32 C
Phnom Penh

អនុប្រធាន​ទី២​នៃ​សភា​ជាតិ​មាន​ទីប្រឹក្សា​៦៣​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ឯកសារ​ចម្លង​មួយ​ច្បាប់​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ក្រឹត្យ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ជា ស៊ីម ប្រមុខរដ្ឋ​ស្តីទី បាន​សម្រេច​តែងតាំង​ទីប្រឹក្សា​និង​ជំនួយការ​៦៣​រូប​របស់​លោក​ ងួន ញ៉ិល អនុ​ប្រធាន​ទី២​នៃ​រដ្ឋសភា។

ការ​តែងតាំង​ថ្មី​ក្នុង​ព្រះរាជក្រឹត្យ​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ជា ស៊ីម ពេល​ព្រះរាជ​អវត្តមាន​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា រូម​មាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ញ៉ែម ថាវី និងលោក ស៊ីក ប៊ុនហុក។

ព័ត៌មាន​នៃ​ការ​តែងតាំង​ថ្មី​នេះ​មាន​ឡើង​មួយ​ខែ​បន្ទាប់ពី​លោក កឹម សុខា​ អនុ​ប្រធាន​ទី​១​ នៃ​រដ្ឋសភា ហើយ​ក៏​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​រង​ការ​រិះគន់​ចំពោះ​ការ​តែងតាំង​ទីប្រឹក្សា​២១​របស់​លោក។

កាលពី​ថ្ងៃ​ពុធ លោក ស៊ុន​ ឆ័យ​ ប្រធាន​ក្រុម​អ្នកតំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ បាន​រិះគន់​បញ្ជី​ទីប្រឹក្សា​ថ្មី​របស់​លោក ងួន ញ៉ិល ​ដែល​រួម​មាន​មនុស្ស​៣​នាក់ ដែល​មាន​ត្រកូល​ដូច​លោក ងួន ញ៉ិល។

លោក​បាន​មាន​ប្រសាសន៍​ថា “ជាយូរ​មក​ហើយ យើង​បាន​ឃើញ​ទីប្រឹក្សា​លោក ងួន ញ៉ិល ពួកគេ​ជា​សាច់ញាតិ​របស់​គាត់ ហើយ​គេ​គ្រាន់តែ​តែងតាំង​ពួកគេ​ដើម្បី​យក​លុយ ឬ​ប្រើ​ឈ្មោះ​របស់​ពួកគេ​ជា​ទីប្រឹក្សា​ដើម្បី​ធ្វើ​ខុស​ប៉ុណ្ណោះ”។

លោក ងួន ញ៉ិល មិន​អាច​ទាក់ទង​បាន​ទេ ហើយ​លោក ឈាង វុន អ្នកនាំពាក្យ​សភា​ជាតិ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​អធិប្បាយ​ទេ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស