កម្មការិនីរោងចក្រ៤នាក់បានទទួលរងរបួស បន្ទាប់ពីអគារជាន់ទីមួយនៃរោងចក្រកាត់ដេរមួយកន្លែងនៅក្នុងខេត្តតាកែវបានបាក់កាលពីម៉ោងប្រហែល១០ព្រឹកថ្ងៃអង្គារនេះ ហើយមន្រ្តីសុខាភិបាលមួយរូបបានមានប្រសាសន៍ថា កម្មករទាំង៤នាក់នោះបានសន្លប់ពេលដល់មន្ទីរពេទ្យ។
លោក សៅ ចន្ថា នាយកមន្ទីរពេទ្យបង្អែកស្រុកបាទី បានមានប្រសាសន៍ថា កម្មកររោងចក្រ៤នាក់របស់រោងចក្រនីស៊ិកុនៅក្នុងឃំុពត់ស បានមកដល់មន្ទីរពេទ្យហើយ តែឡានពេទ្យដែលបានដឹកកម្មការិនីទាំង៤នាក់នោះបានវិលត្រឡប់ទៅដឹកកម្មករដែលត្រូវរបួសបន្ថែមទៀតដែរ។ វណ្ណរើន