26 C
Phnom Penh

មជ្ឈ​​​មណ្ឌលវិទ្យា​​​សាស្ត្រ​​​​​​ប្រព័ន្ធ​​​ប្រសាទ​​​ជា​​​លើក​​​ដំបូង​​​នៅ​​​​​​កម្ពុជា​​​បើក​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​​​​មិញ​​​ ព្រះ​​​មហា​​​ក្សត្រ នរោត្តម សីហមុនី និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​យាង​​​ និង​​​អញ្ជើញ​​​ជាអ​​​ធិបតី​​ក្នុង​​​ពិធី​​សម្ពោធ​​​មជ្ឈមណ្ឌល​​​​​​​​វិទ្យាសាស្ត្រ​​​ប្រព័ន្ធ​​​ប្រសាទ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត ក្នុង​​​រាជធានីភ្នំពេញ។cam-photo-neuro-center

មជ្ឈមណ្ឌល​​​វិទ្យា​​​សាស្ត្រ​​​ប្រព័ន្ធ​​​ប្រសាទ​​​កម្ពស់​​​ប្រាំ​​​មួយ​​​ជាន់​​​ ដែល​​​ត្រូវ​​​បាន​​​ចំណាយ​​​​​​ប្រាក់​​​សាង​​​សង់​​​អស់​​​ចំនួន​​​១០,៨​​​លាន​​​ដុល្លារ​​​នេះ​​​​​​ មាន​​​គ្រែ​​​ចំនួន​​​៩០​​​សម្រាប់​​​អ្នក​​​ជំងឺ ដែល​​​ត្រូវ​​​ការ​​​វះ​​​កាត់​​​ប្រព័ន្ធ​​​ប្រសាទ​​​ និង​​​ការ​​​ថែទាំ​​​ផ្នែក​​​វេជ្ជសាស្ត្រ​​​ផ្សេង​​​ៗ​​​ទៀត ក៏​​​ដូច​​​ជា​​​បន្ទប់​​​សម្រាប់​​​វះ​​​កាត់​​​ចំនួន​​​បួន​​​ បន្ទប់​​​ពិគ្រោះ​​​យោបល់​​​ចំនួន​​​ប្រាំបី​​​ និង​​​មន្ទីរ​​​ពិសោធន៍​​​មួយ​​​ផង​​​ដែរ​​​។

ព្រះ​​​មហាក្សត្រ នរោត្តម​​​ សីហមុនី បាន​​​មាន​​​​​​ព្រះរាជ​​​បន្ទូល​​​អំឡុង​​​ព្រះ​​​អង្គ​​​ធ្វើ​​​ជា​​​ព្រះ​​​រាជ​​​អធិបតី​​​ក្នុង​​​​​​ពិធី​​​កាត់​​​ខ្សែ​​​បូ​​​ ដោយ​​​សំដៅ​​​ទៅ​​​លើ​​​វេជ្ជ​​​បណ្ឌិត​​​ផ្នែក​​​វះ​​​កាត់​​​ប្រព័ន្ធ​​​ប្រសាទ​​​ជន​​​ជាតិ​​​បារាំង​​​ ដែល​​​ជួយ​​​រៃអង្គាស​​​ប្រាក់​​​សម្រាប់​​​មជ្ឈមណ្ឌល​​​នេះ និង​​​ដែល​​​បាន​​​ផ្តល់​​​យោបល់​​​ដល់​​​រដ្ឋាភិបាល​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ទិញ​​​បរិក្ខារ​​​ពេទ្យ​​​ថា “មជ្ឈមណ្ឌល​​​នេះ​​​ឆ្លុះ​​​បញ្ចាំង​​​អំពី​​​ចិត្ត​​​សប្បុរស​​​ធម៌​​​ដ៏​​​ជ្រាល​​​ជ្រៅ​​​របស់​​​លោក Francois-Xavier Roux ក៏​​​ដូច​​​ជា​​​ចិត្ត​​​សប្បុរស​​​ធម៌​​​របស់​​​បង​​​ប្អូន​​​ទាំង​​​ក្នុង​​​និង​​​​​​ក្រៅ​​​ស្រុក​​​ដល់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​ប្រឈម​​​​​​នឹង​​​ការ​​​ខ្វះ​​​ខាត​​​សេវា​​​ប្រព័ន្ធ​​​ប្រសាទ​​​ផង​​​ដែរ​​​”។

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​រដ្ឋ​​​អាកាប៉េ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ខែ​​​មុន​​​ ក្រុម​​​ហ៊ុន​​​អេឡិច​​​ត្រូនិក​​​​​​ដ៏​​​ធំ​​​មួយ​​​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ឈ្មោះ​​​ថា General Electric បាន​​​ជួយ​​​ឧបត្ថម្ភ​​​បរិក្ខារ​​​ពេទ្យ​​​ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​ជាង​​​១លាន​​​ដុល្លារ​​​ដល់​​​មជ្ឈមណ្ឌល​​​នេះ​​​។

ព្រះ​​​មហាក្សត្រ នរោត្តម សីហមុនី ក៏​​​បាន​​​មាន​​​ព្រះរាជ​​​បន្ទូល​​​ប្រកាស​​ផង​​​ដែរ​​​ថា ព្រះ​​​​​​អង្គ​​​នឹង​​​ឧបត្ថម​​​្ភ​​​ប្រាក់​​​ចំនួន​​​១០.០០០ដុល្លារ​​​ដល់​​​មជ្ឈមណ្ឌល​​​នេះ​​​។

ព្រះ​​​អង្គ​​​បាន​​​មាន​​​ព្រះ​​​រាជ​​​បន្ទូល​​​ថា “នៅ​​​ក្នុង​​​ឱកាស​​​នេះ​​​ ខ្ញុំ​​​ព្រះករុណា​​​ចង់​​​បរិច្ចាគ​​​ព្រះ​​​រាជ​​​ទ្រព្យ​​​​​​ចំនួន​​​១០.០០០​​​ដុល្លារ​​​ ដើម្បី​​​គាំ​​​ទ្រ​​​សកម្ម​​​ភាព​​​នៅ​​​មជ្ឈ​​​មណ្ឌល​​​វិទ្យា​​​សាស្ត្រ​​​ប្រព័ន្ធ​​​ប្រសាទ​​​នេះ​​​”។

កាល​​​ពី​​​​​ម្សិល​​​មិញ លោក​​​ ម៉ម ប៊ុន​​​ហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​បាន​​​ប្រាប់​​​មន្ត្រី​​​រដ្ឋាភិបាល និស្សិត​​​ពេទ្យ​​​ និង​​​បុគ្គលិក​​​ផ្នែក​​​ប្រព័ន្ធ​​​ប្រសាទ​​​រាប់​​​រយ​​​នាក់​​​ ដែល​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នេះ​​​ថា មជ្ឈ​​​មណ្ឌល​​​ថ្មី​​​នេះ​​​នឹង​​​អាច​​​ជួយ​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ប្រមាណ​​​២២.០០០​​​នាក់​​​ ដែល​​​មាន​​​ជំងឺ​​​ខួរ​​​ឆ្អឹង​​​ខ្នង​​​និង​​​អ្នក​​​ជំងឺ​​​ដែល​​​ដុះ​​​សាច់​​​ក្នុង​​​ខួរ​​​ក្បាល​​​ប្រមាណ​​​៣.០០០​​​នាក់​​​​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​និង​​​មនុស្ស​​​រាប់​​​មឺុន​​​នាក​​​់ទៀត​​​ដែល​​​រង​​​របួស​​​ក្បាល​​​អំឡុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍។

លោក ម៉ម ប៊ុន​​​ហេង​​​ បាន​​​និយាយ​​​​​​ដោយ​​​លើក​​​សរសើរ​​​ថា “[មជ្ឈ​​​មណ្ឌល​​​វិទ្យា​​​សាស្ត្រ​​​ប្រព័ន្ធ​​​ប្រសាទ]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ​​​ ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​ដោយ​​​ស្រប​​​តាម​​​បទដ្ឋាន​​​នៃ​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​ប្រទេស​​​បារាំង​​​”។លោក​​​បាន​​​បន្ថែម​​​ថា ក្រសួ​​​ងសេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​ចូល​​​រួម​​​ចំណែក​​​ចំនួន​​​៤,៥លាន​​​ដុល្លារ​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ មជ្ឈ​​​មណ្ឌល​​​នេះ​​​។

លោក ស៊ិន សុមុនី​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​មេឌីកាំ (Medicam) ជា​​​បណ្តាញ​​​នៃ​​​អង្គការ​​​ដែល​​​ធ្វើ​​​ការ​​​ក្នុង​​​វិស័យ​​​សុខាភិបាល​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា  មជ្ឈ​​​មណ្ឌល​​​ថ្មី​​​នេះ​​​នឹង​​​អាច​​​កាត់​​​បន្ថយ​​​​​​ចំនួន​​​អ្នក​​​ជំងឺ​​​ដែល​​​ចង់​​​ទៅ​​​ព្យាបាល​​​នៅ​​​​​​ក្រៅ​​​ប្រទេស​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មក​​​ទល់​​​ពេល​​​នេះ​​​ ជំងឺ​​​ [​​​ប្រព័ន្ធ​​​ប្រសាទ] ដ៏​​​ស្មុគ​​​ស្មាញ​​​តម្រូវ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំណាយ​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​​​​ដើម្បី​​​ទៅ​​​ព្យាបាល​​​នៅ​​​ប្រទេស​​​ក្រៅ​​​ដូច​​​ជា​​​ប្រទេស​​​សិង្ហបុរី​​​ជា​​​ដើម​​​។ ប៉ុន្តែ មជ្ឈមណ្ឌល​​​ថ្មី​​​នេះ​​​នឹង​​​អាច​​​បញ្ចប់​​​បញ្ហា​​​នេះ​​​បាន​​​ ហើយ​​​ជួយ​​​ពល​​​រដ្ឋ​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ថែទាំ​​​ប្រកប​​​ដោយ​​​ជំនាញ ដែល​​​ពួក​​​គាត់​​​ចង់​​​បាន​​​”៕ ស៊ុយ​​​ឈាង (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ George Wright)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស