31.8 C
Phnom Penh

លោក ហ៊ុន សែន និង លោក តូនី អាបត់ នឹង​ជួប​គ្នា​នៅ​សប្តាហ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​កាលពី​ចុង​សប្តាហ៍នេះថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹងជួបគ្នា​ជាឯកជន​ជាមួយលោក តូនី អាបត់ សមភាគី​អូស្ត្រាលី​របស់​លោក និង​មេដឹកនាំ​ពិភពលោក​ជាច្រើន​រូប​ផ្សេងទៀត​នៅ​ក្រៅ​ជំនួប​កំពូល​ប្រចាំ​តំបន់​នា​ចុង​សប្តាហ៍​នេះ​ក្នុង​ប្រទេស​ភូមា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​ប្រទេស​ភូមា ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​សម្រាប់​ការ​ប្រជុំ​កំពូល​អាស៊ាន ហើយ​មាន​កិច្ច​ប្រជុំ​ជា​ឯកជន​ជាមួយ​លោក អាបត់ ក៏ដូចជា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និង​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ។

សេចក្តី​ប្រកាស​ព័ត៌មាន​មិន​បាន​ឲ្យ​ដឹង​​ថា​ មេដឹកនាំ​ទាំងនោះ​នឹង​ពិភាក្សា​គ្នា​អំពី​អ្វី​នោះ​ទេ ហើយ​មន្ត្រី​នៅ​ក្រសួង​នេះ​មិន​អាច​ទាក់ទង​បាន​ និង​បដិសេធ​មិន​អធិប្បាយ។

ប៉ុន្តែ​កិច្ច​ប្រជុំ​ដែល​គ្រោងទុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​លោក អាបត់ មាន​ឡើង​ចំពេល​មាន​កិច្ច​ខិតខំ​ដោយ​ប្រទេស​ទាំង២ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​ស្តីពី​ការ​តាំងទី​លំនៅ​ជន​ភៀសខ្លួន ដែល​គេ​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​កញ្ញា។

បន្ទាប់ពី​មាន​ការ​ចរចា​ជាច្រើន​ខែ ប្រទេស​កម្ពុជា​បាន​យល់​ព្រម​តាំងទី​លំនៅ​ថ្មី​សម្រាប់​ជន​ភៀសខ្លួន​មួយ​ចំនួន ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់ទុក​ក្នុង​សមុទ្រ ជាថ្នូរ​នឹង​ប្រាក់​ជំនួយ​បន្ថែម​៣៥​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​បន្ទាប់។

បើទោះជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ក៏​ដោយ ក៏​មន្ត្រី​កម្ពុជា​បាន​និយាយ​ថា ក្រុមជនភៀសខ្លួន​ដំបូង​អាច​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ​យ៉ាងយូរ​បំផុត។មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស