27 C
Phnom Penh

មនុស្ស​៥​នាក់​ស្លាប់​ក្នុង​អគ្គិ​ភ័យ​ឆេះ​បន្ទប់​ខារ៉ា​អូ​ខេ​នៅ​សៀម​រាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​បាន​និយាយ​ថា​មាន​មនុស្ស​៥​នាក់​រួម​មាន​ជន​បរ​ទេស​ម្នាក់​ពី​អឺរ៉ុប​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្នុង​អគ្គិ​ភ័យ​ទុ​ស្សេ​ខ្សែ​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង​នៅ​ក្នុង​ទី​ក្រុង​សៀម​រាប​។​

ទិត្យ ​ណា​រុង​អធិ​ការ​ប៉ូលិស​ក្រុង​សៀម​រាប​បាន​និយាយ​ថា​ភ្លើង​បាន​ចាប់​ឆាប​ឆេះ​នៅ​ពិដាន​ក្លឹប​ហ៊ីប​ហប់​នៅ​ម៉ោង​ប្រហែល​២:​៥០​នាទី​ព្រឹក​ហើយ​បាន​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដែល​បណ្តាល​ឲ្យ​ស្រ្តី​ខ្មែរ​៣​នាក់​ បុរស​ខ្មែរ​ម្នាក់​និង​ជន​បរ​ទេស​ម្នាក់​បាន​ស្លាប់​។មាន​ស្រ្តី​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ដោយ​គ្រោះ​អគ្គិ​ភ័យ​នោះ​ដែរ​។លោក​ណារុង​មិន​អាច​ផ្តល់​សេចក្តី​​ពិស្តារ​អំពី​អត្ត​សញ្ញាណ​ទាក់​ទង​នឹង​អ្នក​ដែល​ស្លាប់​ទាំង​នោះ​បាន​ទេ។វ៉ាន់​ រើន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស