29.3 C
Phnom Penh

កាក​បាទ​ក្រហមកម្ពុជា​បដិសេធមិន​ទទួលយក​ប្រាក់​បរិច្ចាគរបស់​មន្ត្រី​រដ្ឋាភិបាល​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​ការ​​​បរិច្ចាគ​​​ប្រាក់​​​៤.០០០ដុល្លារ​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន​​​់​​ខ្ពស់​​​ម្នាក់​​​ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​នេះ​​​តាម​​​រយៈ​​​ការ​​​ទាម​​​ទារ​​​សំណង​​​ពី​​​អ្នក​​​រត់​​​តាក់​​​ស៊ី​​​ម្នាក់ ដែល​​​បាន​​​បង្ក​​​ឲ្យ​មាន​បញ្ហា​​​ ខណៈ​​​ដែល​​​លោក​​​ស្រី​​​ជិះ​​​នៅ​​​ក្នុង​​​រថយន្ត​​​នោះ​​​កាល​​​ពី​​​ខែ​​​មុន​​​។

លោកស្រី សម មុន្នីកា រដ្ឋលេខាធិការ​​​ក្រសួង​​​ទេសចរណ៍​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​ចំនួន​​​៤.០០០​​​ដុល្លារ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​រៃ​​​អង្គាស​​​ប្រាក់​​​ដើម្បី​​​​​ជួយដល់​​​​អ្នក​​​រត់​​​តាក់ស​​ីុនោះដែល​​​មិន​​មាន​ប្រាក់​​​បង់​​​តាម​​​ការ​​​​​​ទាម​​​ទារ​​​បាន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ចេញ​​​សេចក្តី​​​ជូន​​​ដំណឹង​​​មួយ​​​កាល​​​ពី​​​ម្សិល​មិញ ច្រាន​​​ចោល​​​ការ​​​បរិច្ចាគ​​​ប្រាក់​​​នេះ​​​ផ្អែក​​​លើ​​​ “គោល​​​ការណ៍​​​” របស់​​​អង្គការ​​​។​ សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “កាកបាទ​​​ក្រហម​​​កម្ពុជា​​​សូម​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​នូវ​​​ថវិកា​​​នេះ​​​ទេ​​​”។

លោកស្រី សម មុន្នីកា ដែល​​​បាន​​​ប្រកាស​​​ពី​​​បំណង​​​របស់​​​ខ្លួន​​​ថា នឹង​​​បរិច្ចាគ​​​ប្រាក់​​​នេះ​​​ដើម្បី​​​សប្បុរស​​​ធម៌​​​អំឡុង​​​បទ​​​សម្ភាស​​​ជាមួយ​​​ទូរទស្សន៍​​​បាយ័ន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​និង​​​មន្ត្រី​​​បី​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​នៅ​​​ពេល​​​តាក់​​​ស៊ី​​​នោះ​​​រអិល​​​ធ្លាក់​​​ពី​​​ផ្លូវ​​​នៅ​​​ក្នុង​​​ស្រុក​​​កូន​​​មុំ ខេត្ត​​​រតនគិរី​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩​​​ ខែ​​​តុលា។

ពួក​​​គេ​​​បាន​​​សុំ​​​ឲ្យ​​​លោក គឹម ពិសិដ្ឋ​​​ ម្ចាស់​​​រថយន្ត​​​តាក់​​​ស៊ី​​​បង់​​​ប្រាក់​​​សំណង​​​១.០០០ដុល្លារ​​​ឲ្យ​​​អ្នក​​​ដំណើរ​​​ម្នាក់​​​ៗ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​មិន​​​អាច​​​រក​​​ប្រាក់ក្នុង​ចំនួន​​​​នោះ​​​បានទេ​​​ ដោយ​​​លោក​​​បាន​​​បញ្ចាំ​​​ដី​​​របស់​​​លោក​​​ដើម្បី​ទិញ​​​រថយន្ត​​​នេះ​​​​។

បន្ទាប់ពី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ពី​​​រឿង​រ៉ាវ​​​របស់​​​​​​លោក ពិសិដ្ឋ លោក ផេង វណ្ណៈ អ្នក​​​បើ​​​ប្រាស់​​​ហ្វេស​​​ប៊ុក ជា​​​មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ស្គាល់​​​អ្នក​​​រត់​​​តាក់សីុ​​​នោះ​​​ បាន​​​អំពាវ​​​នាវ​​​តាម​​​បណ្តាញ​​​​​​​​​​​​​​​​​​​​​​​​​​​សង្គម​​​ហ្វេសប៊ុក​​​​​រក​​​អ្នក​​​បរិច្ចាគ​​​ប្រាក់​​​ចំពោះ​​​បុព្វហេតុ​​​នេះ​​​។

លោក វណ្ណៈ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​មនុស្ស​​​ជាង​​​៤០​​​នាក់​​​ដែល​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ដើម្បី​​​ជួ​​​យ​​​គាត់​​​រួម​​​មាន​​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌​​​មាន​​​ និង​​​លោកជំទាវ ហ៊ុន ស៊ីណាត​​​ ប្អូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ផងដែរ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មិបា​ទទួលការ​​​តប​​​ស្នង​​​ពី​​​គាត់​​​ទេ​​​។ ខ្ញុំ​​​ជួយ​​​គាត់​​​ ពីព្រោះ​​​ខ្ញុំ​​​អាណិត​​​គាត់​​​។ លោក វណ្ណៈ បាន​​​និយាយ​​​ថា លោក​​​ និង​​​ប្រពន្ធ​​​របស់​​​លោក ពិសិដ្ឋ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ប្រគល់​​​ប្រាក់​​​៤.០០០ដុល្លារ​​​ដល់​​​លោកស្រី សម មុន្នីកា ដែល​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោកស្រី​​​បាន​​​ទទួល​​​ប្រាក​​​់​​​នេះ​​​ហើយ មុន​​​ពេល​​​ចោទ​​​ប្រកាន់​​​អ្នក​​​ទាំង​​​ពីរ​​​ថា បាន​​​ធ្វើ​​​សកម្មភាព​​​​​​នេះ​​​ជា​​​សាធារណៈ​​​ ដើម្បី​​​ព្យាយាម​​​បង្ខូច​​​ឈ្មោះ​​​របស់​​​លោក​​​ស្រី​​​។

លោកស្រី សម មុន្នីកា បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​ធ្វើបាបខ្ញុំ ហើយ​​​បង្ខូច​​​កេរ្តិ៍ឈ្មោះ​​​របស់​​​ខ្ញុំ​​​ដូច​​​នេះ​​​? ខ្ញុំ​​​ជា​​​ជន​​​រង​​​គ្រោះ ប៉ុន្តែ ឥឡូវ​​​នេះ​​​ខ្ញុំ​​​មើលទៅដូច​​​ជា​​​មនុស្ស​​​អាក្រក់​​​ម្នាក់ ហើយ​​​ម្ចាស់​​​រថយន្ត​​​​​​មើលទៅដូច​​​ជា​​​មនុស្ស​​​ល្អ​​​ទៅវិញ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស