31 C
Phnom Penh

លោក ហ៊ុន សែន ប្រជែង​ជាមួយលោក សុខ អាន​ នៅពិធីប្រណាំង​ទូកនៅ​ឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រជែង​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ សុខ អាន ឲ្យយក​ទូក​លឿន​បំផុត​របស់​លោក​សម្រាប់ធ្វើការ​​ប្រណាំង​នៅ​ថ្ងៃ​ទី១ នៃ​ពិធី​បុណ្យ​អុំទូក​នៅ​ខែ​ក្រោយ​នេះ។

ថ្លែង​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ជាង​៦.០០០​នាក់ នៅ​កោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ដោយ​ជ្រើស​ចេញ​ពី​ទូក​ទាំង​២០​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក សុខ អាន ​ពិនិត្យ​មើល​ទូក​​ប្រណាំង​ពីរ​ថ្ងៃ​ដំបូង​មុន​ពេល​សម្រេច​ថា តើ​ទូក​មួយ​ណា​ត្រូវដាក់​ឈ្មោះ​តាម​ស្រុក​កំណើត​របស់​លោក​ ហើយចូលរួម​ក្នុងការ​ប្រកួត​ធំៗ​​ក្នុងថ្ងៃ​ទី៣​ជា​ថ្ងៃ​ចុង​ក្រោយ​។

ពិធី​បុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​ទាក់​ទាញ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់មក​ពី​ទូទាំង​ប្រទេស​មក​កាន់​រាជ​ធានី​ភ្នំពេញ ដើម្បី​មក​ទស្សនា​ពិធី​បុណ្យ​​អុំទូក ដោយ​ទូកភាគ​ច្រើន​ត្រូវបាន​ដាក់​ឈ្មោះ​តាម​ស្រុក ឃុំ ឬភូមិ​របស់​ពួកគេ​។

លោក ហ៊ុន សែន បាន​ថ្លែងទៅ​កាន់​និស្សិត​ទាំង​នោះ​ថា “កន្លង​មក​ សុខ អាន ​បាន​យក​​ទូក​គិរីវង់​សុខសែន​ជ័យ មក​ប្រណាំង​ ប៉ុន្តែ​តាមពិត ទូក​នោះ​មិន​មែនមក​ពី​ស្រុក​គិរី​វង់ទេ​”។ ស្រុក​គិរី​វង់​គឺ​ជា​ស្រុក​កំណើត​របស់​លោក សុខ អាន ស្ថិត​នៅក្នុង​ខេត្ត​តាកែវ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ទូក​របស់​យើង​មិន​ដែល​អុំ​ឈ្នះ​ទូក​​ សុខ អាន​​​ ទេ​ ពីព្រោះ​ សុខ អាន មានទូក​២០​ ឯណោះ មានន័យ​ថា ទូក​ដែល​លឿន​ជាង​គេ​នោះ នឹងត្រូវដាក់​ឈ្មោះគិរី​វង់​សុខ​សែនជ័យ”។

លោក ហ៊ុន សែន ដែល​ទូក​​របស់​លោក​ឈ្មោះ ស្រីម៉ៅក្រាំង​យ៉ូវ ត្រូវបានដាក់​ឈ្មោះ​តាម​ឃុំ​ក្រាំង​យ៉ូវ​​ក្នុង​ខេត្ត​កណ្ដាល​ ​ប្រជែង​ជាមួយទូកតែមួយគត់នៅក្នុង​ស្រុក​កំណើត​របស់លោក​​ឧបនាយករដ្ឋមន្ត្រី​ពេល​ចាប់​​ផ្ដើម​ពិធីបុណ្យអំុទូក​។

លោក ហ៊ុន សែន បាន​ពន្យល់​ថា សុខ អាន មិន​អាច​ប្ដូរ​ឈ្មោះ​បាន​ទេ​ បន្ទាប់​ពី​លោក​ដឹង​ថា ទូកមួយ​ណា​​​លឿន​ជាងនោះ​​”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក សុខ អាន ប្រកាន់​យក​តែ​ទូក​មួយ​នោះ លោក​នឹង​ភ្នាល់ថា ​ទូក​​របស់លោក​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រណាំង​ថ្ងៃ​ទី១​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” ស្រីម៉ៅក្រាំង​យ៉ូវ តែង​តែ​ជាទូកលឿនបំផុត​ក្នុង​ថ្ងៃ​ទី១​។ ខ្ញុំ​នឹង​​ចាប់ថា ស្រីម៉ៅក្រាំង​យ៉ូវ​ អាច​យក​ឈ្នះ​គិរីវង់​សុខសែន​ជ័យ​នៅ​ថ្ងៃ​ទី១​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស