក​​​ប្រភេទ​​​សត្វ​​​កម្រ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង ​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​ចិន​​​ចំនួន​​​ពីរ​ ​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​  បន្ទាប់​​​ពី​​​សត្វ​​​ជិត​​​ផុត​​​ពូជ​​​ ស្បែក​​​ និង​​​ឆ្អឹង​​​​​​សត្វ ​​​ផ្សេង​​​ៗ​​​ទៀត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​​​​ការិយាល័យ​ ​​សភា​​​ពាណិជ្ជកម្ម​​​ចិន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ត្រូវ​​​បាន​​ ​ពិន័យ​​​ជា​​​ប្រាក់​​​​​​សរុប​​​ចំនួន​​​២៥.០០០ដុល្លារ​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ។

បុរស ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ដែល​​​នគរ​​​បាល​​​បាន​​​បដិសេធ​​​មិន​​​ ប្រាប់​​​អត្ត​​​សញ្ញាណ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​សម្រាប់​​​ការ​​​សាក ​​​សួរ​​​ បន្ទាប់​​​ពី​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ មន្ត្រី​​​រដ្ឋបាល​​​ ព្រៃ​​​ឈើ និង​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​អង្គការ Wildlife​ Alliance បាន​​​សហការ​​​គ្នា ហើយ​​​ឆ្មក់​​​ចូល​​​​​ទី​​​ស្នាក់​​​ការ​​​សភា​​​ពាណិជ្ជកម្ម​​​ចិន​​​ស៊ីឈ័ន ចុង​​ឈីង (Sichuan Chongqing) ដែល​​​មាន​​​ទីតាំង​​​នៅ​​​ខណ្ឌ​​​ឫស្សីកែវ។

នៅ ​​​ក្នុង​​​ទី​​​ស្នាក់​​​ការ​​​នេះ​​​​​​ គេ​​​បាន​​​រក​​​ឃើញ​​​ស្បែក​​​​ ​​ខ្លា​​​ពពក​​​ជិត​​​ផុត​​​ពូជ​​​ចំនួន​​​១៩​​​ផ្ទាំង​​​ក៏​​​ដូច​​​ជា​​​ ស្បែក​​​​​​ខ្លា​​​ផ្សេងទៀត​​​ចំនួន​​​បួន​​​ផ្ទាំង​​​ ស្បែក​​​ក្លែង​​​ ក្លាយ​​​ចំនួន​​​ពីរ​​​ផ្ទាំង​​​ ​​​ស្បែក​​​សត្វ​​​ផ្សេង​​​ៗ​​​ទៀត​​​ ចំនួន​​​១០​​​ផ្ទាំង និង​​​ឆ្អឹង​​​សត្វ​​​ ស្នែង ព្រម​​​ទាំង​​​ក្រញាំ​​​ សត្វ​​​មួយ​​​ចំនួន​​​ ក្នុង​​​នោះ​​​ក៏​​​មាន​​​​​​សត្វ​​​ស្វា​​​រស់​​​ ចំនួន​​​បី​​​ក្បាល អណ្តើក​​​​​​ចំនួន​​​ប្រាំ​​​ក្បាល​​​និង​​​កន្ធាយ​​​ មួយ​​​ក្បាល​​​ផង​​​ដែរ​​​។

ប៉ុន្តែ ទោះ ​​​បី​​​ជា​​​ច្បាប់​​​ព្រៃ​​​ឈើ​​​​​​ឆ្នាំ​​​២០០២ ហាម​​​មិន​​​ឲ្យ​​​ ប្រមាញ់ ដឹក​​​ជញ្ជូន​​​ និង​​​ជួញ​​​ដូរ​​​ប្រភេទ​​​​​​សត្វ​​​ការ​​​ពារ​​ ​ ក៏​​​ដោយ​​​​​​ ក៏​​​ជន​​​ជាតិ​​​ចិន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នៅ​​​ តែ​​​រួច​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​ដែរ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

លោក ​​​ ស រ៉ោ ប្រធាន​​​បង្ក្រាប​​​បទ​​​ល្មើស​​​សត្វ​​​​​​​​​​​​​​​​​​​​​ព្រៃ ​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​សារភាព​​​ថា ខ្លួន​​​បាន​​​​​​ ដឹង​​​អំពី​​​សត្វ​​​ និង​​​ឆ្អឹង​​​ព្រម​​​ទាំង​​​ស្បែក​​​សត្វ​​​ទាំង​​​ នេះ​​​ ប៉ុន្តែ ពួក​​​​​​បាន​​​និយាយ​​​ថា ខ្លួន​​​​​​មិន​​​បាន​​​ប្រមូល​​ ​អ្វី​​​ៗ​​​ទាំង​​​អស់​​​នេះ​​​ទេ​​​។ លោក ស រ៉ោ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​យល់​​​ព្រម​​​បង់​​​ប្រាក់​​​ពិន័យ​​​ចំនួន​​​២៥.០០០​​​ដុល្លារ​​​ ព្រោះ​​​ពួក​​​គេ​​​បាន​​​ទទួល​​​ស្គាល់​​​កំហុស​​​របស់​​​ខ្លួន​​​”។

លោក ​​​បាន​​​បន្ថែម​​​ថា សត្វ​​​ដែល​​​នៅ​​​មាន​​​ជីវិត​​​ត្រូវ​​​បាន​​​យក​​​ ទៅ​​​ដាក់​​​នៅ​​​​​​សួន​​​សត្វ​​​ រីឯ​​​ស្បែក​​​  និង​​​ក្រញាំ​​​ សត្វ ត្រូវ​​​បាន​​​រឹប​​​អូស​​​ជា​​​សម្បត្តិ​​​រដ្ឋ​​​។ ចំណែក​​​ឆ្អឹង​​​ ត្រូវ​​​កម្ទេច​​​​​​ចោល​​​​​​។

លោក Dean Lague អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ Wildlife Alliance ដែល ​​​ត្រួត​​​ពិនិត្យ​​​សត្វ ស្បែក​​​ និង​​​ឆ្អឹង​​​សត្វ​​​ទាំង​​​នេះ​​​បាន ​​​លើក​​​ឡើង​​​ថា សត្វ​​​ និង​​​ស្បែក​​​ ព្រម​​​ទាំង​​​ឆ្អឹង​​​​​​​​​ ទាំង​​​នេះ​​​ ទំនង​​​ជា​​​មាន​​​គោល​​​ដៅ​​​សម្រាប់​​​លក់​​​នៅ​​​ក្រៅ​​​ ប្រទេស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា ​​​ទូទៅ​​​​​​សត្វ ឆ្អឹង និង​​​ស្បែក​​​ទាំង​​​នេះ នឹ​​​ង​​​ត្រូវ​​​គេ​​​ ដឹក​​​បញ្ជូន​​​ទៅ​​​វៀតណាម​​​ ហើយ​​​បន្ទាប់​​​មក​​​ទៅ​​​ប្រទេស​​​ ចិន ជាទី​​​ដែល​​​មាន​​​ទីផ្សារ​​​ធំ”។ លោក ​​​បាន​​​បន្ថែម​​​ថា ខ្លា​​​ពពក​​​ទាំង​​​១៩​​​ក្បាល​​​នេះ​​​ប្រហែល​​​ជា​ ​​មិន​​​ត្រូវ​​​បាន​​​ប្រមាញ់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ ព្រោះ ​​​ខ្លា​​​ប្រភេទ​​​នេះ​​​ជា​​​ខ្លា​​​ប្រភេទ​​​កម្រ​​​នៅ​​​ក្នុង​​​ប្រទេស ​​​កម្ពុជា​​​។

លោក Chris Shepherd ប្រ​​​ធាន​​​​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​អង្គការ​​​ Traffic ជា ​​​អង្គការ​​​ឃ្លាំ​​​មើល​​​ការ​​​ជួញ​​​ដូរ​​​សត្វព្រៃ​​​បាន​​​លើក​​​ឡើង​ ​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​ការ​​​ពារ​​​សត្វ​​​ព្រៃ​​​មិន​​​បាន​​​តឹង​ ​​រឹង​​​នៅ​​​ក្នុង​​​តំបន់​​​ គឺជា​​​កត្តា​​​ ដែល​​​នាំ​​​ឲ្យ​​​ការ​​​ ជួញ​​​ដូរ​​​សត្វ​​​ព្រៃ និង​​​ផ្នែក​​​ផ្សេង​​​ៗ​​​ទៀត​​​របស់​​​សត្វ​​​ ព្រៃ​​​មាន​​​ការ​​​កើន​​​ឡើង​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ ដែល​​​គិត​​​ ជា​​​ទឹក​​​ប្រាក់​​​មាន​​​ទំហំ​​​រហូត​​​ដល់​​​២០ពាន់​​​លាន​​​ដុល្លារ​​​ ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​។

លោក Shepherd បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ ​​​ក្នុង​​​​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ប្រភេទ​​​​​​សត្វ​​​មួយ​​​ចំនួន​ ​​ ដែល​​​រង​​​ការ​​​គំរាម​​​កំហែង​​​​​​ដោយ​​​ការ​​​ជួញ​​​ដូរ​​​កំពុង​​​​ តែ​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​យ៉ាង​​​ខ្លាំង​​​ទៅ​​​ថ្ងៃ​​​ អនាគត​​​យូរ​​​ទៀត​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គេ ​​​នៅ​​​មិន​​​ទាន់​​​មើល​​​ឃើញ​​​ថា បទ​​​ល្មើស​​​សត្វ​​​ព្រៃ​​​ជា​​​ អាទិភាព​​​ដ៏​​​សំខាន់​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​ជន​​​ប្រព្រឹត្តិ​​​បទ​​​ ល្មើស​​​តែង​​​តែ​​​រួច​​​ខ្លួន​​​ដោយ​​​គ្រាន់​​​តែ​​​​​​រង​​​ការ​​​ពិន័យ ​​​តិច​​​តួច​​​ ហើយ​​​មិន​​​ដែល​​​ទទួល​​​ការ​​​ផ្តន្ទា​​​ទោស​​​ធ្ងន់​​​ ធ្ងរ​​​នោះ​​​ទេ​​​”។ ​​​ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​ ​​​​​​​​​​​​​​​​​​​​​​ គឺ​​​ជា​​​រើយ​​​ៗ​​​តែង​​​តែ​​​ជា​​​ឈ្មួញ​​​ កណ្ដាល​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ទី ​​​ភ្នាក់​​​ងារ​​​អនុវត្ត​​​ច្បាប់​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​ ការ​​​សើុប​​​អង្កេត​​​បន្ថែម​​​ ដើម្បី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ និង​​​ កម្ចាត់​​​ជន​​​ដែល​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​ទាំង​​​ នេះ​​​”៕ស៊ុយ​​​ឈាង​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស