34 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​បុរស​បីនាក់​ពីបទ​ចែក​ចាយ​ថ្នាំញៀន​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​ៗ​១២ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​ផ្តន្ទាទោស​បុរស​ជន​ជាតិ​ខ្មែរ​បីនាក់​បី​បទ​ជួញដូរ​គ្រឿងញៀន ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​១២ឆ្នាំ បន្ទាប់ពី​នគរបាល​ប្រឆាំងគ្រឿង​ញៀន​ចាប់ខ្លួនពួកគេ​​កាលពី​ឆ្នាំមុន​​​ខណៈពេល​ពួកគេមាន​​ម៉ាទឹក​កកទម្ងន់ជាង​៣០០ក្រាម។

អ៊ុំ សុវណ្ណា អាយុ​៤៤ឆ្នាំ ហ៊ីប សុធា អាយុ ៤១ឆ្នាំ និង​ ម៉ុក គឹមឡេង​ អាយុ​៣០ឆ្នាំ​​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​មក​លើ​ពួកគេ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ៧ខែ​ធ្នូពេល​កំពុង​ចែក​ចាយ​ថ្នាំញៀន​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

លោក ជួន សុរាសី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍នៅក្នុង​តុលាការ​កាល​ពី​ម្សិលមិញថា “ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញដូរថ្នាំញៀនតាម​មាត្រា ៤០នៃ​ច្បាប់​ស្តីពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន”។

ទោះ​យ៉ាងណា ចៅក្រុម សុរាសី បាន​កត់​សម្គាល់​ថា ទោះជាយ៉ាងណា បើទោះជា​អ្នក​ទាំងបី​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​កំពុង​ចែក​ចាយ​ម៉ាទឹកកក​៣០០ក្រាមក៏ដោយ ក៏ពួកគេ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​មាន​ថ្នាំញៀន​តែ​៣៤,២៨ក្រាមប៉ុណ្ណោះ។ ចៅក្រម​រូបនេះ​ក៏បាន​បង្គាប់​ឲ្យ​ពួកគេ​បង់​ប្រាក់​ពិន័យ​ចំនួន​២០លានរៀល​ក្នុង​ម្នាក់​ៗផង​ដែរ៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស