កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនឲ្យបុរសបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានរំលោភច្បាប់បោះឆ្នោត និងចូលរួូមក្នុងក្រុមប្រឆាំងរដ្ឋាភិបាលនៅក្រៅឃុំ ដែលបានចូលរួមចែកអាវយឺតកាលពីខែកក្កដា ឆ្នាំ២០១៣ ដោយមានពាក្យស្លោកជំរុញប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិក្នុងខែនោះឡើយ។
អាវយឺតដែលត្រូវបានកុម្ម៉ង់ដោយចលនាអំណាចពលរដ្ឋខ្មែរ មានមូលដ្ឋាននៅសហរដ្ឋអាេមរិក ដែលរដ្ឋាភិបាលកម្ពុជាហៅថា ជាអង្គការភេរវកម្ម។
លោក សុក សំអឿន មេធាវីការពារជនទាំងបីនាក់នេះបានលើកឡើងថា កូនក្ដីរបស់លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការកាត់ក្ដីរយៈពេលអតិបរមាតាមការកំណត់ដោយច្បាប់។
ប៉ុន្តែលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងបានមានប្រសាសន៍ថា ភាពស្មុគស្មាញនៃរឿងក្ដីនេះទាមទារឲ្យឃុំខ្លួនពួកគេបន្តទៀត។
ចៅក្រម តុប ឈុនហេង បានយល់ព្រមតាមសំណើនោះដោយលើកឡើងថា ” វាជាករណីព្រហ្មទណ្ឌស្មុគស្មាញ ហើយជាបទឧក្រិដ្ឋដែលមានជនសង្ស័យច្រើន និងការចោទប្រកាន់ច្រើន។ ដូច្នេះខ្្ញុំសុំឲ្យតុលាការឃុំខ្លួនពួកគេបន្តទៀត”។
បុរសទាំងបីនាក់នេះបដិសេធថា ពួកគេមិនជាប់ពាក់ព័ន្ធក្នុងចលនាអំណាចពលរដ្ឋខ្មែរឡើយ ហើយថា ពួកគេមិនដឹងថា តើអ្វីដែលពួកគេត្រូវបានលោក សួន សេរីរដ្ឋា ប្រធានចលនានៅក្រៅប្រទេសនេះស្នើឲ្យចែកឡើយ។
លោក សេរីរដ្ឋា ក៏ត្រូវបានចោទប្រកាន់នៅក្នុងករណីនេះកំបាំងមុខផងដែរ ហើយបានបដិសេធថា លោកមិនបានរំលោភច្បាប់ឡើយ៕ សារុន