37 C
Phnom Penh

សិក្ខា​​​សាលា​​​មួយ​​​នឹង​​​​​​ត្រូវ​​​រៀប​​​ចំ​​​ឡើង​​​ដើម្បី​​​ជួយ​​​ក្រុមហ៊ុន​​​អាមេរិក​​​​​​ឆ្លើយ​​​តប​​​​​​នឹង​​​មេរោគ​​​អីុបូឡា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ថ្ងៃសុក្រនេះ​​​ក្រុមប្រឹក្សា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-អាមេរិក​​​(Am Cham) នឹង​​​រៀប​​​ចំ ​​​”សិក្ខាសាលា​​​មួយ” ដើម្បី​​​ជួយ​​​ក្រុមហ៊ុន​​​អាមេរិក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឆ្លើយ​​​តប​​​នឹង​​​មេរោគ អីុ​​​បូឡា ប្រសិន​​​បើ​​​មេ​​​រោគ​​​នេះ​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​ Ronald Marvin នាយក​​​ប្រតិបត្តិ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ពាណិជ្ជកម្ម​​​​​​កម្ពុជា​​​-អាមេរិក​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់ទិន​​​នឹង​​​ការ​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​ដែល​​​ទើប​​​តែ​​​រៀប​​​ចំ​​​ជា​​​លើក​​​ដំបូង​​​​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ចាប់​​​តាំង​​​ពី​​​មេរោគ​​​អីុ​​​បូឡា បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ទូទាំង​​​ពិភព​​​លោក​​​កាល​​​ពីដើម​​​ឆ្នាំ​​​នេះ​​​មក​​​ថា “វា​​​គឺ​​​ដើម្បី​​​ជួយ​​​ក្រុមហ៊ុន​​​អាមេរិក​​​ត្រៀម​​​ខ្លួន​​​ក្នុង​​​ករណី​​​ណា​​​ ដែល​​​មេរោគ​​​អីុបូឡា​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​”។

មេរោគ​​​នេះ​​​បាន​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ជាង​​​៤.០០០​​​នាក់​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​បាត់​​​បង់​​​ជីវិត​​​ ចាប់​​​តាំងពី​​​មេរោគ​​​នេះ​​​បាន​​​ផ្ទុះ​​​ឡើង​​​ជា​​​លើក​​​ដំបូង​​​នៅ​​​តំបន់​​​អាហ្វ្រិក​​​ខាង​​​លិច​​​កាល​​​ពី​​​ខែ​​ធ្នូ​​​មក​​​។

យោង​​​តាម​​​ក្រុម​​​ប្រឹក្សា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-អាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​​​តំណាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​​​ពី​​​​​​នាយក​​​ដ្ឋាន​​​គ្រប់​​​គ្រង​​​ជំងឺ​​​ឆ្លង​​​នៅ​​​ក្នុង​​​ក្រសួង​​​សុខាភិបាល​​​ អង្គភាព​​​ស្រាវ​​​ជ្រាវ​​​លេខ​​​២​​​របស់​​​ទាហាន​​​ពេទ្យ​​​នៃ​​​កង​​​ទ័ព​​​ជើង​​​អាមេរិក​​​ និង​​​អង្គការ​​​ Samaritan’s Purse នឹង​​​និយាយ​​​អំពី​​​បញ្ហា​​​នេះ​​​នៅ​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​។

ប៉ុន្តែ ឱកាស​​​ដែល​​​មេរោគ អីុ​​​បូឡា​​​អាច​​​​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​គឺ​​​មាន​​​តិច​​​តួច​​​ណាស់​​​ នេះ​​​បើ​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក Sonny Krishnan មន្ត្រី​​​​​​ទំនាក់​​​ទំនង​​​ និង​​​តស៊ូ​​​មតិ​​​នៅ​​​​​​អង្គការ​​​សុខភាព​​​​​​ពិភព​​​លោក (Who)ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ ​​​​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា វិទ្យាស្ថាន​​​ជាតិ​​​សុខាភិបាល​​​សាធារណៈ​​​ និង​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ គ្មាន​​​ហេតុផល​​​ត្រូវ​​​​​​​​​ធ្វើ​​​តេស្ត​​​រក​​​ករណី​​​ដែល​​​សង្ស័យ​​​នោះ​​​ទេ​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​បច្ចុប្បន្ន​​​​​​គ្មាន​​​អ្វី​​​ត្រូវ​​​ព្រួយ​​​បារម្ភ​​​ទេ​​​​​​ គេ​​​នៅ​​​មិន​​​ទាន់​​​ធ្វើ​​​តេស្ត​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​។ គ្មាន​​​ករណី​​​ដ៏​​​គួរ​​​ឲ្យ​​​សង្ស័យ​​​ណា​​​មួយ​​​ឡើយ​​​”។

កាល​​​ពី​​​ខែ​​​សីហា​​​ ក្រសួង​​​សុខាភិបាល​​​បាន​​​ដាក់​​​ឧបករណ៍​​​វាស់​​​កម្ដៅ​​​នៅ​​​តាម​​​អាកាស​​​យាន​​​ដ្ឋាន​​​ និ​​​ង​​​តាម​​​ច្រក​​​ព្រំដែន​​​ក្នុង​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​មួយ​​​ដើម្បី​​​កុំ​​​ឲ្យ​​​មេ​​​រោគ​​​អីុបូឡា ចូល​​​ក្នុង​​​ប្រទេស​​​។

លោក លី សុវណ្ណ ប្រធាន​​​នាយក​​​ដ្ឋាន​​​គ្រប់​​​គ្រង​​​​​​ជំងឺ​​​ឆ្លង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​សុខ​​​ភិបាល​​​បាន​​​ត្រៀម​​​ខ្លួន​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ការ​​​ផ្ទុះ​​​នៃ​​​មេ​​​រោគ​​​អីុ​​​បូឡា​​​ ដែល​​​អាច​​​កើត​​​មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​រួច​​​ហើយ​​​ ​​​ដោយ​​​ផ្អែក​​​លើ​​​បទ​​​ពិសោធ​​​របស់​​​ខ្លួន​​​ដែល​​​ធ្លាប់​​​ដោះ​​​ស្រាយ​​​នឹង​​​មេ​​​រោគ​​​ផ្សេង​​​ៗ​​​ពី​​​មុន​​​ៗ​​​មក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ធ្លាប់​​​មាន​​​បទ​​​ពិសោធ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី ប៉ុន្តែ យើង​​​ក៏​​​អាច​​​ទប់​​​ស្កាត់​​​ការ​​​រីក​​​រាល​​​​​​ដាល​​​នៃ​​​ការ​​​ផ្ទះ​​​ឡើង​​​ថ្មី​​​ដែរ​​​”។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ប្រទេស​​​កម្ពុជា​​​មាន​​​អ្នក​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្តាសាយ​​​បក្ស​​ី​​​ចំនួន​​​២៦​​​ករណី​​​ក្នុង​​​នោះ​​​មាន​​​១២​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​។ វា​​​គឺ​​​ជា​​​ឆ្នាំ​​​ដ៏​​​អាក្រក់​​​បំផុត​​​របស់​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​​​​ពី​​​មេ​​​រោគ​​​គ្រុន​​​ផ្តាសាយ​​​បក្សី​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ជា​​​លើក​​​ដំបូង​​​នៅ​​​លើ​​​មាន់​​​ទា​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤​​​មក​​​៕ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស