27 C
Phnom Penh

នគរបាល​​​ចាប់ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​បន្ទាប់ពី​​​ការ​​គប់​​​គ្រាប់បែក​​​ ហើយ​​​ក្រោយមកត្រូវបាន​​​ដោះលែង​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​បាន​​​ដោះ​​​លែង​​​បុរស​​​ពីរ​​​នាក់​​​ដែល​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​គប់​​​គ្រាប់បែក​​នៅ​​​ក្នុង​ខណ្ឌ​​​សែន​​​សុខ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ក្មេង​​​ប្រុស​​​អាយុ​​​១១ឆ្នាំម្នាក់​​​ស្លាប់ និង​​​មនុស្ស​​​ប្រាំនាក់​​​ទៀត​​​រង​​​របួស​​​។

លោក ស៊ន ស៊ីន អាយុ​​​៥៦ឆ្នាំ ជា​​​អ្នក​​​គួក​​​ជេ​​ដី​​​បាន​​​បរិភោគ​​​អាហារ​​​ពេល​​​ល្ងាច​​​ជាមួយ​​​កូនៗ​​​មិន​​​មិត្ត​​​ភក្តិ​​​របស់​​​គាត់​​​នៅ​​​ទីធ្លា​​​មុខ​​​ផ្ទះ​​​ក្នុង​​​សង្កាត់​​ឃ្មួញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧យប់ ថ្ងៃព្រហស្បតិ៍ ស្រាប់​​​តែ​​​បុរស​​​ពីរ​​​នាក់​​​បាន​​​ជិះ​​​ម៉ូតូ​​​កាត់​​​ផ្ទះ​​​នោះ​​​ បាន​​​បាន​​​គប់​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​សំដៅ​​​ពួកគាត់​​​តែ​​​ម្តង។

ក្មេង​​​ប្រុស​​​ ស៊ីន ដារ៉ា អាយុ​​​១១ឆ្នាំ​​​ ត្រូវ​​​ជា​​​កូន​​​របស់​​​លោក ស៊ីន បាន​​​ស្លាប់​​​នៅ​​​មន្ទីរពេទ្យ​​​គន្ធ​​​បុប្ផានៅ​​​យប់​​​ថ្ងៃ​​​នោះ​​​ដោយ​​​សារ​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​ក្នុង​​​ហេតុ​​​ការ​​​ណ៍​​​នោះ។ មនុស្ស​​​ប្រាំនាក់​​​ទៀត​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​គ្រាប់​​​បែក​​​នោះ​​​ដែរ​​​រួមមាន លោក ស៊ីន ដែល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នៅឡើយ។

កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ នគរបាល​​​ខណ្ឌ​​​បាន​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ដែលគេ​​​ឃើញ​​​ជិះម៉ូតូ​​​មាន​​​ពណ៌ដូចគ្នា​​​នឹង​​​ម៉ូតូ​​​ដែល​​​សាក្សី​​​បាន​​​រៀបរាប់​​​ប្រាប់។

កាលពី​​​ម្សិលមិញ លោក​​ សួង​​​ ម៉ុក ចៅសង្កាត់​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​បុរស​​​ទាំងពីរ​​​នាក់​​​នោះ​​​ដែល​​​មានឈ្មោះ​​​ដូច​​​គ្នា​​​ ប៉ុន្តែ​​​មិន​​​ជាប់​​​ទាក់​​​ទង​​​គ្នា​​​ទេ គឺ​​​ឈ្មោះ ម៉ុល​​​ ម៉ៅ អាយុ​​​២៦​​​ឆ្នាំ និង​​​ ម៉ុល ម៉ៅ អាយុ​​​២៩​​​ឆ្នាំ។

លោក ម៉ុក បាន​​​មាន​​​ប្រសាសន៍​​​ថា ” បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ខណៈ​​​ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ​​​ពី​​​កន្លែង​​​ធ្វើ​​​ការ​​​មក​​​ផ្ទះ​​​របស់​​​ខ្លួន​​​វិញ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” នគ​​រ​​​បាល​​​បាន​​​ឃាត់​​​​​​ខ្លួន​​​ពួកគេ​​​​​ដោយ​​​សារ​​​ពួកគេ​​​ជិះម៉ូតូ​​​​​​ដូច​​​គ្នា ប៉ុន្តែ​​​ចម្លើយ​​​របស់​​​បុរស​​​ទាំ​​ង​​​ពីរ​​​នាក់​​​នេះ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​បង្ហាញ​​​ថា ពួកគេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃដល់​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​កាល​​​ពី​​​យប់​​​ថ្ងៃសុក្រ។

លោក ម៉ុក បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ដែល​​​សាក្សី​​​បាន​​​រៀបរាប់​​​ពី​​​ភិនភាគ​​​ម៉ូតូ​​​របស់​​​ជន​​​ដៃដល់​​​ថា គ្មាន​​​ស្លាក​​​លេខ​​​នោះ គឺ​​​បើក​​​បរ​​​ដោយ​​​ឈ្មោះ ម៉ុល ម៉ៅ ដែល​​​មាន​​​អាយុ​​​ច្រើន​​​​​​​​​។

លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​ជឿ​​​ថា ការ​​​គប់​​​គ្រាប់​​​បែក​​​នេះ​​​​​​គឺ​​​ជា​​​ការ​​​សង​​​សឹក​​​។ ឧត្តម​​​សេនីយ៍​​​ត្រី ជួន ណារិន មិន​​​អាច​​​ទាក់​​​ទង​​​បានទេ​​​កាលពី​​​ម្សិលមិញ​​​។

លោក ញៀន ណន នាយ​​​ប៉ុស្តិ៍សង្កាត់​​​ឃ្មួញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា  ទាំង​​​នគរ​​​បាល​​​សង្កាត់ និង​​​នគរ​​​បាល​​​ខណ្ឌ​​​មិន​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ជនសង្ស័យ​​​ថ្មី​​​ណាមួយ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ពេល​​​យើង​​​ដឹងថា ពួកគេ​​​ជា​​​នរណា​​​ យើង​​​នឹង​​​ចាប់​​​ខ្លួ​​ន​​​ពួកគេ ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ពួកគេ​​​នៅ​​​ឡើយ​​​ទេ​​​”។

ដោយ​​​រៀបរាប់​​​​តាម​​​ទូរស័ព្ទ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​កាលពី​​​ម្សិលមិញ លោក ស៊ីន បាន​​​និយាយ​​​ថា នគរ​​​បាល​​​សង្កាត់​​​បាន​​​បង្ហាញ​​​រូប​​​ថត​​​បុរស​​​ឈ្មោះ ម៉ៅ ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​ដល់​​​រូប​​​គាត់​​​។

លោក​​​បាន​​​និយាយ​​​ថា “ពួកគេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃដល់​​​ទេ​​​ ពីព្រោះ​​​នៅ​​​ថ្ងៃ​​​នៃ​​​ការ​​​គប់​​​គ្រាប់​​​បែក​​​នោះ ខ្ញុំ​​​បាន​​​ឃើញ​​​ជន​​​ដៃ​​​ដល់​​​ច្បាស់​​​ ហើយ​​​វា​​​មិ​​ន​​​មែន​​​ជា​​​​​​ពួកគេ​​ទេនៅ​​​ក្នុង​​​​​​រូប​​​ថត​​​នេះ​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​មូលហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​គឺ​​​ជា​​​គោល​​​ដៅ​​​នៅ​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​នោះ​​​ឡើយ។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​អ្នក​​​ផ្សេង​​​ទេ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ដែល​​​បាន​​ធ្វើ​​​អ្វី​​​ខុស​​​ដែរ”៕សារុន​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស