31 C
Phnom Penh

រដ្ឋាភិបាល​​​កំណត់​​គោល​​​ការណ៍​​​ជា​​​មូល​​​ដ្ឋាន​​​សម្រាប់​​​ការ​​​បន្ត​​​ចរចា​​​ជុំ​​​វិញ​​​ប្រាក់​​​ខែ​​​គោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ការ​​​ងារ​​​បាន​​​ដាក់​​​ចេញ​​​​​​នូវ​​​​​​គោល​​​ការណ៍​​​ជា​​​មូល​​​ដ្ឋាន​​​សម្រាប់​​​សហជីព​​​ និង​​​រោង​​​ចក្រ​​​កាល​​​ពី​​​ម្សិល​​​មិញ នៅ​​​ឯ​​​ជំនួប​​​ចរចា​​​ដំបូង​​​របស់​​​ក្រុម​​​ការ​​​ងារ​​​ថ្មី​​​មួយ​​​ទទួល​​​បន្ទុក​​​សម្រប​​​សម្រួល​​​ឲ្យ​​​ភាគី​​​ទាំង​​​ពីរ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​​លើ​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​ រួម​​​ទាំង​​​លក្ខខណ្ឌ​​​មួយ​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​និយាយ​​រក​​​គ្នា​​​​​​​​​ដោយ​​មាន​​​សុជីវធម៌​​​ផង​​​ដែរ។

ក្រសួង​​​ចង់​​​ឲ្យ​​​សហជីព និង​​​រោង​​​ចក្រ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​ការ​​​ដំឡើង​​​បន្ថែម​​​ពីលើ​​​​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ដើម្បី​​ចៀស​​​​​​វាង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ដែល​​​សហជីព​​​មួយ​​​ចំនួន​​​ធ្លាប់​​​​​​បាន​​​ធ្វើ​​​កន្លង​​​មក​​​ បន្ទាប់​​​ពី​​មិន​​​​​​​​ទទួល​​​បាន​​​១៦០​​​ដុល្លារ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ធ្នូ។

ដោយ​​​មាន​​​បំណង​​​នាំ​​​សហជីព​​​ដែល​​​ចូល​​​ចិត្ត​​​​​​ប្រើ​​​ហិង្សា​​​ចូល​​តុ​​​ចរចា​​​ ក្រសួង​​​បាន​​​ប្រកាស​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ថ្មី​​​មួយ​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដែល​​​មាន​​​សមាស​​​ភាព​​​តំណាង​​​ចំនួន​​​ប្រាំបួន​​​រូប​​​​​​​​​​​​​​​​​​​​​ ​​​ដោយ​​​មួយ​​​រូប​​​ៗ​​​មក​​​ពី​​​សហជីព ​​​រោង​​​ចក្រ​​​ និង​​​រដ្ឋាភិបាល​​​។ ពួក​​​គេ​​​មាន​​​ភារកិច្ច​​​​​​សម្រប​​​សម្រួល​​​​​​ការ​​​ដំឡើង​​​​​​ណាមួយ​​​សម្រាប់​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ ​​​​​​ដែល​​​នឹង​​​​​​លើក​​​ឡើង​​​ពី​​​ការ​​​ដំឡើង​​​នោះ​​​ប្រាប់​​​​​ទៅ​​​ក្រសួ​​​ង​​​ការ​​​ងារ​​​ មុន​​​ពេល​​​រដ្ឋាភិបាល​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​ចុង​​​ក្រោយ​​​។

ការ​​​ស្ម័គ្រ​​​ចិត្ត​​​ដំឡើង​​​ចុង​​​ក្រោយ​​​ពី​​​​​​សំណាក់​​​រោង​​​ចក្រ គឺ​​​១០​​​ដុល្លារ។ សហជីព​​​បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​រហូត​​​ដល់ទៅ​​​៧៧​​​ដុល្លារ ប៉ុន្តែ កាល​​​ពី​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗ​​​នេះ​​​សហជីព​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​សហជីព​​​ទាំង​​​នោះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​​​​សុខ​​​ចិត្ត​​​បន្ទាប​​​ការ​​​ទាម​​​ទារ​​​មក​​​នៅ​​​​​​ត្រឹម​​​​​​៣៥​​​ដុល្លារ​​​ ឬ​​​៣០​​​ដុល្លារ​​​ក៏​​​បាន​​​។

នៅ​​​ចុង​​​បញ្ចប់​​​នៃ​​​​​​ជំនួបចរចា​​​​​​ដំបូង​​​​​​របស់​​​ខ​​​្លួន​​​កាល​​​ពី​​​ម្សិលមិញ ក្រុម​​​ការ​​​ងារ​​​ថ្មី​​​នេះ​​​មិន​​​បាន​​​បញ្ចេញ​​​តួលេខ​​រួម​​​សម្រាប់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ទេ។ ប៉ុន្តែ ក្រសួង​​​​​​​​​ពិត​​​ជា​​​បាន​​​ដាក់​​​ចេញ​​​នូវ​​​​​​​​គោល​​​ការណ៍​​​ប្រាំ​​​ំមួយ​​​ចំណុច​​​សម្រាប់​​​​​​តំណាង​​​ទាំង​​​នោះ​​​សម្រប​​​ខ្លួន​​​​​​ធ្វើយ៉ាង​​​ណា​​​ឲ្យ​​​ដំណើរ​​​ការ​​​នេះ​​​​​​ប្រព្រឹត្ត​​​ទៅ​​​​​បាន​​​ឆាប់​​​ហ័ស។

​​​ចំណុច​​​មួយ​​​បាន​​​លើក​​​ឡើង​​​ថា “កុំ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ហិង្សា ឬ​​​បង្ក​​​ជម្លោះ​​​ដាក់​​​គ្នា​​​”។ចំណុច​​​ផ្សេង​​​ៗ​​​ទៀត​​​ជំរុញ​​​តំណាង​​​ទាំង​​​នេះ​​​កុំ​​​ឲ្យ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ ដែល​​​អាច​​​បង្ក​​​អំពើ​​​ហិង្សា ឬ​​​ការ​​​ប្រមូល​​​ផ្តុំ​​​​​​​​​ “ខុស​​​ច្បាប់​​​” និង​​​កំុ​​​ឲ្យ​​​អាក់​​ខាន​​​កិច្ច​​​ប្រជុំ​​​ណា​​​មួយ​​​នៅ​​​ពេល​​​​​​ខាង​​​មុខ លើក​​​លែង​​​តែ​​​ករណី​​​មាន​​​ជំងឺ​​​ គាំទ្រ​​​រាល់​​​ទឡ្ហីករណ៍​​​របស់​​​ខ្លួន​​​ដោយ​​​មាន​​​ហេតុ​​​ផល​​​ត្រឹម​​​ត្រូវ​​​ និង​​​គោរព​​​
សំណើ​​​របស់​​​អ្នក​​​ដទៃ​​​ដែល​​​សុំ​​​ឲ្យ​​​រក្សា​​​​​ការ​​​អត្ថាធិប្បាយ​​​ជាក់​​​លាក់​​​ណា​​​មួយ​​​ជា​​ការ​​​សម្ងាត់​​​។ក្រសួង​​​​​​មិន​​​បាន​​​ចែង​​​អំពី​​​ទោស​​​ទណ្ឌ​​​សម្រាប់​​​អ្នក​​​បំពាន​​​គោល​​​ការណ៍​​​នេះ​​​ទេ​​​ លើក​​​លែង​​​តែ​​​អ្នក​​​ដែល​​​ខ​​​ក​​​ខាន​​​មិន​​​បាន​​​ចូល​​​រួម​​​ជំនួប​​​ចរចា​​​ប៉ុណ្ណោះ​​​ ដែល​​​អាច​​​នឹង​​​បាត់​​​បង់​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុម​​​នេះ។

លោក ហេង សួរ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​គោល​​​ការណ៍​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដាក់​​​ចេញ​​​ក្នុង​​​បំណង​​​ជួយ​​​ឲ្យ​​​គណៈកម្មាធិការ​​​នេះ​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​ឲ្យបាន​​​ឆាប់​​​រហ័ស​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​គោល​​​ការណ៍​​​ទាំង​​​នេះ​​​មាន​​​បំណង​​​ធ្វើ​​​ឲ្យ​​​ទទួល​​​បាន​​​​​​លទ្ធផល​​​ឆាប់រហ័ស​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។ ពី​​​មុន​​​និយោជក​​​ចោទ​​​ប្រកាន់​​​សហជីព​​​​​​ថា​​​ប្រើ​​​ប្រាស់​​​ការ​​​តវ៉ា​​​ និង​​​កូដកម្ម​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​អំឡុង​​​ពេល​​​ចរចា ដូច្នេះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​ភាគី​​​ណា​​​មួយ​​​មាន​​​អារម្មណ៍​​​ថា​​​ខ្លួន​​​​​​រង​​​សម្ពាធ​​​ឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្រសួង​​​ក៏បាន​​​បង្ហាញ​​​តួលេខ​​​ផ្សេងៗ​​​គ្នា​​​ដែរ​​​ស្តី​​​អំពី​​​សេដ្ឋ​​​កិច្ច​​​ ឧស្សាហកម្ម​​​កាត់​​​ដេរ ​​​និង​​​អត្រា​​​នៃ​​​ភាព​​​ក្រីក្រ​​​អំឡុង​​​​​​ជំនួប​​​ចរចា​​​បិទ​​​ទ្វារ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ជួយ​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​ចរចា​​​។ សូម​​​​​​បញ្ជាក់​​​ថា ក្រុម​​​ការ​​​ងារ​​​នេះ​​​នឹង​​​ជួប​​ចរចា​​​​​​គ្នា​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕សុខុម​​​​​​

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស