26 C
Phnom Penh

អូស្ត្រាលី​​​លុប​​​ចោល​​​ជំនួបពិភាក្សា​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ជូន​​​ជន​​​ភៀស​​​ខ្លួន​​​​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​ ស្ថាន​​​ទូត​​​អូស្ត្រា​​​លី​​​បាន​​​លុប​​​ចោល​​​ជំនួប​​​មួយ​​​ ដែល​​​ខ្លួន​​​បាន​​​គ្រោង​​​ទុក​​​ជា​​​មួយ​​​លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ជូន​​​ជន​​​ភៀស​​​ខ្លួន​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ដែល​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ខែ​​​មុន​​​។

ជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​​​​ចំនួន​​​មិន​​​ច្បាស់​​​លាស់​​​ដែល​​​បច្ចុប្បន្ន​​​អូស្ត្រាលី​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​ឆ្នេរ​​​សមុទ្រ​​​ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​៤០​​​លាន​​​ដុល្លារ​​​បន្ថែម​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​បន្ទាប់​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចូល​​​រួម​​ជាមួយ​​​អ្នក​​​​រិះគន់​​​​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​ដែល​​​ចោទ​​​ប្រកាន់​​​អូស្ត្រាលី​​​ថា បាន​​​គេច​​​វេះ​​​កាតព្វកិច្ច​​​អន្តរ​​​ជាតិ​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ទទួល​​​យក​​​ជន​​​ស្វែង​​​រក​​​សិទ្ធ​​ិ​​​ជ្រក​​​កោន​​​តាម​​​រយៈ​​​ការ​​​ព្យាយាម​​​បញ្ជូន​​ពួក​​​គេ​​​មក​​​កាន​​​់ប្រទេស​​​មួយ​​​ដែល​​​ក្រីក្រ​​​បំផុត​​​ និង​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​។

លោកស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​​​ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​គណបក្ស​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថាន​​​ទូត​​​អូស្ត្រាលី​​​បាន​​​អញ្ជើញ​​​គណបក្ស​​​របស់​​​លោក​​​ស្រី​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​មួយ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ហើយ​​​ថា លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​គ្រោង​​​នឹង​​​ចូល​​​រួម​​​។

ប៉ុន្តែ​​​ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ម្សិល​​​មិញ ស្ថាន​​​ទូត​​​នេះ​​​បាន​​​លុប​​​ចោល​​​ជំនួប​​​នេះ​​​វិញ។ លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​ស្រី​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​ទេ​​​។”យើង​​​សោក​​​ស្តាយ​​​ដែល​​​ពួក​​​គាត់​​​លុប​​​វា​​​ចោល ពីព្រោះ​​​យើង​​​ចង់​​​ដឹង​​​ថា​​​មាន​​​អ្វី​​​កំពុង​​​កើត​​​ឡើង​​​”។

លោក យឹម​​​ សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ខ្លី​​​​​​ថា ស្ថាន​​​ទូត​​​បាន​​​លុប​​​ចោល​​​ជំនួប​​​នេះ​​​ដោយ​​​សារ​​​តែ​​​ “គ្មាន​​​ឯកសារ​​​គ្រប់​​​គ្រាន់​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ស្ថាន​​​ទូត​​​បាន​​​ជូន​​​ដំណឹង​​​មក​​​គណបក្ស​​​លោក​​​អំពី​​​ការ​​​លុប​​​ចោល​​​ជំនួប​​​នេះ​​​តាម​​​រយៈ​​​ការ​​​ទូរស័ព្ទ​​​ទៅ​​​លើ​​​លោក​​​ សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​មិន​​​អាចទាក់ទង​​​បាន​​​។ ចំណែក​​​ឯស្ថាន​​​ទូត​​​អូស្ត្រាលី​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំវិញ​​​បញ្ហា​​​នេះ​​​៕សុខុម​​​​​​​​​​​​​​​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស