30 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្ហាញ​​​ពី​​​ប្រាក់​​​ខែ​​​លោក កឹម សុខា អនុប្រធាន​​​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ម្នាក់​​​បាន​​រិះគន់​​​តប​​​ចំពោះ​​​ការ​​​អះ​​​អាង​​​របស់​​​លោក​​​ កែម​​​ ឡី ស្ថាបនិក “ខ្មែរ​​​ដើម្បី​​​ខ្មែរ” កាលពី​​​សប្តាហ៍​​​​​​មុន​​​ដែល​​​ថា លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​ប្រាក់​ខែ​១៥.០០០​ដុល្លារ​ក្នុង​មួយ​ខែ​​ចាប់​តាំង​ពី​គណបក្ស​ប្រឆាំង​បាន​ចូល​សភា​កាលពី​ខែ​សីហា។

​លោក កែម ឡី ​ដែល​បាន​​ផ្សព្វ​​​ផ្សាយ​​​ក្រុម​កំណែទម្រង់​ថ្មី​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​បង្កើត​ឡើង​កាល​​​ពី​​​ថ្ងៃ​ទី​១៩ខែ​តុលា​​​មក​​​បាន​​​ធ្វើ​ការ​អះអាង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​​​ពី​ថ្ងៃ​ព្រហស្បតិ៍​ អំឡុង​ការ​ពិភាក្សា​​​អំពី​ការ​មិន​មាន​សកម្មភាព​​កាលពី​​ពេល​ថ្មីៗ​នេះ​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​​ជា​​​សាធារណៈ។

ជា​ការ​ឆ្លើយ​តប​លោក ហុីង សុខសាន្ត ប្រធាន​ក្រុម​​​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បម្រើការ​ជា​អគ្គ​​​លេខាធិការ​រង​​​រដ្ឋ​​​សភា​ចាប់​តាំងពី​ខែ​សីហា​មក កាល​ពី​ម្សិលមិញ​បាន​បញ្ចេញ​ឯកសារ​ផ្លូវ​ការ​មួយ​​​​បញ្ជាក់​​​ពី​ប្រាក់​ខែ​របស់​លោក កឹម សុខា ក្នុង​នាម​ជា​អនុប្រធាន​រដ្ឋសភា​។

យោង​តាម​ឯកសារ​ដែល​ចុះ​ហត្ថលេខា​​​ដោយ​លោក មិត្ត ការ៉េន អគ្គលេខាធិការ​រង​​រដ្ឋ​​​សភា​​​កាលពី​ថ្ងៃ​​​ទី​២២ ខែ​សីហា​​​ឲ្យ​​​ដឹង​​​ថា  តាមពិត​លោក​ កឹម សុខា មាន​ប្រាក់​ខែ​​៤,៧៣​លាន​រៀល​ (ប្រហែល​១.១៨០ដុល្លារ​) និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​សរុប​​​ចំនួន​​​​៤,៧៦លាន​រៀល​ (១.១៩០​ដុល្លារ​)។

ប្រាក់​ឧបត្ថម្ភ​ចំនួន​១.១៩០​ដុល្លារ​នេះ​ត្រូវ​បាន​បែង​ចែក​ទៅ​លើ​ការ​ប្រើ​ប្រាស់​រថយន្ត​ប្រហែល​៥០០ដុល្លារ ហើយ៨៧,៥0ដុល្លារ​​សម្រាប់​អ្នក​បើក​រថយន្ត​ ៣៥២,៥០​ដុល្លារ​សម្រាប់​ “បេសកកម្ម” ១៥០​ដុល្លារ​សម្រាប់​គាំពារ​សុខភាព និង​១០០​ដុល្លារ​សម្រាប់​ “ជំនួយ​” ហើយ​បូក​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រាក់​ខែ​គោល​របស់​លោក កឹម សុខា ចំនួន​​​ ១.១៨០​ដុល្លារ​ ធ្វើ​ឲ្យ​មាន​​​ចំនួន​​​ដល់២.៣៧០​ដុល្លារ​។

តួលេខ​នេះ​គឺ​​​តិច​ជាង​ប្រាក់​ខែ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​តែ​បន្តិច​បន្តួច​​ប៉ុណ្ណោះ ដែល​សរុប​​​ចំនួន​​​ ​២.៣៨៤​ដុល្លារ​​។ សមាជិក​សភា​ដែល​​​មិន​​​មាន​​​ការទទួលខុសត្រូវ​​​​ក្នុង​គណៈកម្មាធិការ​ទទួល​បាន​​​ប្រាក់ខែ​៩៧៥​ដុល្លារ​ ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ (រួម​ទាំង៥០០​ដុល្លារ​សម្រាប់​ថ្លៃ​សាំង​” ធ្វើ​ឲ្យ​មាន​​​ចំនួន​​​ដល់​​២.៦៥០​ដុល្លារ​។

លោក សុខសាន្ត បាន​​​មាន​ប្រសាសន៍​ថា លោក ហេង សំរិន និង​លោក កឹម សុខា ទទួល​បាន​ប្រាក់​បន្ថែម​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ចំនួន​​​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ថ្លៃ​សាំង​​។

លោក កែម ឡី ដែល​អះអាង​ថា លោក​មិន​មាន​គម្រោង​ប្រែ​ក្លាយ​​​ក្រុម​ ” ខ្មែរ​ដើម្បី​ខ្មែរ” របស់​លោក​ឲ្យ​ទៅ​ជា​គណបក្ស​ប្រជែង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​មាន​ប្រសា​​​សន៍​កាលពី​ម្សិលមិញ​ថា លោក​ប្រកាន់​តាម​ការ​អះអាង​របស់​លោក​។ លោក​បាន​មាន​ប្រសា​​​សន៍​ថា ការិយាល័យ​របស់​លោក​ កឹម សុខា ទទួល​បាន​ប្រាក់កម្រៃ​បន្ថែម​ដែល​សរុប​ចំនួន​​​១៥.០០០​ដុល្លារ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​​​គណនា​នេះ​គឺ​​​ត្រឹម​ត្រូវ​។ សម្រាប់​​អនុប្រធាន​ ឬ​​​ប្រធាន​សភា​ ពួកគាត់​មាន​អ្នក​បើក​បរ​យ៉ាង​តិច​ម្នាក់​​​ ហើយ​ខ្ញុំ​មិន​ដឹង​ថា ពួកគាត់​មាន​អង្គរក្ស​ប៉ុន្មាន​នាក់​​​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​យើង​និយាយ​ទៅ​កាន់​សាធារណជន​ យើង​គ្មាន​ពេល​ប្រកាស​ថា តើ​ប្រាក់​ខែ​សរុប​ប៉ុន្មាន​​​​ ហើយ​​កញ្ចប់​សម្រាប់​សមាជិក​សភា​ម្នាក់ៗ​ប៉ុន្មាន​​​នោះ​ដែរ​។ ខ្ញុំ​យល់​ស្រប​ថា ប្រាក់​ខែ​សម្រាប់​​​ម្នាក់​​​ៗ​គឺ​តិច ប៉ុន្តែ​ប្រសិន​បើ​អ្នក​គណនា​ពី​កញ្ចប់​វិញ​ វា​ច្រើន​​”។

លោក សុខសាន្ត បាន​មាន​ប្រសាសន៍​ថា ឯកសារ​ដែល​លោក​បាន​ចេញ​ផ្សាយ​និយាយ​ពី​ប្រាក់​​​កម្រៃ​​​ទាំង​​​អស់​​​ដែល​លោក​ កឹម សុខា ទទួល​បាន​នៅ​សភា​។ លោក​បាន​​​មាន​ប្រសាសន៍​ថា “អ្វី​ដែល​លោក​ កែម ឡី និយាយ​នោះ​គឺ​​​ខុស​ទាំង​ស្រុង។ អ្វី​ដែល​ខ្ញុំ​ចេញ​ផ្សាយ​គឺ​ជា​​​ឯកសារ​ផ្លូវ​ការ​​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សភា​”។ លោក​បាន​​បន្ត​ថា អង្គរក្ស​របស់​លោក គឺ​ជា​ការ​ចំណាយ​របស់​លោក​ផ្ទាល់​ ហើយ​មិន​មាន​ប្រាក់​ខែ​ពី​សភា​ទេ​។ ប្រសិន​បើ​គាត់​និយាយ​ដូច​នោះ គាត់​គួរ​តែ​មាន​ឯកសារ​ និង​ភ័ស្តុ​​​តាង​”៕ សារុន​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស