28.4 C
Phnom Penh

រថយន្តធុនធំដឹកឈើប្រណីត​​បើក​បុករបាំងផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុនធ្ងន់ពីរ​គ្រឿង​ដែល​ដឹក​ឈើ​ប្រណីត​ទម្ងន់​៦០​ម៉ែត្រ​គូប​ ត្រូវ​បាន​រឹប​អូស​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​អ្នក​បើក​បរ​បាន​ព្យាយាម​បើក​កាត់​របាំង​ផ្លូវ​របស់​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​ខេត្ត​កំពង់​ចាម។

លោក ទឹម សុខុម ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​ដែល​រថយន្ត​នីមួយៗ​ដឹក​ឈើ​ធ្នង់​ទម្ងន់​៣០ម៉ែត្រគូប​​នោះបាន​បុក​រថយន្ត​ពីរគ្រឿង​ ដែល​មន្ត្រី​រដ្ឋបាលព្រៃ​ឈើ​ប្រាំបួន​នាក់​បាន​ដាក់​រាំង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧១​ក្នុង​ស្រុក​ចម្ការ​លើ”។

លោក សុខុម បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” រថយន្ត​ធុនធំ​ពីរ​គ្រឿង​បាន​ដឹក​ឈើ​ប្រណីត​ពី​ខេត្តព្រះវិហារ​ឆ្លង​កាត់​ខេត្ត​កំពង់ធំ ប៉ុន្តែ​រថយន្ត​ទាំង​នេះ​ត្រូវ​បាន​ចាប់តាម​ផ្លូវ​ជាតិ​លេខ​៧១​ក្នុង​ស្រុក​ចម្ការ​លើ ដែល​រត់ពន្ធ​ឆ្លង​កាត់​​ព្រំដែន​វៀតណាម​”។

លោក សុខុម បានពន្យល់​ថា អ្នក​បើក​បរ​រថយន្ត​ធុនធំ​ទាំង​ពីរគ្រឿង​បាន​រត់​គេច​ដោយ​ថ្មើរ​ជើង បន្ទាប់ពី​ពួកគេ​បាន​បើក​រថយន្ត​បុក​របាំង​ផ្លូវ ហើយ​មិន​បាន​ព្យាយាមមក​យក​រថយន្ត​ ឬ​របស់​របរ​មាន​តម្លៃ​របស់​ខ្លួន​ទេ។ លោក​​បាន​​មាន​ប្រសាសន៍​ថា “អ្នក​បើក​បរ​បាន​បោះ​បង់​រថយន្ត​របស់ខ្លួន​”។

លោក អុិត ដារ៉ា អធិការ​នគរ​បាល​ស្រុក​ចម្ការ​លើ​បាន​មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅម៉ោង​ប្រហែល​៨យប់​ថ្ងៃសៅរ៍ ប៉ុន្តែ​បាន​មានប្រសាសន៍​ថា កម្លាំង​របស់​លោក​ប្រចាំ​ការ​នៅកន្លែង​បិទ​ផ្លូវ​តែ​ប៉ុណ្ណោះ ដើម្បី​គាំទ្រ​ដល់​រដ្ឋបាល​ព្រៃ​ឈើ​ ហើយ​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រឹប​អូស​រថយន្ត​ធុនធំ​នោះ​ទេ។

យោង​តាម​លោក សុខុម បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជាមួយ​នឹង​មន្ត្រី​នគរ​បាល​ស្រុក​បីរូប​បាន​លោត​ចេញពី​រថយន្ត​ មុន​​ពេល​រថយន្ត​នោះ​បាន​បុកគ្នា ហើយ​​មាន​របួស​ស្រាល​តែ​ប៉ុណ្ណោះ​។

យោង​តាម​លោក សុខុម បាន​ឲ្យ​ដឹង​ថា លោក យ៉េន ម៉ៅ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​លោត​ចេញ​ពី​រថយន្ត​មុន​​ពេលមាន​គ្រោះ​ថ្នាក់​។

លោក សុខុម បាន​មាន​ប្រសាសន៍​ថា ” លោក​ ម៉ៅ បាន​លោត​ចេញ​ដើម្បី​គេច​ខ្លួន​ពី​រថយន្ត​ទាន់​ពេល​វេលា។ ប្រសិន​បើ​គាត់​យឺត​យ៉ាវ​ក្នុង​ការ​លោត​តែ​បន្តិច​ គាត់​អាច​រង​របួស​ធ្ងន់​ ដោយ​រថយន្ត​ធុនធំ​នោះ​បុក​រថយន្ត​របស់​យើង​”។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” រថយន្ត​ធុនធំ និង​ឈើ​ប្រណីត​ទម្ងន់​៦០​ម៉ែត្រ​គូប​ បច្ចុប្បន្ន​នេះ​កំពុង​រក្សា​ទុក​នៅ​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។ លោក​បាន​មាន​ប្រសាសន៍​ថា នៅពេល​ឆាប់ៗ​នេះ​អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​​រក​អ្នក​ដែល​បាន​ដឹក​ឈើ​នោះ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស