27 C
Phnom Penh

តុលាការ​កំពូល​ពន្យារ​ពេល​សវនាការ​លោក ឈូក បណ្ឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ តុលាការ​កំពូល​បាន​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​គេច​ខ្លួន​នៅ​ឡើយ បន្ទាប់ពី​ត្រូវ​បាន​គេ​រកឃើញ​កំហុស​ពី​បទ​បាញ់​លើ​ក្រុម​កម្មករ​កាត់ដេរ​ដែល​កំពុង​តវ៉ា​កាលពី​ឆ្នាំ​២០១២ និង​បាន​ធ្វើ​ឲ្យ​របួស​មនុស្ស​៣​នាក់​ផ្សេងទៀត។

លោក គង់ ស្រីុម ចៅក្រម​ជំនំុ​ជម្រះ​និង​ជា​អនុប្រធាន​តុលាការ បាន​មាន​ប្រសាសន៍​ថា ក្រុម​មេធាវី​របស់​លោក ឈូក បណ្ឌិត បាន​ស្នើ​សុំ​លើក​ពេល​សវនាការ​នេះ ពីព្រោះ​ពួកគេ​រវល់​ណាស់​មិន​អាច​មក​ចូលរួម​បាន​ទេ។

លោក គង់ ស្រីុម បាន​មាន​ប្រសាសន៍​ថា “យើង​បាន​លើក​ពេល​[សវនាការ]…​ពីព្រោះ​​ក្រុម​មេធាវី​របស់​លោក ឈូក បណ្ឌិត ជាប់​រវល់ ពីព្រោះ​ពួកគេ​បាន​និយាយ​ថា ពួកគេ​ទើបតែ​បាន​ទទួល​ដីកា”។ លោក​បាន​បន្ថែម​ទៀតថា តុលាការ​មិនទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ថ្មី​នៅ​ឡើយ​ទេ។ កន្លែង​ស្នាក់​នៅ​របស់​លោក ឈូក បណ្ឌិត ក៏​មិន​ដឹង​នៅទី​ណា​ដែរ។

កាលពី​ខែ​វិច្ឆិកា ក្រុម​មេធាវី​របស់ ឈូក បណ្ឌិត បាន​បដិសេធ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៣ ដែល​បាន​កាត់​ទោស​កំបាំង​មុខ។

តុលាការ​ខេត្ត​ស្វាយ​រៀង បាន​ផ្តន្ទាទោស​អតីត​អភិបាល​ក្រុង​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​បាន​បញ្ជា​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​សរុប​៩.៥០០​ដុល្លារ​ទៅ​ស្ត្រី​៣​នាក់ ដែល​លោក​បាន​បាញ់​ត្រូវ។

ជន​រងគ្រោះក៏​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ដែរ ដោយ​អះអាង​ថា ទោស​នោះ​ស្រាល​ពេក៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស