28.4 C
Phnom Penh

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា​​​មន្ត្រី​​​រាជ​​​ការ​​​មាន​​​ប្រាក់​​​បៀវត្សរ៍​​​ទាប​​​ជាង​​​៨០០.០០០រៀល​​​មិន​​​ជាប់​​​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រាជ​​​ការ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ជាង​​​៨០០.០០០រៀល [ប្រហែល២០០ដុល្លារ] ក្នុង​​​មួយ​​​ខែ​​​ នឹង​​​មិន​​​ជាប់​​​ពន្ធ​​​បៀវត្ស​​​រ៍ឡើយ​​​ ពោល​​​គឺ​​​គ្រាន់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​និ​​​ងហិរញ្ញ​​​វត្ថុ​​​បាន​​​ផ្ញើ​​​សារ​​​ខុស​​​គ្នា​​​ដាច់​​​ស្រឡះ​​​មួយ​​​ដល់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​នៅ​​​កោះ​​​ពេជ្រ​​​ថា ” មន្ត្រី​​​រាជ​​​ការ​​​ណា​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​បៀវត្សរ៍​​​ក្រោម​​​៨០០.០០០រៀល​​​នឹង​​​មិន​​​ជាប់​​​ពន្ធ​​​បៀវត្សរ៍​​​នោះ​​​ទេ​​​​​​​​​។ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ រដ្ឋ​​​នឹង​​​ផ្តល់​​​ឧបត្ថម្ភ​​​ធន​​​ ហើយ​​​នឹង​​​ខាត​​​បង់​​​​​​ប្រាក់​​​ចំណូល​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​ ប៉ុន្តែ វា​​​គ្រាន់​​​តែ​​​ជា​​​ចំនួន​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​”។

សេចក្តី​​​ប្រកាស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ប្រហែល​​​ជា​​​មួយ​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​លោក គង់​​​ វិបុល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​នៅ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​ បាន​​​ប្រាប់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ថា សមាជិក​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ត្រូវ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ដល់​​​១០០​​​ដុល្លារ​​​ក្នុង​​​ខែ​​​មករា​​​ គួរ​​​តែ​​​ត្រៀម​​​ខ្លួន​​​បង់​​​ពន្ធ​​​បៀវត្សរ៍​​​ចំនួន​​​​​៥​​​ភាគ​​​រយ​​​ប្រសិន​​​បើ​​​ទី​​​បំផុត​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​គោល​​​លើស​​​ពី​​​៥០០.០០០រៀល​​​ [ប្រហែល​​​១២៥​​​ដុល្លារ] ​​​ក្នុង​​​មួយ​​​ខែ​​​។

លោក វិបុល​​​ បាន​​​ដក​​​ស្រង់​​​ចេញ​​​ពី​​​ច្បាប់​​​ពន្ធ​​​ដារ​​​ឆ្នាំ​​​១៩៩៧ ដែល​​​តម្រូវ​​​ឲ្យ​​​បុគ្គលិក​​​មាន​​​ប្រាក់​​​ខែ​​​​​​លើស​​​ពី​​​៥០០.០០០រៀល​​​បង់​​​ពន្ធ​​​ប្រាក់​​​បៀវត្ស​​​រ៍របស់​​​ខ្លួន​​​។

លោក រស់​​​ ភារុណ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ​​​។

លោក ជា​​​ មុនី ប្រធាន​​​សហជីព​​​សេរី​​​កម្មករ​​​បាន​​​ព្រមាន​​​ថា សហជីព​​​របស់​​​លោក​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ ប្រសិនបើ​​​រដ្ឋាភិបាល​​​មិន​​​យក​​​ពន្ធ​​​បៀវត្សរ៍​​​ស្មើ​​​ភាព​​​គ្នា​​​ទេ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ត្រឹម​​​ត្រូវ​​​នោះ​​​ទេ ព្រោះ​​​មន្ត្រី​​​រាជ​​​ការ​​​មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ច្រើន​​​ជាង​​​បុគ្គលិក​​​ក្រុមហ៊ុន និង​​​កម្មករ។ ខ្ញុំ​​​កំពុង​​​រង់​​​ចាំ​​​ និង​​​អង្កេត​​​មើល​​​ថា តើ​​​មន្ត្រី​​​រាជ​​​ការ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​៥០០.០០០រៀល​​​ចាំបាច់​​​បង់​​​ពន្ធ​​​បៀវត្សរ៍ ឬ​​​មិន​​​បង់​​​”៕ស៊ុយ​​​ឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស