27 C
Phnom Penh

ការ​​​ជំរឿន​​​​​​ធ្វើ​​​ឲ្យ​​​​​​ចំនួន​​​ជន​​​អន្តោប្រវេសន៍​​​ដែល​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​កំណើត​​​វិញ​​​​​​កើន​​​លើស​​​៥០០នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អន្តោប្រវេសន៍​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ពេល​​​នេះ​​​ជន​​​បរទេស​​​ជាង​​​៥០០នាក់​​​ ដែល​​​រស់​​​នៅ​​​ដោយ​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​វិញ​​​ហើយ ​​ខណៈ​​​ពេល​​​ការ​​ធ្វើ​​​ជំរឿន​​​ទូទាំង​​​ប្រទេស​​​កំពុង​​​តែ​​​បន្ត​​​។​​​

នាយ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​​​​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ចំនួន​​​៥០១​​​នាក់​​​ដែល​​​មក​​​ពី​​​ប្រទេស​​​ចំនួន​​​២១​​​ផ្សេង​​​គ្នា ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​របស់​​​ពួ​​​កគេ​​​វិញ ជា​​​ផ្នែក​​​នៃ​​​ជំរឿន​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ។

លោក សុខ ផល បាន​​​បញ្ជាក់​​​ថា ជន​​​ជាតិ​​​វៀតណាម​​​ចំនួន​​​៣៤៣​​​នាក់​​​ ជនជាតិ​​​ចិន​​​តៃវ៉ាន់ ៥៧​​​នាក់​​​ និង​​​ជន​​​ជាតិ​​​កូរ៉េ​​​​​​ខាង​​​ជើង​​​១៦​​​នាក់​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ស្រុក​​​វិញ ចំណែក​​​ឯ​​​ចំនួន​​​ដែល​​​នៅ​​​សេស​​​សល់​​​រួម​​​មាន​​​ជន​​​អន្តោ​​​ប្រវេសន៍​​​ដែល​​​មក​​​ពី​​​ប្រទេស​​​នីហ្សេរីយ៉ា ហ្វីលីពីន​​​រុស្ស៊ី ថៃ បារំាង កូរ៉េខាង​​​ត្បូង​​​ និង​​​អាហ្វហ្គានីស្ថាន។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​បញ្ចប់​​​ការ​​​ជំរឿន​​​នៅ​​​ក្នុង​​​ខេត្ត​​​ប្រហែល​​​១៦​​​ ឬ​​​១៧​​​ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​មាន​​​តួ​​​លេខ​​​សរុប​​​សម្រាប់​​​ទូទាំង​​​ប្រទេស​​​នៅ​​​ឡើយ​​​ទេ​​​”។ លោក​​​បា​​​ន​​​បន្ត​​​ទៀត​​​ថា មិន​​​ទាន់​​​មាន​​​ការ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​បញ្ចប់​​​ការ​​​ជំរឿន​​​នេះ​​​ទេ​​​។

លោក​​​ អុ៊ក​​​ ហៃ​​​សិលា ប្រធាន​​​នាយក​​​ដ្ឋាន​​​សើុប​​​អង្កេត​​​ និង​​​អនុវត្តន៍​​​​​​នីតិវិធី​​​នៃ​​​អគ្គនាយ​​ក​​​ដ្ឋាន​​​​​​អន្តោ​​​ប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋ​​​បាន​​​ទិញ​​​សំបុត្រ​​​យន្ត​​​ហោះ​​​ចេញ​​​ក្រៅ​​​ប្រទេស​​​សម្រាប់​​​ជន​​​អន្តោ​​​ប្រវេសន៍​​​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ពេល​​​ខ្លះ​​​រដ្ឋ​​​បាន​​​ចេញ​​​ថ្លៃ​​​យន្ត​​​ហោះ​​​ឲ្យ​​​ពួក​​​គេ​​​ ប៉ុន្តែ ពួក​​​គេ​​​ភាគ​​​ច្រើន​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង”៕សុខុម​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស