34 C
Phnom Penh

សកម្ម​ជន​គណបក្ស​សង្គ្រោះជាត​ិ​ម្នាក់​ទៀត​ជាប់​ពន្ធនាគារ ​ខណៈបន្ត​មានការ​ចាប់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ទៀត​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ពីបទ​​​រំលោភ​​​លក្ខខណ្ឌ​​​សុំនៅ​​​ក្រៅ​​​ឃុំ​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​ការ​​​​​​ចូលរួម​​​ក្នុង​​​ការ​​​តវ៉ា​​​កាល​​​ព​​ី​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា ហើយ​​​ក្នុងនោះតុលាការ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប៉ុន​​​ប៉ង​​​ធ្វើ​​​កុបកម្ម​​​។

លោក ទេព ណារិន សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​​វ័យ​​​ខ្ទង់​​​៣០​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​​​រាជ​​​ធានីភ្នំពេញ​​​ទី​​​ដែល​​​លោក​​​ត្រូវ​​​បាន​​​តម្រូ​​​វ​​​ឲ្យ​​​ទៅទីនោះ​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​ខែ​​​តាម​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​។

លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរបាល​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​នេះ​​​យើង​​​គ្រាន់​​​តែ​​​អនុវត្ត​​​ដីកា​​​តុលាការ ដោយ​ចាប់ខ្លួន​​​​មនុស្ស​​​តែម្នាក់​​​ប៉ុណ្ណោះ​​​គឺ​​​លោក ទេព ណារិន” ដោយ​​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ។

លោក ទេព ណារិន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​ បន្ទាប់ពី​​​ការ​​​តវ៉ា​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា ដើម្បីទាម​​​ទារ​​​ “ឲ្យ​​​ដោះ​​​លែង​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​” ដែល​​​ក្នុង​​​នោះ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​១២​​​នាក់​​​ត្រូវ​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​​​តុលាការ​​​ ហើយ​​​ជាប់ពន្ធ​​​នាគារ​​​ ភាគច្រើន​ចាប់​​​តាំង​​​ពីត្រូវ​​​បាន​​​ដោះ​​​លែង​​​។ លោក ណារិន បាន​​​ចូល​​​រួម​​​​​​ជាមួយ​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ពីរ​​​នាក់​​​ ដែល​​​នៅជាប់​​​ពន្ធនាគារ​​​នៅ​​​ឡើយ​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​នេះ។

ការ​​​ចាប់​​​ខ្លួន​​​លោក​​​កាល​​​ពី​​​ម្សិលមិញ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​លោក មៀច សុវណ្ណារ៉ា ប្រធាន​​​នាយកដ្ឋាន​​​ព័ត៌មាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ពីបទ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​កាល​​​ពីខែ​​​កក្កដា។

យោង​​​តាម​​​លោក អឿ ណារិទ្ធ អ្នក​​​សម្រប​​​សម្រួល​​​ចលនា​​​ដ៏ធំ​​​នៅ​​​ក្នុង​​​នាយក​​​​​​ដ្ឋាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​គណបក្ស​​សង្គ្រោ​​​ះ​​​​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  លក្ខខណ្ឌ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​លោក ណារិន ចែង​​​ថា លោក​​​ត្រូវ​​​រាយ​​​ការណ៍​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​រាជ​​​ធានី​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​ខែ​​​ ដែល​​​លោក​​​មិន​​​បាន​ធ្វើ​​​កាល​​​ពី​​​ខែ​​​តុលា។

លោក ណារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​ម្សិលមិញ លោក ណារិន ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​នគរ​​​បាល​​​ដោយ​បញ្ជា​​​ឲ្យគាត់រាយការណ៍​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​ ហើយ​​​ឥឡូវ​​​នេះ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​”។ លោក​​​បាន​​​បន្ថែម​​​ លោក​​​ ណារិន បាន​​​ខក​​​ខាន​​​ការ​​​ណាត់​​​ជួប​​​ពីរ​​​ដង​​​កាល​​​ពី​​​ខែ​​​តុលា ពីព្រោះ​​​លោក​​​ជាប់​​​រវល់​​​ការ​​​ងារ​​​។ លោក ណារិទ្ធ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក ណារិន ត្រូវ​​​បាន​​​សាកសួរ​កាលពី​រសៀលម្សិលមិញ​ដោយ​លោក កែវ មុនី ចៅក្រម​ស៊ើបសួរ​សាលា​​​ដំបូង​​​រាជ​​​ធាន​​​ី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​សាកសួរ​​​ចប់​សព្វ​​​គ្រប់​​​ តុលាការ​​​បាន​​​សម្រេច​​​ឃុំ​​​ខ្លួន​​​គាត់ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស”៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស