33 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ចំនួន​​​ប្រាំ​​​បី​​​នាក់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ចំនួន​​​ប្រាំបី​​​នាក់​​​​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ពី​​​បទ​​​រក្សា​​​​​​ទុក​​​ និង​​​ចែក​​​ចាយ​​​ម៉ា​​​ទឹក​​​កក​​​ ប៉ុន្តែ ការ​​​សាក​​​សួរ​​​ពួក​​​គេ​​​នឹង​​​បន្ត​​​ទៀត​​​ខណៈ​​​នគរ​​​បាល​​​កំពុង​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សមាជិក​​​​​​ផ្សេង​​​ៗ​​​ទៀត​​​នៃ​​​ក្រុម​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​នេះ​​​។​​​​​​

បុរស​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ទី​​​តាំង​​​ចំនួន​​​​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ បន្ទាប់​​​ពី​​​​​​នគរ​​​បាល​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​សម្ងាត់​​​បាន​​​រៀប​​​ផែនការ ដើម្បី​​​ទិញ​​​ម៉ាទឹក​​​កក​​​ទម្ងន់​​​១០០ក្រាម​​​ពី​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​ផ្សេង​​​ទៀត​​​នៅ​​​កន្លែង​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ។

លោក​​​ សៀង សុខ ព្រះរាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​​​​​​​​​​​​​ភ្នំពេញ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ទាំង​​​នេះ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ហើយ​​​បាន​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​មួួ​​យ​​​រូប​​​។

វរសេនីយ៍ឯក យ៉េន បញ្ញារិទ្ធ​​​ ប្រធាន​​​ការិយាល័យ​​​ទី​​​៩​​​ស្តីទី​​​នៃ​​​នគរ​​​បាល​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​ការ​​​ជួញ​​​ដូរ​​​​​​​​​គ្រឿង​​​ញៀន​​​នេះ​​​បាន​​​​​​​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​​​​ទៅ​​​តុលាការ​​​ម្តង​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​សាក​​​សួរ​​​បន្ត ប៉ុន្តែ ថា បុរស​​​ទាំង​​​នេះ​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​កន្លែង​​​ឃុំ​​​ខ្លួន​​របស់​​​នគរ​​​បាល​​​​​​នៅ​​​ឡើយ​​​ ព្រោះ​​​នគរ​​​បាល​​​​​​កំពុង​​​សាក​​​សួរ​​​ពួក​​​គេ​​​បន្ត​​​ទៀត​​​។

វរសេនីយ៍ឯក បញ្ញារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​ជា​​​បណ្តោះ​​​អាសន្ន​​​​​​របស់​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ ពួក​​​គេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ការ​​​សាក​​​សួរ​​​ជន​​​សង្ស័យ​​​បាន​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​​​​​​​ឈាន​​​ទៅ​​​រក​​​ការ​​​ស្នើ​​​សុំ​​​ដីកា​​​ចាប់ខ្លួន​​​បន្ថែម​​​ដើម្បី​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​យ៉ាង​​​តិច​​​ពីរ​​​នាក​​​់​​​ផ្សេង​​​ទៀត​​​ ដែល​​​នគរបាល​​​ជឿ​​​ថា បាន​​​នាំ​​​ចូល​​​ម៉ាទឹក​​​កក​​​ទម្ងន់​​​ពី​​​២០​​​ទៅ​​​៣០​​​គីឡូក្រាម​​​ពី​​​តំបន់​​​អាហ្វ្រិក​​​មក​​​​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​បី​​​ឆ្នាំ​​​មក​​​នេះ។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ក្រុម​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​នេះ​​​មាន​​​មេខ្លោង​​​ពី​​​បី​​​ទៅ​​​ប្រាំ​​​នាក់ ហើយ​​​មេខ្លោង​​​នីមួយ​​​ៗ​​​មាន​​​​​​អ្នក​​​លក់​​​ថ្នាំ​​​​​​ឲ្យ​​​ខ្លួន​​​ចាប់​​​ពី​​​ប្រាំ​​​នាក់​​​​​​រហូត​​​​​​ដល់​​​ដប់​​​នាក់​​​។ យើង​​​បាន​​​បញ្ជូន​​​​​​ឯកសារ​​​ទៅ​​​តុលាការ​​​រួច​​​រាល់​​​ហើយ​​​ ដើម្បី​​​ស្នើ​​​សុំ​​​ដីកា​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ដែល​​​ពាក់​​​ព័ន្ធ​​​បន្ថែម​​​ទៀត​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​សើុប​​​អង្កេត​​​​​​បាន​​​រក​​​ឃើញ​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​​​​​​​អ្នក​​​ជួញ​​​ដូរ​​​ និង​​​អ្នក​​​លក់​​​​​​គ្រឿង​​​ញៀន​​​ចំនួន​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​គេច​​​ខ្លួន​​​នៅ​​​ពេល​​​​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​យើង​​​បាន​​​ចុះ​​​ទៅ​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ ​​​ “យើង​​​មាន​​​ឈ្មោះ និង​​​រូប​​​ថត​​​ពួកគេ​​​ ហើយ​​​ស្គាល់​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ពួកគេ​​​ថា ជា​​​នរណា​​​ហើយ​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ថា យើង​​​នឹង​​​​​​ចាប់​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួក​​​​​​គេ​​​បាន​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​ ឬ១០​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​”។

បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ទី​​​៩​​​ ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ និង​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់​​​ ហើយ​​​បាន​​​ចុះ​​​កិច្ច​​​សន្យា​​​លេង​​​បាល់​​​ទាត់​​​ឲ្យ​​​ក្រុម​​​បាល់​​​ទាត់ ណាហ្គា ខប នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ថា គាត់​​​មិន​​​ជាប់ ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ក្រុម​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​នេះ​​​៕ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស