30.7 C
Phnom Penh

គណៈកម្មាធិការ​​​ថ្មី​​​ចាប់​​​ផ្តើម​​​​​​កា​​រចរចាលើ​​​បញ្ហា​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ក្រុម​​​ថ្មី​​​មួយ​​​ដែល​​​នឹង​​​ផ្តល់​​​ប្រឹក្សា​​​ដល់​​​គណៈកម្មាធិការ​​​ដែល​​​ផ្តល់​​​អនុសាសន៍​​​ដល់​​​រដ្ឋាភិបាល​​​ស្តីអំ​ពី​​​​​​ប្រាក់​​​ខែ​​​គោល​​​ បាន​​​ចាប់​​​ផ្តើម​​​ចរចាអំ​​​ពី​​​ចំនួន​​​ដែល​​​ត្រូវ​​​ដំឡើង​​​លើ​​​ប្រាក​​​់ខែ​​​គោល​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ ក្រោយ​​​ពី​​​ជំនួប​​​ចរចា​​​មួយ​​​កាល​​​ពី​​ថ្ងៃ​​​ច័ន្ទ​​​ ដែល​​​បាន​​​ដាក់​​​ចេញ​​​គោល​​​​​​ការណ៍​​​ក្រម​​​សីលធម៌​​​សម្រាប់​​​អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​ការ​​​ចរចា។

ជំនួប​​​ចរចា​​​បិទទ្វារ​​​កាល​​​ពី​​​ម្សិល​​​មិញ មាន​​​​​​ការ​​​ចូល​​​រួម​​​ពី​​​​​​តំណាង​​​ប្រាំ​​​បួន​​​រូប​​​ ដែល​​​ក្នុង​​​មួយ​​​រូប​​​ៗ​​​មក​​​ពី​​​សហជីព​​​ រោង​​​ចក្រ និង​​​រដ្ឋាភិបាល​​​ ហើយ​​​ជំនួប​​​ចរចា​​​នេះ​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​ក្នុង​​​​​​បំណង​​​ឈាន​​ដល់​​​ការ​​​ព្រមព្រៀង​​​​​គ្នា​​​លើ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ដែល​​​នឹង​​​ចូល​​​ជា​​​ធរមាន​​​នៅ​​​ខែ​​​មករា​​​ មុន​​​ពេល​​​ឈាន​​​ដល់​​​ការ​​​បោះ​​​ឆ្នោត​​​សម្រេច​​​ដោយ​​​គណៈកម្មា​​​ធិការ​​​ប្រឹក្សា​​​ការ​​​ងារ​​​នៅ​​​ខែ​​​ក្រោយ​​​។

ក្រុម​​​ថ្មី​​​នេះ​​​រួម​​​មាន​​​តំណាង​​​មក​​​ពី​​​សហជីព​​​មួ​​​យ​​​ចំនួន​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​ទូទាំង​​​ប្រទេស​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ខែធ្នូ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ឧស្សាហកម្ម​​​នេះ​​​ជាប់​​​គាំង​​​​​​មួយ​​​រយៈ​​​ពេល​​​ជា​​​​​​បណ្តោះ​​​អាសន្ន​​​។

រោង​​​ចក្រ​​​នានា​​​បាន​​​និយាយ​​​ថា ខ្លួន​​​អាច​​​ដំឡើង​​​បាន​​​តែ​​​១០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​នា​​​ពេល​​​​​​បច្ចុប្បន្ន ចំណែក​​​ឯ​​​សហជីព​​​ភាគ​​​ច្រើន​​​ចង់​​​បាន​​​ការ​​​​​​ដំឡើង​​​យ៉ាង​​​ហោច​​​ណាស់​​​៣៥​​​ដុល្លារ​​​។

លោក ហេង សួរ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​ បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ជំនួប​​​ចរចា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀ​​​ង​​​គ្នា​​​ស្វែង​​​រក​​​ប្រាក់​​​ឈ្នួល​​​សម​​​រម្យ​​​ជាងពី​​​មុន​​​ ប៉ុន្តែ​​​សម្រាប់​​​ចំនួន​​​ដែល​​​ត្រូវ​​​ដំឡើង​​​ យើង​​​សុំ​​​​​​​​​​លាក់​​​ការណ៍​​​សម្ងាត់​​​”។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា អ្នក​​​ដែល​​​មាន​​​វត្ត​​​មាន​​​បាន​​​យល់​​​ស្របថា ១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​​​តំណាង​​​ឲ្យ​​​​​​បន្ទាត់​​​​​​នៃ​​​ភា​​ព​​​ក្រីក្រ​​​សម្រាប់​​​កម្មករ​​​ដែល​​​មាន​​​គ្រួសារ​​​។ “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ [ប្រាក់​​​ខែ​​​គោល​​​]​​​​​​​​​​​​​​​ ស្រដៀង​​​ទៅ​​​នឹង​​​បន្ទាត់​​​​​​នៃ​​​ភាព​​​ក្រីក្រ​​​”៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស