26 C
Phnom Penh

គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​សាក​​​សួរ​​​លោកស្រី ស៊ុយ សុផាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សមាជិក​​​គណៈកម្មការ​​​មួយ​ក្នុង​​​រដ្ឋសភា​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ស្រី ស៊ុយ សុផាន ប្រធាន​​​​​​ក្រុមហ៊ុន​​​ ផាន​​​អីុ​​​មិុច​​​ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ជាង​​​១៥០​​​គ្រួសារ​​​នៅ​​​តំបន់​​​បុរី​​​​​​កីឡា​​​នឹង​​​ត្រូវ​​​សាក​​​សួ​​​រ​​​នៅ​​​​​​ថ្ងៃ​​​នេះ​​​ដោយ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​នៅ​​​ក្នុង​​រដ្ឋ​​​សភា​​​។

លោក នុត រំដួល សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​ជា​​​សមាជិក​​​គណៈកម្មការ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ឲ្យ​​​គាត់​​​ផ្តល់​​​ចម្លើយ​​​ពាក់​​​ព័ន្ធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​កា​​​រដ្ឋាន​​​សាង​​​សង់​​​ក្នុង​​​តំបន់​​​បុរី​​​កីឡា​​​”។ លោក​​​បាន​​​បន្ត​​​ថា លោក​​​ស្រី ស៊ុយ សុផាន ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ម៉ោង​​​២ និង​​​៣០​​​នាទី​​​រសៀល​​​។

ចាប់​​​តាំង​​​ពី​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ពី​​​ផ្ទះ​​​បណ្តោះ​​​អាសន្ន​​​​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១២ អ្នក​​​ភូមិ​​​ចំនួន​​​១៥០​​​គ្រួសារ​​​បាន​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​​​​ខ្ទម​​​​​​ក្រោយ​​​​​​អគារ​​​ចំនួន​​​ប្រាំបី​​​​​​ ដែល​​​ក្រុមហ៊ុន​​​ ផាន​​​អីុមិុច​​​ បាន​​​សាង​​​សង់​​​ឡើង​​​សម្រាប់​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ជា​​​ផ្នែក​​​​​​នៃ​​​ដំណោះ​​​ស្រាយ​​​មួយ​​​ដើម្បី​​​ទទួល​បាន​​​​​ដី​​​នៅ​​​តំបន់​បុរីកីឡា​​​​​នេះ​​​។

ក្រុមហ៊ុន​​​នេះ​​​បាន​​​សន្យា​​​សាង​​​សង់​​​អគារ​​​ចំនួន​​​១០​​​សម្រាប់​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញចេញ​​​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​។ គ្រួសារ​​​ដែល​​​គ្មាន​​​ផ្ទះ​​​សំបែង​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​កញ្ញា​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន និង​​​លោក កែប ជុតិមា អតីត​​​អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​ឥឡូវ​​​ជា​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ ដោយ​​​សារ​​​តែការអាក់ខាន​​​​​​​​​​មិន​​​បាន​​សាង​​​សង់​​​អគារ​​​ចំនួន​​​ពីរ​​​ចុង​​​ក្រោយ​​​។

លោក​​​ស្រី ស៊ុយ សុផាន បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ខ្ញុំ​​​អាច​​​បញ្ជាក់​​​ថា ខ្ញុំ​​​ឬ​​​តំណាង​​​របស់​​​ខ្ញុំ​​​នឹង​​​ទៅ​​​រដ្ឋ​​​សភា​​​។ ខ្ញុំ​​​នឹង​​​រាយការណ៍​​​ជូន​​​គណៈកម្មការ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​អ្វី​​​ឲ្យ​​​បាន​​​លម្អិត​​​នោះ​​​ទេ​​​នៅ​​​ពេល​​​​​​នេះ​​​”៕ស៊ុយឈាង​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស