32.9 C
Phnom Penh

ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍បុក ហើយ​រត់​ នៅ​ជាប់គាំង​ក្នុង​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​ជាង​​​ប្រាំ​មួយ​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​លោក ថូម៉ាស ប៊ីឈ័រ ជន​​​ជាតិ​​​អៀរឡង់ ដែល​​​ត្រូវ​​​បាន​​​រថយន្ត​​​ទំនើប​​​មួយ​​​គ្រឿង​​​បុក​​​ស្លាប់​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញមក ចៅ​​​ក្រម​​​សើុប​​​សួរ​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​សប្តាហ៍​​​នេះ​​​ថា ​​​លោក​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​ជាប់​​​សង្ស័យ​​​គឺ​​​កូន​​​ស្រី​​​អាយុ​​​២០​​​ឆ្នាំរបស់​​​លោក​​​វរសេនី​យ៍​​​ត្រី​​​​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ម្នាក់​​ឡើយ។ 

លោក ថូម៉ាស ប៊ីឈ័រ អាយុ​​​៣០​​​ឆ្នាំ​​​កំពុង​​​បណ្តើរ​​​កង់​​​របស់​​​ខ្លួន​​​កាត់​​​មហា​​​វិថី​​​ព្រះមុនីវង្ស​​​ក្នុង​​​សង្កាត់​​​បឹង​​​កេង​​​កង​​​​​​១ ខណ្ឌ​​​ចំការ​​​មន​​​វេលា​​​រំលង​​​អធ្រាត្រ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កញ្ញា ស្រាប់​​​តែ​​​រថយន្ត​​​ម៉ាក​​​ Range Rover ស៊េរី​​​ទំនើប​​​មួយ​​​គ្រឿង​​​បើក​បុក​​​គាត់​​​តែ​​​ម្តង។ គាត់​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ។

នគរ​​​បាល​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​នោះ​​​ថា ឈ្មោះ​​​ សិលា​​​ រតនៈ កូន​​​ស្រី​​​របស់​​​វរសេនីយ៍​​​ត្រី ហ៊ូ សិលា ប្រធាន​​​ការិយាល័យ​​​ហិរញ្ញវត្ថុ​​​ផ្នែកសឹក​​​រង​​​នៃ​​​កង​​​យោធពល​​​​​​ខេមរភូមិន្ទ​​​្ទ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​។

របាយ​ការណ៍ពាក់ព័ន្ធ​ករណីនេះ​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​មាន​​​ខ្លឹម​​​សារ​​​ថា “សិលា រតនៈ បាន​​​បើក​​​រថយន្ត​​​ Range Rover ពណ៌​​​ស​​​មួយ​​​គ្រឿង… ហើយ​​​បុក លោក​ប៊ីឈ័រ​​ ថូម៉ាស​ អែដម៉ុន អាយុ​​​៣០​​​ឆ្នាំ​​​ស្លាប់​​​នៅ​​​ពេល​​​លោក​​​​កំពុង​បណ្ដើរ​​​កង់​​​របស់​​​ខ្លួន ហើយ​​​នាង​​​បាន​​​គេ​​​ច​​​ខ្លួនបាត​់​​​​”។

ប៉ុន្តែ បើ​​​ទោះ​​​ណា​​​ជា​​​ទទួល​​​បាន​​​របាយការណ៍​​​ពី​​​លោក មាស ច័ន្ទ​​​ពិសិដ្ឋ​​​ ព្រះ​​​រាជ​​​អាជ្ញារង​​​កាល​​​ពីថ្ងៃទី​​​៣ ខែវិច្ឆិកា​​​ ក៏​​​ដោយ​​​ ក៏​​​ចៅ​​​ក្រម លាង សំណាត មិន​​​ទាន់បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​នៅឡើយដែរ​​​។

ចៅ​​​ក្រម សំណាត បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ការិយាល័យ​​​របស់​​​លោក នៅ​​​តុលាការ​​​កាល​​​ពី​​​ដើមសប្តាហ៍នេះ​​​ថា “តុលាការ​​​ត្រូវ​​​រក​​​ឲ្យ​​​ឃើញ​​​អ្នក​​​ដែល​​​ជា​​​ជន​​​សង្ស័យ​​​ពិត​​​ប្រាកដ​​​ ដែល​​​បាន​​​បើក​​​រថយន្ត​​​ទំនើប​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កញ្ញា រតនៈ ដែល​​​មិន​​​បានយកចិត្តទុកដាក់នឹង​ដី​​​កោះ​​​ហៅ​​​របស់​​​តុលាការ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៦​​​ ខែ​​​តុលា និង​​​ម្ចាស់​​​រថយន្ត​​​ Range Rover គឺ​​​កញ្ញា​​ ហង្ស លីន​ដា​ ​​​ដែល​​​មាន​​​អាយុ​​​២០​​​ឆ្នាំ​​​​​​ដែរ គឺ​​​​​​​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​ជន​​​សង្ស័យ ហើយ​​​លោក​​​​​​មិន​​​ចង់​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​វ័យ​​​ក្មេង​​​នេះ​​​ខុស​នោះឡើយ​​​។

លោក សែម គន្ធា អន​ុប្រធាន​​​នគរបាល​​​ចរាចរ​​​រាជ​​​ធានី​​​ដែល​​​បាន​​​ចង​​​ក្រង​របាយការណ៍​​​បឋម​​​ ដែល​​​ក៏​​​បានចេញឈ្មោះ កញ្ញា រតនៈ ថាជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែរ​​​នោះ​​​ក៏​​​បាន​​​មាន​​​ប្រសា​សន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ឥឡូវ​​​នេះ​​​កញ្ញា លីនដា និង​​​កញ្ញា​​​ រតនៈ កំពុង​​​តែ​​​ចង្អុល​​​ដាក់​​​គ្នា​​​។ លោក​បាន​មាន​ប្រសាសន៍ដោយ​​​បដិសេធ​​​មិន​​និយាយ​​​លម្អិតថា “តាម​​​​​​ខ្ញុំយល់​​​​ ហង្ស​ លីន​ដា និង សិលា រតនៈ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​នៅ​​​ក្នុង​​​តុលា​ការ​​​”។ ចៅក្រម​​​ សំណាត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​រឿង​​​ក្តី​​​នេះ​​​បន្ថែម​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​រឿង​​​សម្ងាត់​​​របស់​​​តុលាការ​​​”៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស